វៀតណាមបង្ហាញទិន្នន័យលក់រថយន្ដបានជាង ២ ម៉ឺនគ្រឿងក្នុងមួយខែ

0
353

ដាច់ឆ្នាំ ២០១៨ ភ្លាមប្រទេសវៀតណាមហាក់ទទួលបានការវិនិយោគទុនច្រើនពីបរទេស តាមរយៈបច្ចេកវិទ្យាដែលវៀតណាមបានបង្កើតខ្លួន​ឯង ។

មិនត្រឹមតែជោគជ័យលើវិស័យបច្ចេកវិទ្យាថ្មីនោះទេ សូម្បីតែការលក់រថយន្ដនៅក្នុងប្រទេសវៀតណាមក៏មានសក្ដានុពលខ្លាំងថែមទៀតដែរ ព្រោះឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះវៀតណាមកើបលុយមិនស្ទើនោះទេពីការលក់រថយន្ដ ។

នៅខែ កញ្ញាកន្លងទៅទិន្នន័យលក់រថយន្ដនៅក្នុងប្រទេសវៀតណាមបានបង្ហាញថា ឡានចាប់ពី ៣,៨១១ គ្រឿងឡើងទៅកាន់ ២៥,០៨៨ គ្រឿងត្រូវបានលក់ចេញ នៅត្រឹមខែ កញ្ញា ក្រោយប្រទេសនេះមានពន្ធរថយន្ដថោក និង តម្រូវការក្នុងស្រុកកើនឡើងកាន់តែខ្លាំង ។

ដែលជាហេតុធ្វើឲ្យរថយន្ដជាច្រើនគ្រឿងត្រូវបានលក់ចេញ ហើយកើនបាន ១៥% នៃការលក់ប្រចាំឆ្នាំទៀតដែរ បើយោងតាម VAMA រាយការណ៍ ។

ក្នុងនោះដែរ ម៉ាកសញ្ញាដែលលក់ដាច់ជាងគេ គឺ Toyota របស់ប្រទេសជប៉ុនដែលតួលេខកើនឡើងជាង ៨,៤២៦ គ្រឿង ស្មើនឹង ៣០% លើសពីខែមុន ។

ជាងនេះ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ដ និង អ្នកចែកចាយរថយន្ដ Truong Hai ក្នុងស្រុក បានលើកឡើងទៀតថា សម្រាប់ម៉ាកសញ្ញាដែលលក់ដាច់បន្ទាប់មាន Kia, Hyudai, Mazda, Peugeot ជាដើមដែលដាក់លក់នៅប្រទេសវៀតណាម ។

គួរបញ្ជាក់ផងដែរថា វៀតណាមហាក់ត្រូវប៉ាន់ច្រើនទៅលើរឿងទាំងនេះ ព្រោះបច្ចុប្បន្នវៀតណាមក៏កំពុងផលិតឡានដោយខ្លួនឯង ដើម្បីលក់ក្នុងស្រុក និងមានមហិច្ឆតាធំ ចង់នាំចេញទៅក្រៅស្រុកទៀតដែរ ក្នុងការប្រកួតប្រជែងទីផ្សាររថយន្ដពិភពលោក ៕

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here