សហគ្រិនទាំង ៣ រូបនេះបានបង្ហាញថា មនុស្សដែលមានអាយុតិចក៏អាចក្លាយជាមហាសេដ្ឋីបានដែរ

0
576

នៅក្នុងពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថាកំណើននៃអ្នករកស៊ី ក៏ដូចជាអ្នកវិនិយោគក៏មានចំនួនកើនឡើងយ៉ាងច្រើនគួរអោយកត់សម្គាល់ ហើយចំនួនបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនក៏មានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ប៉ុន្តែទន្ទឹមនិងនេះផងដែរក៏មានបុគ្គលមួយចំនួនក៏មានគំនិតមួយគិតថាខ្លួនមិនអាចធ្វើបាន មិនអាចទៅរួច និងមិនអាចមានឧកាសក្លាយជាអ្នកមានទ្រព្យ ឬក្លាយជាមហាសេដ្ឋីដូចជាបុគ្គលល្បីៗ នៅលើពិភពលោកនោះឡើយ ។ មូលហេតុដោយសារអ្នកខ្លះគិតថាខ្លួននៅក្មេងពេក អាយុតិចពេក គ្មានបទពិសោធន៍ច្រើនក្នុងជីវិតនិងមិនអាចទៅរួចដូចជាបុគ្គលល្បីៗទាំងនោះឡើយ ។

ថ្ងៃនេះ Business Cambodia សូមលើកយកមហាសេដ្ឋីវ័យក្មេងលំដាប់ពិភពលោកទាំង ៣រូបមកបង្ហាញ ដើម្បីអោយមិត្តអ្នកអានទាំងអស់គ្នាអាចស្វែងយល់ និងដឹងយ៉ាងជាក់ច្បាស់ថាទោះបីជាយើងមានអាយុតិចក៏ដោយក៏ពួកគាត់អាចក្លាយជាសេដ្ឋីទាំងវ័យក្មេងបានដែរ។

.លោក Brain Wong ស្ថាបនិកក្រុមហ៊ុន Kiip

លោក Brain Wong មានដើមកំណើតកាណាដា ហើយលោកទើបតែមានវ័យ ២៦ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែលោកមានសមត្ថភាពខ្ពស់អាចក្លាយខ្លួនជា CEO ​និងជា​ម្ចាស់​ក្រុមហ៊ុន Kiip ព្រមទាំងក្លាយជាសេដ្ឋីទាំងវ័យក្មេងថែមទៀតផង ។ នៅពេលដែលលោកមានអាយុ ​១៦​ឆ្នាំ​ លោកក៏​មាន​គំនិត​បង្កើត​ក្រុមហ៊ុន​បង្កើត web design ដោយ​ខ្លួនឯង។  នៅពេលដែលលោកមាន​អាយុ​១៨​ឆ្នាំ លោកក៏បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ ហើយនៅ​វ័យ​១៩​ឆ្នាំ លោកក៏ចាប់ផ្ដើម​​អាជីវកម្ម​របស់​ខ្លួន​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​តាម​ទូរស័ព្ទ​ដៃតែម្តង។

.លោក​ Mark Zuckerberg ស្ថាបនិក​ Facebook

គាត់​ជោគជ័យ​ខ្លាំង​ហើយ​បាន​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​ ក្នុង​វ័យ​១៩​ឆ្នាំ​ប៉ុណ្ណោះ។​ ពេលបច្ចុប្បន្ននេះ Facebook ក្លាយ​ជា​បណ្ដាញ​សង្គម​មួយ​មាន​អ្នក​ប្រើប្រាស់​ ច្រើន​អនេក​ ហើយ​អាច​ផ្ដល់​​ប្រយោជន៍​ច្រើន​​លើសលប់​សម្រាប់​មនុស្ស​ជាតិ​។ ក្នុង​ពេលបច្ចុប្បន្ន​នេះ​លោកមានអាយុត្រឹមតែ ៣៤ឆ្នាំប៉ុណ្ណោះ ​ ហើយមាន​ទ្រព្យ​សម្បត្តិ​រហូត​ដល់​ទៅ ៧១ ​ពាន់​លាន​ដុល្លារ​។

. David Karp ស្ថាបនិក​ Tumblr

លោកជាប់ឈ្មោះក្នុងបញ្ជីសេដ្ឋីលំដាប់ពិភពលោកវ័យក្មេងម្នាក់ ដែលលោកមានអាយុត្រឹមតែ​ ២១​ឆ្នាំប៉ុណ្ណោះ។  ​លោក​បាន​បង្កើត​បណ្ដាញ​សង្គម​ Tumblr ​នេះ​ឡើង​ ទោះ​បីបច្ចុប្បន្ននេះ​ Tumblr ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​Yahoo ក្ដី​ ក៏លោក​ទទួល​បាន​ប្រាក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​ Tumblr រហូត​ដល់​ទៅ​២០០​លាន​ដុល្លារ​ឯណោះ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here