តើគម្រោងយក្ស២នៅខេត្តស្ទឹងត្រែងអាចធ្វើឲ្យអចលនទ្រព្យនៅតំបន់នោះកក្រើកឬទេ?

0
1638

តម្លៃអចលនទ្រព្យនៅខេត្តស្ទឹងត្រែងមានការកើនឡើងនៅតាមតំបន់ដែលកំពុងមានការអភិវឌ្ឍដែលគួបផ្សំនិងគម្រោង ធំ ចំនួនពីរអូសទាញឲ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគធំជាច្រើន។តើគម្រោងធំៗ នៅតំបន់អភិវឌ្ឍន៍ ទាំងនោះ មានការទាក់ទាញដល់តម្លៃអចលនទ្រព្យដែរឫទេ?

គម្រោងធំទាំងពីរដែលនិងធ្វើឲ្យតម្លៃអចលនទ្រព្យមានការកក្រើកឡើងគឺ៖

គម្រោងវារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែងតម្លៃ ៨០០លាន$ ដោយមានការ​បណ្តាក់ទុនរួមគ្នារវាង​ក្រុមហ៊ុន​​  Hydrolancang International Energy កាន់កាប់ភាគហ៊ុន ៥១ ភាគរយ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩​ ភាគរយ និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម​ មានភាគហ៊ុន ១០​​ ភាគរយ។

អាកាស​យានដ្ឋាន​ខេត្តស្ទឹងត្រែង ដែល​ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក ដែលរាជរដ្ឋាភិបាលកំពុងតែស្វែងរកដៃគូរឯកជនដើម្បីសាងសង់ និងគម្រោងអភិវឌ្ឍន៍តំបន់សៀមប៉ាងខាងលិច ខេត្តស្ទឹងត្រែងដែលក្រុមហ៊ុនបរទេសស្នើរកម្ពុជាឲ្យមានការអភិវឌ្ឍឡើងវិញ។

ដោយមើលឃើញថាខេត្តស្ទឺងត្រែងមានសក្កានុពលយ៉ាងខ្លាំងក្លាលើផ្នែកទេសចរណ៍ផងដែរជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចមួយយ៉ាងមាំដែលតំបន់សក្ដានុពលទេសចរណ៍ធំៗមានចំនួន៤គឺ៖

១. តំបន់សក្ដានុពលទេសចរណ៍ក្នុងក្រុង និងជុំវិញក្រុង។

២. តំបន់សក្ដានុពលទេសចរណ៍តាមដងទន្លេមេគង្គ ព្រំប្រទល់ប្រទេសឡាវ ខេត្តព្រះវិហារ និងខេត្តក្រចេះ។

៣. តំបន់សក្ដានុពលទេសចរណ៍តាមដងទន្លេសេសាន។

៤. តំបន់ឧទ្យានជាតិវីរជ័យ និងទំនៀមទម្លាប់វប្បធម៌ប្រពៃណីជនជាតិ។

សក្កានុពលនៃតំបន់ទេសចរណ៍និងគម្រោងអភិវឌ្ឍន៍ទាំងនោះនិងផ្លាស់ប្តូរមុខមាត់ថ្មីខេត្តស្ទឹងត្រែងនាពេលខាងមុខ។

អត្ថបទ៖ ទួន កែវពិសី

LEAVE A REPLY

Please enter your comment!
Please enter your name here