ទីផ្សារការងាររបស់យុវជនលើវិស័យអចលទ្រព្យហាក់កើនឡើង

0
455

វិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនដែលធ្វើឲ្យក្រុងភ្នំពេញនិងបណ្តារខេត្តនានាបានលេចឡើងនូវសំណង់​សាងសង់ស្ពាន ផ្លូវ ថ្នល់ អគារ ខុនដូនិងបុរីជាច្រើនលេចឡើងគួរឲ្យកត់សម្គាល់។

តើការរីកចម្រើនរបស់វិស័យអចលនទ្រព្យមានការវាយលុកផ្នត់គំនិតយ៉ាងណាចំពោះយុវជនកម្ពុជា?

ទីផ្សារអចលនទ្រព្យនៅតែបន្តការរីកចម្រើននៅកម្ពុជាដែលបង្កឧកាសឲ្យអ្នកមានចិត្តស្រឡាញ់វិស័យអចលនទ្រព្យក្នុង​ការវិនិយោកអចលនទ្រព្យជាច្រើនដូចជា៖

  • ការពុះដីឡូត៍៖អ្នកមានដីដែលគិតថាស្រឡាញ់និងចាប់អារម្មណ៍ចង់វិវត្តន៍ខ្លួនក្លាយជាអ្នកវិនិយោគផ្នែកអចលនទ្រព្យ​គាត់អាចបង្កើតគំនិតពុះដីឡូត៍សម្រាប់លក់ដើម្បីទាញយកប្រាក់ចំណូល ហើយបង្កើនជាគម្រោងធំៗបន្តទៅមុខ
  • ការទិញដី៖ អ្នកដែលមានចំណូលមធ្យមគាត់អាចទិញដីមួយតូចសម្រាប់យកមកអភិវឌ្ឍន៍ដូចជាដាក់សម្រាប់ជួលបង្កើនប្រាក់​ចំណូលដើម្បីទិញដី​បន្ថែមកាន់តែ​ច្រើនឬ គាត់អាចទិញយកមកលក់បន្តដើម្បីយកប្រាក់ចំណេញនៅពេលដីឡើងថ្លៃ
  • ឧកាសក្នុងការក្លាយជាភ្នាក់ងារអចលនទ្រព្យ៖ វិស័យអចលនទ្រព្យកំពុងរីកចម្រើននិងមាន ការងារជាច្រើន ដែលផ្តល់ឱ​កាសឲ្យពួកគាត់ធ្វើការជាមួយនិងអចលន ទ្រព្យដើម្បីវិវត្តន៍ខ្លួនឯងឲ្យក្លាយជា​ភ្នាក់ងារអចលនទ្រព្យនិអាចឈាន​ទៅដល់អ្នកវិនិយោគអចលនទ្រព្យផងដែរ។

អត្ថបទ៖ ទួន កែវពិសី

LEAVE A REPLY

Please enter your comment!
Please enter your name here