អតិថិជនអម្រឹតកាន់តែមានសុវត្ថិភាពងាយស្រួលជាមួយ ”សេវាអម្រឹតដល់ផ្ទះ”

0
1563

អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំង១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រ និងមានទំនុកចិត្ដពីស្ថាប័នជាតិ អន្ដរជាតិ និងអតិថិជនរបស់ខ្លួនផងដែរ។ ឆ្លើយតបនឹងតម្រូវការសេវាហិរញ្ញវត្ថុលើគ្រប់រូបភាពរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន អម្រឹត បានបង្កើតនូវសេវាហិរញ្ញវត្ថុច្រើនប្រភេទ ប្រាក់បញ្ញើ និងសេវាផ្ទេរប្រាក់ក្នុងស្រុកដើម្បីឆ្លើយតបនឹងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងអ្នកនៅទីប្រជុំជន ជនបទនៅបណ្តាខេត្ត និងរាជធានីក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានភាពងាយ ស្រួល។

អតិថិជនរបស់អម្រឹតដែលប្រើប្រាស់សេវាអម្រឹតដល់ផ្ទះ អាចធ្វើប្រតិបត្តិការដាក់ប្រាក់ ដកប្រាក់ នឹងផ្ទេរប្រាក់ (ផ្ទេរប្រាក់រវាងគណនី ឫផ្ទេរប្រាក់ពីគណនីទៅជាសាច់ប្រាក់) ពីគណនីតាមតម្រូវការរបស់ខ្លួនបានតាមរយៈបុគ្គលិកអម្រឹតដែលចុះផ្ដល់សេវាកម្ម ជួនដល់គេហដ្ឋាន ឬកន្លែងធ្វើអាជីវកម្មរបស់អតិថិជនដោយផ្ទាល់ ។ សេវាកម្មនេះអនុញ្ញាតឲ្យអតិថិជនដំណើរការសាច់ប្រាក់យ៉ាងមានសុវត្ថិភាព និងប្រកបដោយភាពងាយស្រួល។

ចំពោះតម្លៃសេវាវិញ លោកអ្នកអាចប្រើប្រាស់សេវាអម្រឹតដល់ផ្ទះតាមរយៈមន្រ្តីសន្សំចល័តរបស់អម្រឹ់ត ដោយចំណាយត្រឹមតែ ៤.០០០រៀល ឫ ១ដុល្លារ ឫ ៤០បាត ក្នុងមួយខែតែប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់។

ការផ្តល់ជូនពិសេស រាល់អតិថិជនដែលចុះឈ្មោះប្រើប្រាស់សេវាអម្រឹតដល់ផ្ទះ អម្រឹតនឹងមិនគិតថ្លៃសេវា ៤.០០០រៀល ឬ ១ដុល្លា ឬ ៤០បាត សម្រាប់ខែដំបូងឡើយ។ លើសពីនេះទៀត អិថិជនអាចផ្ទេរប្រាក់ ៣ ដងដោយឥតគិតថ្លៃសេវាតាមរយៈមន្រ្តីសន្សំចល័ត សម្រាប់ខែដំបូងផងដែរ។  ដាក់ប្រាក់ និងដកប្រាក់សន្សំ ដោយឥតគិតថ្លៃសេវា។

លើសពីនេះទៅទៀតសេវាកម្មនេះផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖

‣ មានសុវត្ថិភាព និងប្រកបដោយភាពងាយស្រួល។

‣ ផ្តល់សេវាកម្មដល់ទីកន្លែងអាជីវកម្ម និងគេហដ្ឋាន។

‣ ចំនួនទឹកប្រាក់ដាក់សន្សំបត់បែនតាមតម្រូវការ។

‣ អាចជ្រើសរើសប្រាក់សន្សំ ជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាតតាមតម្រូវការ។

‣ គាំទ្រ និងផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុដើម្បីជួយឲ្យអតិថិជនសម្រេចបានដូចក្តីប្រថ្នា៕

អត្ថបទដោយ៖ ធូរ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here