ទោះមហាសេដ្ឋី​ Bill Gates មានលុយរាប់ពាន់លានដុល្លារក៏ដោយ​គាត់នៅតែតម្រង់ជួរ​រង់ចាំចូលទិញប៊ឺហ្គឺដូចមនុស្សធម្មតា

0
11018

ប៉ុន្មានថ្ងៃមុននេះ មានរឿងមួយដែលមនុស្សច្រើនលាននាក់​នាំគ្នាកោតសសើរ​មិនដាច់ ​នោះ​រឿងមហាសេដ្ឋី​មានបំផុត​ទី២​របស់អាមេរិក Bill Gates ​តម្រង់ជួរ​រង់ចាំទិញប៊ឺហ្គឺ​នៅហាងក្នុងស្រុកមួយ។

បើគិតពីទ្រព្យដែលគាត់មាន​ គាត់ចង់ទិញអ្វីក៏បានដែរ ​តែអតីតមេរ​បស់​ក្រុមហ៊ុន Microsoft ​រូបនេះ​តែងតែធ្វើនូវរឿងសាមញ្ញៗជាច្រើន​ដែលមនុស្សធម្មតាកំពុងធ្វើ។​គាត់លាងចាន​ដែលគាត់​ញុាំហើយ​រាល់ថ្ងៃ​​ គាត់ស្លៀកពាក់​ធម្មតា​សាមញ្ញ​មិនហឺុហា​ ហើយ​ចុងក្រោយនេះ​គាត់ស៊ូតម្រង់ជួររង់ចាំ​ដូចគេដូចឯងក្នុងការចូលទិញប៊ឺហ្គឺ។

ជីវិតរស់នៅបែបសាមញ្ញនេះ​ បានទាក់ទាញ​អារម្មណ៍​របស់មនុស្សជាច្រើន​ជាពិសេស​គឺសហគ្រិនជំនាន់ក្រោយ ​ដោយ​បានយក​សេដ្ឋីរូបនេះ​ធ្វើជាគំរូ។ ​ជីវិត​ដែលមិនផ្តល់តម្លៃខ្លាំងពេកទៅលើទ្រព្យខាងក្រៅ ​​ជីវិតមួយនេះ​បានលើកទឹកចិត្ត​មនុស្សធម្មតា​ឲ្យផ្តោតទៅលើ​ទ្រព្យខាងក្នុងវិញ ដែលមានចំណេះដឹង ​សីលធម៌​ និង​គុណតម្លៃក្នុងការរស់នៅ និងរកសុីវិញ​។ ​ទ្រព្យខាងក្នុងទាំងនេះហើយ​ ដែលជាប្រភព​នៃក្តីសុខពិតរបស់មនុស្ស៕

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់ថ្មីៗនេះ
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here