១ចំណុចបង្ហាញថា អ្នកគួរចូលហ៊ុនគ្នាទិញអចលនទ្រព្យ ល្អជាងការបង់រំលស់

0
1354

នៅពេលដែលអ្នកទិញអចលនទ្រព្យ ទោះជាដីធ្លី ផ្ទះសម្បែង ខុនដូ ដោយការបង់រំលស់ យើងនឹងខាត អត្រាការប្រាក់​ពិតប្រាកដ​ណាស់ ហើយប្រសិនបើយើងចង់លក់យកចំណេញ ក៏វាមិនសូវជាចំណេញប៉ុន្មានដែរ ព្រោះជាក់ស្តែងនៅកម្ពុជាយើង អត្រាការប្រាក់នៃការបង់រំលស់អចនទ្រព្យហាក់នៅថ្លៃ។

យោងតាមអ្នកជំនាញក្នុងស្រុកអ្នកនាង ជា សុភារុណ បានប្រាប់ Business Cambodia ថាការពិតទៅប្រសិន​បើយើង​មាន​ដៃគូរសហការ  ការចូលហ៊ុនគ្នាទិញអចលនទ្រព្យរឿងដែលល្អបំផុត ជាងការបង់រំលស់ម្នាក់ឯង។

អ្នកនាងពន្យល់ថា ការចូលហ៊ុនគ្នាគឺជាវិធីមួយដែលអ្នកអាច ទិញអចលនទ្រព្យដែលយើងចង់បាន ហើយការចូលហ៊ុនគ្នា ដោយ ៥០ភាគរយម្នាក់ ឬតាមលទ្ធិភាពរៀងខ្លួន ហើយពេលលក់យកចំណេញចែកគ្នាតាមភាគរយវិញ។ ម្យ៉ាងវិញទៀត  ការចូលហ៊ុនគ្នាទិញ យើងមិនបានខាតអត្រាការប្រាក់ សម្រាប់បង់រំលស់​បើយើងចង់លក់វិញក៏ឆាប់ដាច់ ហើយចំណេញដុលទៀតផង។

បុគ្គលដែលសាមសមជាដៃគូរចូលហ៊ុនរបស់អ្នក គឺគ្រួសារសាច់ញាត្តិ និងមិត្តភក្តិជិតស្និតបំផុត។ពួកគេទាំងនោះ​គួរតែជា​ជម្រើសដំបូង​បង្អស់ដែលអ្នកគួរវិភាគនិងបន្តាក់ទុនជាមួយ ម្យ៉ាងវិញទៀត វាធ្វើឲ្យអ្នកមាន​ភាពងាយស្រួល​ក្នុងការបង្កើត​ទំនុកចិត្តលើគ្នាក្នុងការចាប់ផ្តើមការរកស៊ីផងដែរ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនៅតែត្រូវមានកិច្ចសន្យា ឬលិខិតជាលាយលក្ខអក្សរណា​មួយដែលបែងចែងឲ្យ​ច្បាស់ពីភាគ​ហ៊ុន ភាគលាភ និងការប្រែប្រួលផ្សេងទៀតដែលអាចនឹងកើតមានឡើងជាយថាហេតុ ដើម្បីចៀសវាងបញ្​ហាណាមួយនាពេលអនាគត។នេះបើយោងតាមការបញ្ជាក់របស់អ្នកនាងជា សុភារុណ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here