មហាសេដ្ឋី ៣ រូបដែលមានអតីតកាលជាអ្នកក្រីក្រ ស្ទើតែគ្មានលុយមួយកាក់មួយសេនជាប់ខ្លួន

0
630

បើយើងនិយាយពីភាពជោគជ័យនោះគឺមនុស្សគ្រប់រូបអាងទទួលបានគ្រប់ៗគ្នាប្រសិនបើអ្នកមានឆន្ទ:មោះមុត តស៊ូ និងព្យាយាមមិនបោះបង់ចោលនូវគោលដៅ ក៏ដូចជាក្តីស្រម៉ៃរបស់ខ្លួនទេនោះ ។ ហើយភាពជោគជ័យរបស់បុគ្គលល្បីៗនៅលើពិភពលោកយើងនេះគឺមិនមែនកើតឡើងដោយសារតែពួកគាត់មានទ្រព្យសម្បត្តិដែលមានតពីឪពុកម្តាយរបស់គាត់នោះឡើយ ។ មានបុគ្គលល្បីៗ និងមហាសេដ្ឋីជាច្រើននាក់ដែលចាប់ផ្តើមជីវិតរបស់គាត់ចេញពីគ្រួសារក្រីក្រ ហើយអ្នកខ្លះទៀតចាប់ផ្តើតដោយបាតដៃទទេក៏មាន ។

ថ្ងៃនេះ Business Cambodia សូមបង្ហាញពីមុខមាត់របស់មហាសេដ្ឋីចំនួន ៤ រូប ដែលពួកគាត់សុទ្ធសឹងតែមានប្រភពចេញពីគ្រួសារក្រីក្រ និងចាប់ផ្តើមឡើងស្ទើតែគ្មានលុយមួយកាក់មួយសេនជាប់ខ្លួន។

. លោក John Paul DeJoria

គឺជាស្ថាបនិករបស់ក្រុមហ៊ុនផលិតស្រា  Patrón Spirits ហើយលោកជាមហាសេដ្ឋីលំដាប់ពិភពលោក ដែលមានទ្រព្យសម្បត្តិប្រហែល ២.៦ ពាន់លានដុល្លាសហរដ្ឋអាមេរិក។ លោក​ John Paul DeJoria បានកើតនៅ រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ហើយលោកជាកូនកាត់ អ៊ីតាលី និងក្រិច ដោយលោកមានឪពុកលោកជាជនជាតិ អ៊ីតាលី និងម្តាយជាជនជាតិក្រិច ។ ​ លោកមហាសេដ្ឋីរូបនេះ ធ្លាប់ឆ្លងកាត់កុមារភាពយ៉ាងលំបាកលំបិន ពោលគឺគ្រួសារមានជីវភាពក្រីក្រ លោកបានសម្រេចចិត្តចេញទៅដើរស៊ីឈ្នួលគេ និងដើរលក់កាសែតតាំងពីអាយុ ៩ឆ្នាំ ដើម្បីរកលុយមកដោះស្រាយជីវភាព និងផ្គត់ផ្គង់ការសិក្សាថែមទៀតផង ។

.លោក Howard Schultz

លោកគឺជានាយក​ប្រតិបត្តិហាងកាហ្វេយ​ Starbuck ​ហាង​កាហ្វេ​មួយ​ដ៏​ល្បី​ទាំង​នៅ​អាមេរិក​និង​ទូទាំង​ពិភព ​លោកHoward ​បាន​ធ្វើ​គំរូ​ដ៏​ល្អ​មួយ​ គឺ​គាត់​បាន​ព្យាយាម​ពង្រឹង​បុគ្គលិក​របស់​គាត់​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​គាត់​ធ្លាប់​បាន​ដើរ។ ​គាត់​ជា​កូន​ប្រុស​របស់​ទាហាន​ដែល​បោះបង់​ការ​សិក្សា​ម្នាក់​ហើយ​គ្រួសារ​គាត់​មិន​មាន​ជីវភាព​ក្រីក្រ និងលំបាកលំបិនបំផុត តែ​ដោយ​សារ​តែ​ភាព​អត់​ធន់​និង​ការ​ប្រឹង​ប្រែង​របស់​គាត់​ទើប​ធ្វើ​ឲ្យ​គាត់​មាន​ថ្ងៃ​នេះ។

. លោក Larry Elison

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Oracle Corporation លោក Larry Elison ធ្លាប់​ជា​និស្សិត​ដែល​បោះបង់​ការ​សិក្សា​ម្នាក់ ហើយ​ធ្វើ​ការ​ជាច្រើន​កន្លែង​ផ្សេងៗ​ គ្នា​ទម្រាំ​តែ​គាត់​មាន​ភាព​ជោគជ័យ​បាន​មក​ដល់​ថ្ងៃ​នេះ។ បន្ទាប់​ពី​គាត់​ផ្លាស់​ទី​លំនៅ​មក​ California ក្នុងសហរដ្ឋអាមេរិក ហើយគាត់​បាន​ចំណាយ​ពេល​ជាង​ ១​ទសវត្ស​ឆ្លង​កាត់​ការ​លំបាក​ ​ទម្រាំ​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​មួយ​រូប។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here