សេដ្ឋីលេខ១ហ្វីលីពីន៖កើតមកជាមនុស្សត្រូវមានក្តីសុបិន ក្តីសុបិនកាន់តែធំកាន់តែល្អ

0
1232

សេដ្ឋីលេខ១ហ្វីលីពីន លោក Henry Sy មានទ្រព្យសម្បត្តិសរុបជាង ១៣.៥ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុន SM Investment ផ្តោតសំខាន់លើការលក់រាយ អចលនទ្រព្យ ធនាគារ និងវិស័យផ្សេងៗទៀតក្នុងប្រទេសហ្វីលីពីន បានឆ្លង់កាត់ជីវិតក្រតោកយ៉ាក យ៉ាងលំបាកទំម្រាំក្លាយទៅជាមហាសេដ្ឋី ក៏ព្រោះតែលោកកើតក្នុងគ្រួសារក្រីក្រ តែរូបលោកមានក្តីសុបិនខ្ពស់ចង់ក្លាយទៅជាមាន តាមរយៈបើកអាជីវកម្មដោយខ្លួន។

លោកHenry Sy មានដើមកំណើតនៅភាគខាងត្បូងប្រទេសចិន កើតក្នុងគ្រួសារក្រីក្រ នៅអាយុ១២ឆ្នាំ ដោយប្រទេសមានសង្គ្រាមលោកក៏បានធ្វើចំណាក់ស្រុកទៅហ្វីលីពីន។ ដោយសារឪពុកលោកបានចាក់ចេញទៅប្រទេសហ្វីលីពីនមុខលោកមួយឆ្នាំ ហើយពេលនោះគាត់បានរកស៊ីលក់គ្រឿងចាប់ហ៊ួយតូចមួយ។ ដោយសារលោកមានបំណងប្រាថ្នាចង់គេចចេញពីភាពក្រីក្រដោយមានក្តីស្រមៃចង់ក្លាយទៅជាអ្នកជំនួញជោគជ័យម្នាក់ ពេលមកដល់ហ្វីលីពីនលោកបានខិតខំរៀនភាសាអង់គ្លេស និងព្យាយាមធ្វើទំាងយប់ទំាងថ្ងៃ ព្រោះតែចង់សម្រេចសេក្តីប្រាថ្នារបស់ខ្លួនរំពឹងទុក។ លោក និងឪពុករបស់ខ្លួនបានរស់នៅផ្ទះតូចចង្អៀតមួយរហូតដល់ពួកគេទទួលបានជោគជ័យក្នុងអាជីវកម្មលក់គ្រឿងចាប់ហ៊ួយនេះ។

ជាក្មេងជនជាតិចិនមករស់នៅប្រទេសនិយាយភាសាអង់គ្លេសបែបហ្វីលីពីន លោកបានខំរៀនភាសាអង់គ្លេសខ្លាំងដើម្បីរស់នៅ និងរកស៊ីជាមួយពួកគេបាន។ ជាអកុសលពេលដែលការរកស៊ីរបស់ខ្លួនចេះតែជោគជ័យ តែប្រទេសហ្វីលីពីនបានជួយនូវវិបត្តិសង្គ្រាមលោកលើកទី២ ហាងត្រូវបានបិទទ្វារ ចំណែកឪពុករបស់លោកក៏បានចាក់ចេញទៅប្រទេសចិនវិញផងដែរ។ ចំណែកលោកវិញ មិនចាក់ចេញពីប្រទេសហ្វីលីពីនដាច់ខាត ដោយលោកបាននិយាយថា «ខ្ញុំមិនបោះបង់វាដោយងាយៗនោះទេ ខ្ញុំនឹងស្វែងរកដំណោះស្រាយដ៏ល្អមួយ ហើយខំធ្វើវាឲ្យជោគជ័យ»

ដោយសារសង្គ្រាមអាជីវកម្មដ៏តូចរបស់លោកត្រូវបានបិទទ្វារទំាងស្រុង ហើយក្រោយឆ្នាំ១៩៤៥ លោកក៏សម្រេចចិត្តបង្កើតនូវហាងស្បែកជើងនៅក្នុងក្រុងម៉ារីគីណា។ ព្រោះតែមានភាពច្នៃប្រឌិត និងខិតខំបប្រឹងប្រែងធ្វើឲ្យអាជីវកម្មរបស់កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ​ ហើយមិនយូរប៉ុន្មានលោកក៏បានចូលសិក្សាជំនាញពាណិជ្ជកម្មនៅសាកលវិទ្យាល័យហ្វីលីពីន។ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនSM Investment របស់លោកមានក្រុមហ៊ុនចម្រុះជាច្រើនវិស័យ ជាពិសេសក្រុមហ៊ុនលក់រាយ ធនាគារ អចលនទ្រព្យជាដើម។ យោងតាមរយៈទស្សនវដ្តី Forbes បានបង្ហាញថានៅឆ្នាំ២០១៦ លោកគឺជាអ្នកមានជាងគេនៅប្រទេសហ្វីលីពីនមានទ្រព្យសរុប ១៣.៥ពាន់លានដុល្លារ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

LEAVE A REPLY

Please enter your comment!
Please enter your name here