Peter Lim៖ ខ្ញុំមិនស្លាប់រស់ព្រោះលុយទេ លុយគ្រាន់តែអាចឲ្យអ្នករស់ស្រួលជាងអ្នកគ្មានលុយប៉ុណ្ណោះ

0
7348

(សិង្ហបុរី)៖ ជាសហគ្រិន និងជាវិនិយោគិនដ៏ឆ្នើមម្នាក់ អ្នកត្រូវជាមនុស្សដែលមានភាពអត់ធ្មត់ខ្ពស់ មានសេចក្តីក្លាហានប្រឈរមុខនឹងការពិត ហើយក៏ត្រូវតែមានទម្លាប់ទទួលយកទាំងរឿងល្អ និងរឿងអាក្រក់ដែលអាចកើតមានចំពោះអាជីវកម្ម ឫប្រាក់វិនិយោគរបស់អ្នក។

ជាមួយគ្នា មហាសេដ្ឋីលំដាប់កំពូលរបស់សិង្ហបុរី Peter Lim ជាសហគ្រិនឆ្នើម និងពូកែខាងវិនិយោគ ក៏ដូចជាជនសប្បុរសដ៏មានមុខមាត់ខ្លាំងបំផុតនៅសង្គមផងនោះ ធ្លាប់មានប្រសាសន៍លើកឡើងថា “គាត់មិនមែនជាមនុស្សដែលនឹងស្លាប់រស់ដោយសារតែលុយនោះទេ ព្រោះគាត់យល់ថា លុយគ្រាន់តែអាចធ្វើឲ្យមនុស្សរស់នៅសុខស្រួល និងមានផាកសុភាពជាងអ្នកគ្មានលុយបន្តិចបន្តួចប៉ុណ្ណោះ។”

គាត់បានបញ្ជាក់បន្ថែមថា “ជាសហគ្រិន និងវិនិយោគិនម្នាក់ អ្នកត្រូវហ៊ានប្រឈរមុខគ្រប់បញ្ហាទាំងល្អ និងអាក្រក់ ពិសេសអាចឲ្យខ្លួនឯងគេងលក់ស្ងប់ចិត្ត ទោះជាមានរឿងអ្វីក៏ដោយ នោះវាពិតជារឿងសំខាន់ណាស់។ ពេលចំណេញច្រើន កុំអាលសប្បាយចិត្ត ពេលខាតច្រើនក៏កុំអាលកើតទុក្ខ ព្រោះវាជាធម្មជាតិនៃលុយ គឺវាមានលក្ខណះដូចឆ្គួតបែបនឹងឯង។”

ការលើកឡើងរបស់គាត់ខាងលើ គឺបកស្រាយក្រោយពេលខាតលុយដោយសារភាគហ៊ុនធ្លាក់ចុះពី១០លានដុល្លារក្នុងមួយថ្ងៃ រហូតដល់១០០លានដុល្លារក្នុងមួយថ្ងៃ តែគាត់នៅតែអាចគេងលក់ស្ងប់ចិត្ត ធ្វើឲ្យមនុស្សជាច្រើននឹកកោតសរសើរគាត់នៅត្រង់ចំណុចនេះបំផុត។​

មហាសេដ្ឋីដែលមានឪពុកធ្វើជាអ្នកនេសាទ ម្តាយជាស្ត្រីមេផ្ទះ គ្មានលុយរៀននឹងគេ តែជន្នៈតស៊ូរៀនដល់អូស្ត្រាលី និងឆ្លៀតពេលធ្វើការងារជាអ្នករត់តុ កូនកាំបិតគេ និងជាអ្នកបើកតាក់ស៊ីរូបនេះ បានវិវឌ្ឍន៍ខ្លួនរហូតក្លាយជាសហគ្រិនជោគជ័យខ្លាំងដូចសព្វថ្ងៃនេះ ប៉ុន្តែក៏មានរឿងឈឺចាប់ច្រើនណាស់ដែរក្នុងឆាប់ជីវិតតស៊ូរបស់លោក។

សូមរងចាំអានពីរបៀបកសាងភាពមានបានរបស់គាត់នៅអត្ថបទក្រោយៗទៀត…

 

អត្ថបទដោយ៖ Jimmy

Editor Business ASEAN

LEAVE A REPLY

Please enter your comment!
Please enter your name here