ហេតុអ្វី ពលរដ្ឋខ្មែរគួរងាកមករស់នៅខុនដូរ?

0
1857

ទំនោរចាប់ផ្តើមរស់នៅខុនដូរនៅប្រទេសកម្ពុជាកំពុងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលអ្នកអភិវឌ្ឍន៍តម្រូវមមាញឹកខ្លាំងក្នុងការសាងសង់ខុនដូរជាច្រើនយូនីត ដើម្បីបំពេញតម្រូវការជាក់ស្តែង។ រស់នៅខុនដូរ ជាការរស់បណ្តុំទៅដោយភាពស៊ីវិល័យ ទាន់សម័យ សម្រាប់មនុស្សជំនាន់ថ្មី។ តើដល់ពេលហើយឬនៅ ដែលប្រជាពលរដ្ឋខ្មែរយើង គួរងាកមករស់នៅខុន ហើយនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

លោកខន គង្កា មានប្រសាសន៍ថា អ្នករស់នៅខុនដូរទទួលបានអត្ថប្រយោជន៍ច្រើន ហើយមានភាពងាយស្រួលក្នុងការរស់នៅដោយអាចចេញចូលបាន២៤ម៉ោង។ ការស់នៅមួយប្រកបដោយផាកសុខភាព សុវត្ថភាព ដោយមានក្រុមហ៊ុនគ្រប់គ្រងត្រឹមត្រូវ។

បន្ថែមពីលើនេះ មានកន្លែងហែលទឹក ស្ទីមសូណា កន្លែងហាត់ប្រាណ ហើយគម្រោងខ្លះមានផ្សារទំនើប រោងគុន Sky bar ដែលធ្វើឲ្យយើងរស់នៅមានភាពងាយស្រួល និងចំណេញលុយច្រើន ដែលមនុស្សទូទៅមិនធ្លាប់គិតដល់។ ជាទូទៅការរស់នៅខុនដូរចំណេញជាង រស់នៅផ្ទះធម្មតា ព្រោះយើងត្រូវចំណាពេល និងលុយកាក់ធ្វើដំណើរមកហាត់ប្រាណ ហែលទឹក ឬធ្វើការជាដើម។

ម្យ៉ាងវិញ បើរស់នៅខុនដូរមានសុខសុវត្ថភាពខ្ពស់ មិនបារម្ភពីការលួច ឬគាស់ផ្ទះពេលមិននៅ ព្រោះមានសន្តិសុខយាមការ២៤ម៉ោង។ ហើយគុណភាពសំណង់ត្រូវតែមានស្តង់ដារខ្ពស់ ជាងផ្ទះធម្មតា ជាពិសេសគ្រឿងឧបករណ៍សម្រាប់ការពារហានិភ័យនានាបាន។

អ្នកជំនាញរូបនេះធ្លាប់លើកឡើងថា “ពីមុន៨០%នៃអតិថិជនរបស់ខ្ញុំគឺជាជនបរទេសប៉ុន្តែឥឡូវនេះភាគច្រើនជាប្រជាជនកម្ពុជា”។ “តម្លៃខុនដូនៅកម្ពុជានៅមានកម្រិតទាប ទើបធ្វើឱ្យទីផ្សារកំពុងមានភាពទាក់ទាញខ្លាំង។ លោកថាយូនីតខុនដូលំដាប់ផ្កាយ៥នៅកម្ពុជាអាចលក់ក្នុងតម្លៃចាប់ពី២,៥០០​ដុល្លារទៅ៣,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែខុនដូលំដាប់ផ្កាយ៥ស្រដៀងគ្នានេះនៅសិង្ហបុរី មានតម្លៃខ្ទង់ ១៨,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ស្រដៀងគ្នានេះ លោកសុត វីរៈ បានលើកឡើងថា៩០%នៃអ្នកទិញខុនដូរបស់លោកនាពេលបច្ចុប្បន្នគឺជាជនជាតិខ្មែរ។ លោកបានបញ្ជាក់ថា “ក្នុងមួយគម្រោងតាមធម្មតាយើងអាចលក់បាន៥ទៅ៦យូនីតក្នុងមួយខែទៅឲ្យអតិថិជនក្នុងស្រុក”។ ត្រង់ចំណុចនេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរកាន់តែយល់ដឹងច្រើនអំពីអត្ថប្រយោជន៍រស់នៅខុនដូរ នឹងងាកមករស់នៅកាន់តែច្រើនឡើង៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here