មេធំហ្រ្វេនឆាយយក្សាបោកអ៊ុត៖ បុគ្គលិកសម្រាប់ហាងបើកថ្មី ខ្ញុំរៀបចំបែបនេះ

0
2290

គ្រប់អាជីវកម្មហ្រ្វេនឆាយ ម្ចាស់អាជីវកម្មនីមួយៗតែងតែមានការរៀបចំគ្រប់សព្វជាកញ្ចប់តែម្តងសម្រាប់អ្នកទិញ ឬយ៉ាងហោចក៏ផ្តល់ប្រឹក្សាដល់អ្នកទិញដែរមុនបើកអាជីវកម្មដំណើរការ។ ក្នុងនោះដែរ ចំណុចមួយសំខាន់ដែលម្ចាស់យីហោថ្មីថ្មោង និងអ្នករកស៊ីឯទៀតគួរដឹងពីម្ចាស់យីហោហ្រ្វេនឆាយចាស់វស្សារមួយនេះ គឺរបៀបរើសកំណត់បុគ្គលិកគាត់។

សម្រាប់យីហោហ្រ្វេនឆាយមួយនេះ ពេលចាប់ផ្តើមដំបូងមិនកំណត់ឲ្យដាក់បុគ្គលិកធ្វើការច្រើនពេកទេ ហើយចាប់ផ្តើមបន្ថែមជាបន្តបន្ទាប់តម្រូវទៅតាមទីតាំងមានសក្តានុពលខ្លាំង និងខ្វះខាតកម្លាំងពលកម្មដែរឬទេ ដែលម្ចាស់យីហោត្រូវមានផែនការទៅតាមចំណូលប្រចាំថ្ងៃរបស់ហាង និងតម្រូវការជាក់ស្តែងដើម្បីឲ្យការផ្តល់សេវាកម្មកាន់តែល្អប្រសើរថែមទៀត។

លោក ហែម ហេម៉ា បកស្រាយយ៉ាងដូច្នេះថា”ក្នុងសាខានីមួយៗបុគ្គលិកអាចត្រឹម២នាក់ក្នុងការចាប់ផ្តើមដំបូង ព្រោះម្នាក់ជំនាញខាងបោកជំរះ និង ម្នាក់ទៀតជំនាញខាងអ៊ុត ហើយយើងអាចបន្ថែមបន្តទៀតទៅតាមតំរូវការអតិថិជន ជាទូទៅ ក្នុងរង្វង់ខែដំបូងប្រើ២នាក់ បន្ទាប់ពី១ខែដំបូងគឺប្រើ ៣ទៅ១០នាក់ ព្រោះកាន់តែសកម្មជាងមុន អតិថិជនស្គាល់ពីទីតាំង និងស្នាដៃរបស់ហាង។”

គួរជម្រាបថា មូលហេតុដែលជម្រុញឲ្យលោក ហេម៉ាបង្កើតហ្រ្វេនឆាយ ដោយសារតែសាខាទី៧ដែលគាត់បើកលក់សិទ្ធឲ្យគេចំណេញខ្ពស់ខ្លាំង ពោលក្រោយពេលគាត់បើកចំទីតាំងសក្តានុពលខ្លាំងហាងមួយនេះគាត់រៀបចំអស់ត្រឹមតែ២ពាន់ដុល្លារ ប៉ុន្តែអាចរកចំណូលបាន៥ពាន់ទៅ១ម៉ឺនដុល្លារក្នុងមួយខែ ដោយអ្នកទិញបានចំណាយឲ្យគាត់តែ៨ពាន់ដុល្លារតែប៉ុណ្ណោះ៕

 

អត្ថបទដោយ៖ Noun Vannak, Franchise Editor

អ្នកនិពន្ធសៀវភៅ ហ្រ្វេនឆាយ ចេញលក់ឆាប់ៗនេះ………

LEAVE A REPLY

Please enter your comment!
Please enter your name here