តើខណ្ឌឬស្សីកែវមានគម្រោងយក្សៗអ្វីខ្លះ?

0
2917

តំបន់អភិវឌ្ឍន៍​ឫស្សីកែវមានគម្រោងសាងសង់ជាច្រើនដែល​ធ្វើឲ្យមានសក្កានុពល​យ៉ាងខ្លាំងក្លានិង​ឈានទៅជាទីក្រុងរណប​នាពេល​ខាងមុខដែលមានគម្រោងសាងសង់នៅតំបន់ឫស្សីកែវដូចជា៖

ការដ្ឋានស្ថាបនាស្ពានបាឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាប ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទៅផ្លូវជាតិលេខ៥ ដែលស្ពាននេះ មានតួនាទីសំខាន់ក្នុងការរួមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញ​ចូលរាជធានី​ភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀតជាចំណងដៃ សម្រាប់ រាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលបានឆ្លងកាត់ស្ពាន ក៏ដូចបង្កើនសរសៃឈាមសេដ្ឋកិច្ច តភ្ជាប់ពីបណ្តាខេត្ត មករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត ផងដែរ ក្រោមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន។

នៅក្នុងឆ្នាំ២០១៧ មានគម្រោងសាងសង់ ពហុកីឡាដ្ឋានជាតិមរតកតេជោ ស្ថិតនៅទីតាំងក្នុងតំបន់អភិវឌ្ឍន៏ទំហំជាង ១០៦៧ហិកតារបស់អ្នកឧកញ៉ាលីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដោយប្រើប្រាស់ទុន​វិនិយោគប្រមាណ១៦០លានដុល្លារអាមេរិក សាងសង់ឡើងដើម្បីប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ខាងមុខដែលកម្ពុជានិងធ្វើជាម្ចាស់ផ្ទះ។

សក្កានុពលនៃគម្រោងសាងសង់ជាច្រើននៅក្នុងខណ្ឌឫស្សីកែវដែលធ្វើឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើន និងមានអនុភាពដល់អ្នកវិនិយោគបរទេសជាច្រើនមើលឃើញថាតំបន់ឫស្សីកែវនិងផ្លាស់ប្ដូរមុខមាត់ថ្មីនៃទីក្រុងរណប​ថ្មី​នៅខណ្ឌឫស្សីកែវ។

សូមបញ្ជាក់ផងដែរថា ទីក្រុងរណបថ្មីនៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ មួយនេះនិងនាំមកនូវសក្កានុពលកាន់​តែខ្លាំងក្លាផងដែរលើវិស័យអចលនទ្រព្យដែលនិងបន្តមានការសាងសង់ជាច្រើន​បន្តបន្ទាប់ទៀតផងដែរ។

អត្ថបទ៖ ទួន កែវពិសី

LEAVE A REPLY

Please enter your comment!
Please enter your name here