ហត្ថាកសិករ លីមីតធីត ៖ ខ្ញុំស្រលាញ់ទីក្រុងស្អាត

0
220

ខេត្តសៀមរាប៖ ហត្ថាកសិករ លីមីតធីត ដែល​ជាគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈាន​មុខគេ និងមានបទពិសោធន៍ជាង ២០ឆ្នាំ​នៅប្រទេស​កម្ពុជា បានរៀបចំកម្មវិធីទំនូលខុសត្រូវសង្គមក្រោមប្រធានបទ “ខ្ញុំ ស្រលាញ់ទីក្រុងស្អាត” ដែលមានការអញ្ជើញចូលរួមពីលោក បូ មេងទ្រី អភិបាលរងក្រុងសៀមរាម មន្រ្តីសាលា ក្រុងសៀមរាប គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករ ព្រមទាំងបងប្អូនអ្នកសារព័ត៌មាន ប្រមាណជិត ៤០០ នាក់ ដែល កម្មវិធីនេះគឺផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើបរិស្ថានស្អាត និងការដាក់បង់អង្គុយនៅតាមទីសារធាណៈ ដើម្បីបង្កើនសោភ័ណ្ឌភាព ឡើងមួយកម្រិតទៀត ព្រមទាំងជាប្រយោជន៍សម្រាប់សារណៈជនទូទៅ។ ​

លោក ម៉ិច សុខមេត្រី អគ្គនាយកអភិវឌ្ឍន៍អាជីវកម្ម ប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា៖ “នេះមិនមែនជាលើកទីមួយទេ ដែលហត្ថាកសិករបានចូលរួមចំណែកក្នុងការងារសង្គម ហត្ថាកសិករបានធ្វើការងារសង្គមជាច្រើនដូចជា សាងសង់អគារមន្ទីពេទ្យ សាងសង់អាគារសិក្សា ផ្តល់សម្ភារៈសិក្សា អណ្តូងទឹក បង្រៀនអតិថិជននិងសិស្សានុសិស្សអំពីចំណេះដឹងហរិញវត្ថុជាដើម។ ការងារបរិស្ថាននៅថ្ងៃនេះ  ជាសកម្មភាពថ្មីបន្ថែមទៀត ដែលបានបង្ហាញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់របស់ហត្ថាកសិករក្នុងការចូលរួម ចំណែកក្នុងអភិវឌ្ឍន៍សុខមាលភាពសង្គម​កម្ពុជាអោយកាន់តែប្រសើរឡើង”។ លើសពីនោះ លោកក៍បាន ថ្លែងអំណរគុណដល់លោកអភិបាលរងក្រុង និងអាជ្ញាធរគ្រប់លំដាប់ថ្មាក់ដែលបានចូលរួម និងជួយជ្រោមជ្រែង  ទាំងអស់អោយកម្មវិធីក្នុងថ្ងៃនេះប្រព្រឹត្តទៅដោយរលូន។

លោក បូ មេងទ្រី អភិបាលរងក្រុង​សៀមរាប បានសម្តែងនូវការកោតសរសើរ​ចំពោះ​​ហត្ថាកសិករ​​ដែលតែងតែចំណាយ ពេលវេលា ថវិកា​​  និងលើកទឹកចិត្តឲ្យបុគ្គលិក​ចួលរួមកិច្ចការសង្គមតាមរូបភាពផ្សេងៗកន្លងមក។ លោកបានមាន ប្រសាសន៍ថា៖ “ខ្ញុំសូមសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ហត្ថាកសិករ ដែលតែងតែចំណាយ ពេលវេលា និងថវិកាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម ជាក់ស្តែងដូចការងារសម្អាតបរិស្ថាន និងការផ្តល់ បង់អង្គុយសំរាប់សារណៈជននៅក្នុងក្រុងសៀមរាបនាថ្ងៃនេះ” ។ ហើយលោកសង្ឃឹមថា សកម្មភាពនេះ គឺ​​​គម្រូ​​​ដ៏​ល្អក្នុង​ការជម្រុញ​អោយក្រុមហ៊ុន​ឯកជននានា ឲ្យចូលរួមក្នុង​កិច្ចការសង្គមឲ្យបានច្រើនផងដែរ។​

សម្រាប់​ឆ្នាំ២០១៩​ នេះ ហត្ថាកសិករ មានគម្រោងសកម្មភាពកាងារទំនូលខុសត្រូវសង្គមជាច្រើនទៀតដល់សហគមន៍ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវ​ជីវភាពរបស់ប្រជាជនកម្ពុជា។​

 

LEAVE A REPLY

Please enter your comment!
Please enter your name here