កំពូលទស្សនៈទាំង១០ របស់បិតាទស្សន:វិទូខុងជឺ ផ្លាស់ប្តូរជីវិតអ្នក ៣៦០ ដឺក្រេ

0
1489

ខុង ជឺ គឺជាកំពូលបិតាទស្សនៈវិទូ គ្រូបង្រៀន និងជាអ្នកនយោបាយដ៏មហិមា និងល្បីល្បាញកំរិតកំពូលម្នាក់របស់ប្រទេសចិនក្នុងពេលអតីតកាល ហើយទ្រីស្ត្រីរបស់លោកត្រូវបានជនជាតិចិនកត់ត្រាទុក និងយកមកប្រើប្រាស់អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ។ អ្វីដែលគួរអោយយើងស្ញប់ស្ញែងនិងកោតសរសើរនោះគឺទស្សន:របស់ ខុង ជឺ គឺនៅតែមានឥទ្ធពលយ៉ាងពិតប្រាកដមកលើសង្គមរស់នៅរបស់មនុស្សយើងក្នុងពេលបច្ចុប្បន្ននេះ និងមិនចេះសាបសូន្យនោះឡើយ ។ ហើយទស្សន:របស់លោកទាំងអស់នោះសុទ្ធសឹងតែបង្កប់នូវគំនិតអប់រំ ដាស់តឿនក៏ដូចជាប្រៀនប្រដៅមនុស្សអោយទទួលបានភាពរីកចំរើនក៏ដូចជាជោគជ័យក្នុងជីវិត ។

ក្នុងពេលនេះផងដែរ Business Cambodia សូមលើកយកទស្សន:ទាំង ១០របស់ ខុង ជឺ ដែលអាចជួយផ្លាស់ប្តូរ និងកែរប្រែជីវិតរបស់អ្នករហូតដល់ ៣៦០ ដឺក្រេ :

១.មិនខ្វល់ថាអ្នកដើរយឺតប៉ុណ្ណានោះទេ តែសំខាន់សូមដើរកុំឈប់។

២.ដំណើររាប់ពាន់យោជន៍ គឺចាប់ផ្ដើមពីជំហានទី ១ ។

៣. បើទោះបីជាអ្នកទៅទីណាក៏ដោយ សូមយកចិត្តនិងបេះដូងរបស់អ្នកទៅជាមួយផង។

៤.មនុស្សគ្រប់ៗរូបសុទ្ធតែដូចគ្នាទាំងអស់ ប៉ុន្តែមានតែទម្លាប់របស់មនុស្សម្នាក់ៗប៉ុណ្ណោះដែលខុសគ្នា។

៥.ប្រសិនបើអ្នកគិតថាអ្នកជាមនុស្សដែលឆ្លាតជាងគេក្នុងបន្ទប់មួយ នោះអ្នកចូលច្រលំបន្ទប់ហើយ។

៦.អំពើណាដែលអ្នកមិនចង់ឲ្យកើតលើរូបអ្នក ចូរកុំធ្វើវាលើអ្នកដ៏ទៃ។

៧.ខ្ញុំស្ដាប់លឺ ខ្ញុំនឹងភ្លេច ខ្ញុំមើលឃើញ ខ្ញុំនឹងចាំ ប៉ុន្តែពេលខ្ញុំធ្វើ ខ្ញុំនឹងយល់។

៨. អ្វីគ្រប់យ៉ាងសុទ្ធតែមានភាពស្រស់ស្អាតរបស់វា ប៉ុន្តែមិនប្រាកដថាមនុស្សគ្រប់គ្នាសុទ្ធតែមើលឃើញនោះទេ។

៩. មនុស្សដែលចេះសួរ ល្ងង់តែមួយពេលប៉ុណ្ណោះ ប៉ុន្តែមនុស្សដែលមិនហ៊ានសួរ នឹងក្លាយជាមនុស្សល្ងង់មួយជីវិត។

១០.គតិបណ្ឌិត ចិត្តមេត្តា និងសេចក្ដីក្លាហាន គឺត្រូវបានគេកំណត់ថា ជាគុណភាពនៃមនុស្សម្នាក់ៗ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here