បុរសជប៉ុន Segoshi ហោះពីជប៉ុនមកផលិតស្មៅចំនីសត្វទំនើប ជួយដល់វិស័យកសិកម្មនៅកម្ពុជា

0
17080

ប្រទេសសកម្ពុជាជាប្រទេសមួយ ដែលពឹងផ្អែកលើវិស័យកសិកម្មជាវិស័យអាទិភាព ដែលក្នុងនោះវិស័យកសិកម្មនៅកម្ពុជាមិនទាន់រីកចម្រើននៅឡើយទេ ស្របពេលដែលប្រទេសនានា នៅក្នុងតំបន់មានភាពរីកចម្រើនខ្លាំងលើវិស័យមួយនេះ។ ប្រជាជនកម្ពុជាត្រូវការបច្ចេកទេសថ្មីៗ ដើម្បីផលិតអោយទាន់របត់តម្រូវការទីផ្សារ ​នៅក្នុងតំបន់់ក៏ដូចជាទីផ្សារក្រៅតំបន់ផងដែរ។

ពេលនេះជាឱកាសមួយ ដ៏ល្អប្រសើរសម្រាប់កសិករកម្ពុជា ដែលមានពាណិជ្ចករជប៉ុនមួយរូប ដែលហោះហើរមកពីប្រទេសជប៉ុន មកដាំដុះដំណាំស្មៅនៅកម្ពុជា ក្នុងបំណងពង្រីកចំណេះដឹង និងបំណិនបច្ចេកទេសថ្មីៗ នៅក្នុងវិស័យកសិកម្មនៅកម្ពុជា។

បុរសជនជាតិជប៉ុនម្នាក់នោះមានឈ្មោះថា Segoshi ជាពាណិជ្ចករជនជាតិជប៉ុន ដែលបានខ្នះខ្នែងដាំដុះដំណាំស្មៅប្រភេទ sorghum ដែលស្មៅនេះត្រូវបានគេដាំដុះជាយូយាណាស់មកហើយនៅលើពិភពលោកដូចជាអាមេរិក អូស្រ្តាលី និងប្រេស៊ីល ហើយពេលនេះវាបានបង្ហញខ្លួននៅលើទឹកដីប្រទេសកម្ពុជា ហើយការដាំដុះទៀតសោតក៏ល្អប្រសើរផងដែរ។ នៅក្នុងការផលិតរបស់លោក Segoshi គឺជាបង្គុំបច្ចេកទេសថ្មីមួយ ដែលអាចរក្សាបាននូវជីវជាតិគ្រប់គ្រាន់នៅក្នុងស្មៅ និង ងាយស្រួលក្នុងការដាក់ចំនីសត្វពាហនៈផងដែរ ជាពិសេសក្នុងការផលិតជាចំណីសត្វពាហន:ជាកញ្ចប់ ដែលអាចរក្សាទុកបានយូរ​ មានអនាម័យ និង គុណភាពខ្ពស់។

តាមរយៈការដាំដុះស្មៅsorghum ដែលជាប្រភេទដំណាំកសិកម្មអាចបម្រើគោលដៅឧស្សាហកម្មដូចជា​ផលិតជាប្រេងជីវចម្រុះ​ អគ្គិសនី​ ស្កស​ និង ចំណីសត្វពាហន:​ជាដើម។ ដំណាំស្មៅ sorghum ត្រូវបានលោកSegoshi និង ក្រុមហ៊ុនYanmar សហការជាមួយអង្គភាពស៊ីម៉ាក់ដើម្បីស្រាវជ្រាវសាកល្បង​ ដោយមានការគាំទ្រពីក្រសួងកសិកម្ម​ ប្រើអស់រយៈពេលជិត៥ឆ្នាំមកហើយ។ ដំណាក់កាលឆ្នាំ២០១៨-២០១៩នេះ បានទទួលការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការJICA ដោយបានផ្តល់ថវិការជិត១លានដុល្លារអាមេរិកដើម្បីសាងសង់ឃ្លាំង​ ទិញសម្ភាររួមមានត្រាក់ទ័រ​ ម៉ាស៊ីនច្រូតកាត់ និង ម៉ាស៊ីនវេចខ្ចប់ជាដើម ។

ទាក់ទងនឹងទំនើបកម្មកសិកម្មនេះ​ ជាទិសដៅតែមួយគត់នៃបដិវត្តន៍ផ្លាស់ប្តូរឥរិយាបថរបស់​ប្រជាកសិករ​ ឱ្យវិវត្តន៍ប្រែប្រួលទៅតាមតម្រូវការទីផ្សារ និង វិទ្យាសាស្ត្រ​ ដែលបង្កើនផលចំណេញ និង កាត់បន្ថយហានិភ័យផេ្សងៗ។ ខែ្មរអាចធ្វើបាន​ ផលិតបាន​លើការធ្វើទំនើបកម្មកសិកម្មនេះ ​តាមរយៈការពង្រឹងចំណេះដឹ​ង​ សម្ភារបច្ចេកទេស​ ប្រព័ន្ធធារាសាស្ត្រ​ សហគមន៍កសិកម្ម​ និង ទំនាក់ទំនងទីផ្សារទាំងក្នុង និង ក្រៅប្រទេស។ ករណីនេះកសិករអាចដាំដុះស្មៅsorghum ផលិតចំណីផ្អាប់ទុក​ ចិញ្ចឹមសត្វ​ ជាដើមនោះ​ កសិករអាចផ្សាំខ្លួន និង ធន់ជាមួយការប្រែប្រួលនៃបរិស្ថានទីផ្សារកសិកម្ម។ កសិករគឺជាពាណិជ្ជករលើដីស្រែចំការខ្លួនឯង។

LEAVE A REPLY

Please enter your comment!
Please enter your name here