គ្រាន់តែលក់ផ្អកសាច់ជ្រូកលើអនឡាញ ម្ចាស់សិប្បកម្មខ្នាតតូចមួយកន្លែងរកចំណូលបាន៥០០$/ថ្ងៃ

0
1229

អ្នកនាងឈន ណាខន ម្ចាស់សិប្បកម្មផ្អកសាច់ជ្រូកខ្មែរ បាន​បង្កើត​​របរនេះឡើងដោយយករូបមន្តផ្អកត្រី មកច្នៃផ្សំជាមួយសាច់ជ្រូកខ្មែរ ហើយលក់តាមអនឡាញ ដោយមានសេវាកម្មដឹកជញ្ជូន គ្រប់ខេត្ត​ក្រុងផងដែរ ខណៈបច្ចុប្បន្នគាត់ទទួលបានការកុម៉្មង់​ និងជញ្ជូនឲ្យភ្ញៀវមិនក្រោម៥០គីឡូក្រាមទេ ក្នុងមួយថ្ងៃៗក្នុងតម្លៃ១០ដុល្លារក្នុងមួយគីឡូក្រាម។

មូលហេតុដែលធ្វើឲ្យអតិថិជនជាប់ចិត្តផ្អកសាច់ជ្រូករបស់គាត់ ដោយសារផលិតផលរបស់គាត់ផ្សំឡើងសាច់ជ្រូកដែលប្រជាជនចិញ្ចឹមនៅខេត្តពោធិ៍សាត់ផ្ទាល់ ហើយគាត់ធ្វើទៅតាមការចង់បានរបស់អ្នកទទួលទានមានន័យថា មិនធ្វើដើម្បី​ទុកយូរ ដូចផ្អកធម្មតា​នោះឡើយ និងប្រកបដោយអនាម័យត្រឹមត្រូវ ហើយមានសេវា​ដឹក​ជញ្ជូនដោយឥត​គិតថ្លៃផងដែរ។

ម្ចាស់អាជីវកម្មវ័យ៣០ឆ្នាំរូបនេះ និយាយទាំងទឹកមុខរីករាយថា មិនបារម្ភខ្លាចខ្វះអ្នកទិញទេ គាត់បារម្ភតែមិនអាចផ្គាប់ចិត្តអតិថិជនទាន់ពេលវេលា ដោយហេតុតែការ់កុម្ម៉ង់ច្រើនពេក ធ្វើឲ្យការដឹកជញ្ជូន​មានភាពយឺតយ៉ាវ ខណៈអាជីវកម្មរបស់គាត់មានផលិតផលច្រើនមុខលើសពីផ្អកសាច់ជ្រូក ដូចជា ផ្អកត្រី ផ្អកកំពិស ប្រហុកសាច់សុទ្ធ ត្រីងៀត សាច់ក្របី ឫសាច់គោងៀត-ល-។

គួរជម្រាបថា ហាងអនឡាញមួយនេះមានទីតាំងនៅភ្នំពេញ លោកអ្នកអាចទាក់ទងកុម្ម៉ង់បានតាមរយៈ​លេខទូរស័ព្ទ 070 33 99 38 / 092 33 99 38៕

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here