យុទ្ធសាស្រ្តយកចិត្តអតិថិជនរបស់ McDonald’s ធ្វើអោយមនុស្សសម្រុកចូលច្រើនក្នុងថ្ងៃចូលឆ្នាំចិន

0
482

McDonald’s ជាយីហោប៊ឺហ្គឺដ៏ល្បីឈ្មោះមួយនៅក្នុងភិពពលោក ដែលយីហោមួយនេះបានធ្វើព្យុះធ្វើភ្លៀងលក់ប៊ឺហ្គឺរបស់ខ្លួន ដណ្តើមទីផ្សារបានយ៉ាងធំធេងនៅទូទាំងពិភពលោក ដែលអាចរកចំណូលបានប្រមាណជា ៥.៣៧ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៨ ហើយជាប់ឈ្មោះជាក្រុមហ៊ុនលំដាប់ទី ៣ ដែលរកចំណូលបានច្រើជាងគេប្រចាំឆ្នាំ ២០១៨ នេះ។​

ក្រុមហ៊ុនប៊ឺហ្គឺឬកធំមួយនេះពូកែធ្វើទីផ្សាណាស់ពោលគឺចាប់យកតែទីផ្សារណា ដែលធំៗអាចធ្វើអោយយីហោខ្លួនរស់រានបានយូរអង្វែង ហើយយីហោមួយនេះទៀតសោតក៏ពូកែរកយុទ្ធសាស្រ្តទាក់ទាញភ្ញៀវខ្លាំងណាស់ ដែលក្នុងកម្មវិធីធំគេឃើញការលក់របស់ McDonald’s កើនឡើងគ្រប់រដូវកាលគ្មានធ្លាក់ចុះបន្តិចណាឡើយ។

យុទ្ធសាស្រ្តមួយដែល McDonald យកមកអនុវត្តន៍ក្នុងប្រទេសចិន ទទួលបានជោគជ័យខ្លាំងបំផុតក្នុងរដូវកាលចូលឆ្នាំចិនកន្លងទៅនេះ គឺយុទ្ធសាស្រ្តចែករំលែកនៅក្តីស្រលាញ់មួយទៅអោយប្រជាជនចិន ក្នុងថ្ងៃជួបជុំដ៏ធំបំផុតរបស់ប្រទេសចិន។

យុទ្ធសាស្រ្តចែកករំលែកអារម្មណ៍ត្រូវបានក្រុមហ៊ុនប៊ឺហ្គឺលំដាប់យក្ស Mc Donald’s យកទៅប្រើប្រាស់ទទួលបានជោគជ័យខ្លាំងក្នងថ្ងៃចូលឆ្នាំចិន។ Mc Donald’s រកឃើញថាប្រជាជនចិនចូលចិត្តធ្វើការគ្មានពេលសម្រាកឡើយ ដូចនេះថ្ងៃចូលឆ្នាំចិនគឺជាថ្ងៃឈប់សម្រាកលំហែអារម្មណ៏ ដូចនេះ Mc Donald’s  ចែករំលែកវីឌីអូមួយនិយាយពីភាពហត់នឿយរបស់ជនជាតិចិន ដែលធ្វើដំណើរមកឆ្លងឆ្នាំយ៉ាងលំបាក ហើយកន្លែងដែលពួកគេសប្បាយជួបជុំគ្នាគឺ នៅហាងប៊ឺហ្គឺ McDonald’s។

ប្រជានចិនភាគច្រើនជាមនុស្សហត់នឿយច្រើន និងរកស៊ីនៅក្រៅប្រទេស ហើយក្នុងឱកាសចូលឆ្នាំចិន ជាវេលាមួយដែលពួកគេមកស្រុកកំណើតជួបជុំគ្នា។ ជារួមទៅប្រជាជនចិនហត់នឿយជាមួយកាងាររកស៊ីរបស់ពួកគេខ្លាំងណាស់ ហើយពួកគេតែងតែយកវេលាចូលឆ្នាំចិន ដើម្បីជួបជុំរំសាយភាពហត់នឿយ ពេលនោះហើយដែល McDonald’s បានប្រើយុទ្ធសាស្រ្តមួយ ដោយធ្វើអោយប្រជាជនចិនមានអារម្មណ៍ថានៅក្នុងហាងរបស់ McDonald’s ប្រៀបដូចជាផ្ទះរបស់ពួកគេដែរ ហើយវាជាកន្លែងជួបជុំមួយ ដែលយល់ចិត្តបំផុតសម្រាប់ប្រជាជនចិនទាំងមូល។

អត្ថបទដោយ៖ នេន សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here