លោកបណ្ឌិត សុក ស៊ីផាណា ចំណុច២យ៉ាងនេះគឺអ្នកត្រូវតែមានដើម្បីសម្រេចគោលដៅក្នុងជីវិត

0
349

 ភាពជោគជ័យក្នុងជីវិត​គឺជាក្តីប្រាថ្នារបស់បុគ្គលគ្រប់រូបនៅលើពិភពលោកយើងនេះ ហើយយើងគ្រប់គ្នាដែលកំពុង​តែបំពេញកិច្ចការងារ និងខិតខំធ្វើការរកស៊ីទាំងថ្ងៃទាំងយប់ដោយមិនខ្លាចនឿយហត់នោះគឺគោលបំណងចង់អោយជីវិតមានភាពរីកចំរើនក្នុងថ្ងៃអនាគត។ ប៉ុន្តែដើម្បីទទួលបានភាពជោគជ័យ និងសម្រេចទៅដល់គោលដៅនៃជីវិតរបស់អ្នកនោះអ្នកត្រូវឆ្លងកាត់ឧបសគ្គយ៉ាងច្រើន ហើយក៏ត្រូវមានចំណុចយ៉ាងច្រើនផងដែរដើម្បីជួ្យអោយអ្នកអាចសម្រេចដល់គោលដៅជីវិតរបស់អ្នកបាន។

បើតាមប្រសាសន៍ របស់ឯកឧត្តមបណ្ឌិត សុក ស៊ីផាណា​ ដែលលោកគឺជាទីព្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាលលោកបានលើកឡើងថា មានចំណុចពីយ៉ាងធំៗដែលអាចជួយអោយយើងសម្រេចគោលដៅក្នុងជីវិតបាននោះគឺ

.ភាពអំណត់

ភាពអំណត់គឺពិតជាអាចជួយអ្នកអោយសម្រេចបានភាពជោគជ័យ និងគោលដៅក្នុងជីវិតពិតប្រកដមែន ។ ការអំណត់ តស៊ូ ព្យាយាម គឹអាចកែប្រែជីវភាព និងជោគវាសនាមនុស្ស​អោយផ្លាស់ប្តូរ និងរីកចំរើនទៅមុខជាលំដាប់ ហើយនៅពេលដែលបុគ្គលម្នាក់ដែលពោរពេញដោយភាពអំណត់ និងការតស៊ូព្យាយាមនៅក្នុងជីវិតនោះ ជីវិតរបស់គេមិនអាចធ្លាក់បចុះ បានឡើយ ហើយគេនិងកា្លយជាបុគ្គលម្នាក់ដែលរឹងមាំ ខ្លាំងពូកកែរ ព្រមទាំងពោរពេញដោយសមត្ថភាពដែលកើតចេញពីអ្វីដែលគេខំប្រឹងបំពេញក្នុងពេលកន្លងមក។

.មនសិការ

មនសិការ គឺជាការកំណត់ក្នុងចិត្តថា អ្នកនិងបំពេញវាអោយបានយ៉ាងប្រកដ ហើយខិតខំបំពេញកិច្ចការងារទាំងនោះដោយក្តីស្រលាញ់ពេញចិត្តដោយអស់ពីចិត្តពីថ្លើម។ ​ឧទាហរណ៍ ប្រសិនបើអ្នកបំពេញការងារនៅក្នុងក្រុមហ៊ុនណាមួយ ហើយនៅក្នុងចិត្តរបស់អ្នកពោរពេញទៅដោយមនសិការ នោះអ្នកនិងបំពេញការងារ នោះដោយក្តីស្រលាញ់ និងយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើម ។ ហើយប្រសិនបើអ្នកមាន មនសិការ នៅក្នុងអាជីវកម្ម ឬមុខរបររបស់អ្នកនោះអ្នកនិងមិនខ្លាចនឿយហត់ និងមិនងាយចុះចាញ់ ឬបោះបង់ចោលឡើយ ដូច្នេះហើយបើសិនជាក្នុងចិត្តរបស់អ្នកមានមសិការនោះ អ្នកប្រាកដជាអាចសម្រេចបាននូវគោលដៅក្នុងជីវិតជាក់ជាមិនខាន។

អត្ថបទដោយ នេន សុធា (Leadership Writer)