លោកហេផ្យ៉ងហ៊ុនកើតនៅក្នុងសម័យកាលមួយដែលប្រទេសកូរ៉េទើបតែងើបចេញសង្រ្គាមបងប្អូនរវាងកូរ៉េខាងត្បូងនិងខាងជើង ដែលពេលនោះប្រទេសកូរ៉េខាងត្បូងកំពុងជួបវិបត្តិសេដ្ឋកិច្ច នយោបាយ និងភាពក្រីក្រ។ ស្ថានភាពនេះបានធ្វើអោយយុវជនម្នាក់នេះបង្ខំចិត្តចាកចេញពីប្រទេសកំណើតខ្លួនឯង ចំណាយពេលប្រហែលដប់ឆ្នាំនៅប្រទេសគេ ក្នុងនោះមាន ជប៉ុន អាមេរិចនិងអារ៉ាបបី សាអូឌីដើម្បីធ្វើជាពលកររកចំណូលចិញ្ចឹមជីវិតខ្លួននិងគ្រួសារ។
តែយ៉ាងណាដោយហត់និងកាងារហើយស្របពេលដែលកូរ៉េទើបតែបញ្ចប់សង្រ្គាមផងដែរនោះ បានធ្វើអោយគាត់សម្រេចចិត្តបោះបង់ចោលទ្រនំដែលរស់នៅសុខសាន្តនៅប្រទេសគេ មកធ្វើអាវកម្មដោយខ្លួនឯង ហើយវាជាអ្វីដែលគាត់ស្រលាញ់ផងដែរនោះ បានជំរុញអោយគាត់ចាប់ផ្តើមអជីវកម្មខាងបន្លែដោយមានដើមទុនបន្តិចបន្តួចមកពីការចំណាកស្រុក។ នេះជាក្បួនទី១ដែលលោកចង់ផ្តាំទៅពលករកម្ពុជានៅស្រុកកូរ៉េសព្វថ្ងៃគឺថាត្រូវរកអ្វីដែលខ្លួនស្រទ្បាញ់ឲ្យឃើញហើយចាប់ផ្តើមធ្វើវាទោះអ្នកកំពុងគ្មានបទពិសោធន៍ក៏ដោយ។
ចេញរកសុីទាំងគ្មានបទពិសោធន៍ធ្វើវាផង។តែដោយសារការស្រលាញ់បានធ្វើអោយគាត់មានការតស៊ូ ពីមួយកន្លែងទៅមួយកន្លែង។ហើយគាត់បានបញ្ជាក់ទៀតថា រយះពេលតស៊ូប្រហែលរាប់សិបឆ្នាំក្នុងជីវិត របស់គាត់ជួបរឿងជាច្រើន ដូចជាត្រូវជិះកបាល់ចំរយះពេលមួយថ្ងៃពេញ ។កាលនោះមិនទាន់កបាល់ទៅកោះជេជូដូធំដូចថ្ងៃននេះទេ គឺវាតូចមែនទែនសំរាប់ធ្វើដំនើរហើយបានប្រហែលបានគ្នា២០០នាក់ប៉ុណ្ណោះ ត្រូវខ្យល់បក់បោកផងរហូតពលរលកទៀតក៏មានដែរ។មិនតែប៉ុណ្ណោះ ជួនពេលខ្លះមានមនុស្សច្រើនត្រូវចាំរហូតដល់២ទៅ៣ថ្ងៃឯណោះទម្រាំបានទៅដល់កន្ងែងកសិដ្ឋាននៅឯដីកោះជេជូដូដែលជាកន្លែងដាំដុះធំមួយនៅប្រទេសកូរ៉េខាងត្បូង។
ក្បួនទី២ដែលលោកបានបង្ហើបប្រាប់បុគ្គលិករបស់គាត់ដែលជាពលករខ្មែរម្នាក់កំពុងរស់នៅប្រទេសកូរ៉េផងដែរនោះគឺត្រូវចាប់ផ្តើមក្តីស្រទ្បាញ់របស់អ្នកទោះអ្នកគ្មានអ្វីជាប់ខ្លួនក៏ដោយ។
នៅពេលធ្វើការគាត់បានប្រាប់ថាដោយសារតែភាពក្រីក្រធ្វើអោយគាត់ខំប្រឹងធ្វើការទាំយប់ទាំងថ្ងៃ ដោយមិនខ្វល់ការនឿយហត់បន្តិចណាទេ ដឹងតែធ្វើការហើយដេកក្រោកពីដេកធ្វើការ ។តែយ៉ាងណាដោយសារក្តីស្រទ្បាញ់នឹងមុខរបររបស់ខ្លួនថៅកែម្នាក់ធ្វើការលែងស្គាល់ហត់ទ្បើយ។
គួរបញ្ជាក់ថារហូតដល់សព្វថ្ងៃនេះលោកថៅកែហេផ្យ៉ង់ហ៊ុនមានដីនៅ ខេត្ត ឆនឡាបុកដូ ប្រហែលដប់ហិចតា នៅកោះជេជូដូប្រាំហិចតា និងនៅកន្លែងផ្សេងៗទៀតក៏មានហើយគាត់ក៏មានភាពហ៊ុនមួយចំនែកនៅធនាគារនៅក្នុងប្រទេសកូរ៉េ ផងដែរ។មិនត្រឹមតែប៉ុណ្ណោះក្លាយទៅជាម្ចាស់កសិដ្ឋានដាំបន្លែធម្មជាតិ ព្រមទាំងមានកូនចៅជាច្រើនទៀតផង៕
អត្ថបទនិពន្ធដោយ៖ លោក ម៉ម ចិន្តា
ទំនាក់ទំនងលោកផ្ទាល់តាមហ្វេសប៊ុក Ah Da Smile