និស្សិតរៀនចប់ពីអីស្រាអែល មិនធ្វើការអោយគេ មកបើកកសិដ្ឋានចិញ្ជឹមគោនៅខេត្តតាកែវ

0
32412

មានអ្នករកស៊ីកាន់តែច្រើន បង្កើតកាងារបានកាន់តែច្រើន ខ្ញុំជាបញ្ញវ័ន្តម្នាក់ ខ្ញុំមិនចង់រស់នៅយករួចខ្លួនតែឯងនោះទេ ខ្ញុំចង់បង្កើតកាងារអោយប្រជាជនខ្ញុំ មានចំណូលប្រចាំថ្ងៃ ព្រោះពួកគាត់សព្វថ្ងៃមិនសូវមានកាងារធ្វើទេ ” នេះជាការលើកឡើងរបស់យុវជន យិត ធារ៉ូ អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជំនាញពេទ្យសត្វ និងជាអតីតនិស្សិតបញ្ជប់ការសិក្សាមកពីប្រទេសអីស្រាអែល ហើយសព្វថ្ងៃនេះលោកជាម្ចាស់កសិដ្ឋានចិញ្ជឹកគោមួយកន្លែង នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

ជួបសម្ភាសន៍ជាមួយក្រុមកាងារ Business Cambodia យុវជន យិត ធារ៉ូ បានបង្ហាញថា៖ លោកមានស្រុកកំណើតនៅភូមិព្រៃលៀប ស្រុកគិរីវង់ ខេត្តតាកែវ ហើយលោកក៏ជានិស្សិតជំនាញបសុពេទ្យ រៀននៅសលកវិទ្យាល័យភូមិន្ទកសិកម្ម ហើយក្រោយមកលោកក៏មានភ័ព្វសំណាងបានបន្តការសិក្សាទៅប្រទេសអីស្រាអែល ដែលជាប្រទេសល្បីល្បាញដាច់លេខក្នងវិស័យកសិកម្មហើយវាជាឱកាសមួយ ដែលលោកទទួលបានចំណេះដឹងកាន់តែច្រើនពីវិស័យកសិកម្មទាំងនៅក្នុងនិងក្រៅស្រុក។

 

យុវជនដដែលបានថ្លែងប្រាប់ Business Cambodia ថា បន្ទាប់ពីត្រឡប់មកពីប្រទេសអីស្រាអែលវិញ ដោយសារស្រលាញ់ការរកស៊ីពេក ខ្ញុំបានតាំងចិត្តថាមិនធ្វើការអោយគេដាច់ខាត ខ្ញុំត្រូវតែចេញរកស៊ី ដើម្បីមានម្ចាស់ការលើខ្លួនឯង ដោយពេលនោះខ្ញុំបានដើមទុនមួយចំនួនពីការធ្វើការនៅប្រទេសអីស្រាអែល  និងដើមទុនមួយចំនួនទៀតពីក្រុមគ្រួសារ លោកក៏សម្រចចិត្តបើកកសិដ្ឋានចិញ្ជឹមគោយកសាច់មួយកន្លែង ដែលចំណាយដើមទុសអស់ប្រមាណជា ២ ម៉ឺនដុល្លារអាមេរិក។

អតីតនិស្សិតពេទ្យសត្វរូបនេះបានបង្ហើបថា ជំហានដំបូងបំផុតគឺយើងចាប់ផ្តើមចិញ្ជឹមគោយកសាច់ ដោយក្នុងនោះយើងបានដាក់គោសាច់ជិត ២០ ក្បាល ក្នុងការចិញ្ជឹមជំហានដំបូង ដោយយើងយកគោទាំងនោះមកថែទាំនៅក្នុងកសិដ្ឋានត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ ពេលដែលគោពេញសាច់អាចត្រូវប៉ាន់ជាមួយទីផ្សារ យើងនឹងលក់ចេញ ហើយបន្តនាំចូលគោពីអ្នកភូមិបន្ថែមទៀតដើម្បីយកមកថែទាំនៅក្នុងកសិដ្ឋាន សម្រាប់តម្រូវការរបស់អតិថិជនជាបន្តបន្ទាប់ ហើយពេលនេះសាច់គោរបស់យើងកំពុងត្រៀមលក់ចេញពីកសិដ្ឋានបណ្តើរៗហើយ ។

គម្រោងទៅអនាគតយុវជន យិត ធារ៉ូ ចង់ពង្រីកទីផ្សារផ្គត់ផ្គង់អោយកាន់តែធំបន្ថែមទៀត ដោយគ្រោងសហការជាមួយនឹងអ្នកវិនិយោគទុននានា និងសហការបន្ថែមជាមួយបណ្តាទីផ្សាសាច់គោធំៗ នៅក្នុងប្រទេស ដើម្បីពង្រីកសក្តានុពលនៃសាច់គោកម្ពុជាអោយកាន់តែមានទីផ្សារកាន់តែទូលំទូលាយ និងបង្ក់តកាងារអោយបានកាន់តែច្រើនបន្ថែមទៀតដល់ប្រជាជនក្នុងតំបន់ទាំងមូល។

យុវជនកូនអ្នកខេត្តតាកែវទឹកដីគោកធ្លក រូបនេះបានបង្ហាញជំហរសុទិដ្ឋិនិយមថា ឆ្នាំនេះខ្ញុំនឹងពង្រីកការចិញ្ជឹមគោយកសាច់អោយបាន ១០០ ក្បាលនៅក្នុងកសិដ្ឋានរបស់ខ្ញុំ ហើយឆ្នាំបន្តបន្ទាប់ខ្ញុំនឹងបង្កើនការផលិតដោយក្នុងនោះខ្ញុំសង្ឃឹមថានឹងមានរោងចក្រវេចខ្ចប់សាច់គោគុណភាពខ្ពស់ចេញពីទឹកដីកំណើតរបស់ខ្ញុំផ្ទាល់តែម្តង ហើយខ្ញុំសង្ឃឹមថាប្រជាជនក្នុងតំបន់មួយនេះនឹងមានការងារធ្វើគ្រប់ៗគ្នា ជាជាងការចាយពលកម្មចំណាកស្រុកធ្វើការនៅក្រៅប្រទេស៕

ទំនាក់ទំនងម្ចាស់កសិដ្ឋានដោយផ្ទាល់៖ 017 86 74 27

រក្សាសិទ្ធគ្រប់យ៉ាងដោយអ្នកនិពន្ធ

អត្ថបទដោយ៖ នេន សុធី (Sale Content Editor of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here