ឆ្នាំ២០២១ កម្ពុជានឹងបាញ់ផ្កាយរណបផ្ទាល់ខ្លួនទៅកាន់ទីអវកាស

0
1336
រូបដំណាង

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានថ្លែងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា នៅប៉ុន្មានឆ្នាំខាងមុខនេះ ប្រទេសកម្ពុជាមានគម្រោងបង្ហោះប្រព័ន្ធផ្កាយរណប ដើម្បីសម្រួលដល់ការគ្រប់គ្រងខាងផ្នែកសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងការគ្រប់គ្រងនូវសន្តិសុខតាមបណ្តោយព្រំដែនជាមួយបណ្តាប្រទេសជិតខាង។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា នៅពេលដែលប្រទេសកម្ពុជាមានប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួននោះ  វានឹង​ជួយ​សម្រួល​ដល់​ការងារ​បាន​ច្រើន នៅ​ក្នុង​វិស័យ​ការពារ​ប្រទេស ពិសេស​ការ​គ្រប់គ្រង​បាន​ល្អ​លើ​ផ្នែក​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់ ការ​គ្រប់គ្រង​បាន​ល្អ​នូវ​សន្តិសុខ​តាម​បណ្តា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង។ បច្ចុប្បន្ន​នេះ បើសិន​ត្រូវការ​តាមដាន​សន្តិសុខ​សង្គម ឫ​ក៏​បញ្ហា​ព្រំដែន គឺ​តម្រូវ​ទិញ​ទិន្នន័យ​ពី​ផ្កាយ​រណប​បរទេស ដូច្នេះ​រាល់​ការ​សម្ងាត់​ខ្លះ​ៗ​របស់​យើង ពិបាក​ក្នុង​ការ​លាក់បាំង​ពី​ម្ចាស់​ប្រព័ន្ធ​ផ្កាយ​រណប​របស់​គេ​ណាស់ ហើយ​ការ​ជួល​នោះ​ ក៏​មាន​តម្លៃ​ខ្ពស់​ថែម​ទៀត។

គម្រោងនេះ គឺជាការ​លើក​ឡើង​រវាង​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េ​ង និង​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ចិន ក្រោម​ការ​សម្របសម្រួល​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែលគ្រោង​នឹង​បង្ហោះ​ប្រព័ន្ធ​ផ្កាយ​រណប​នៅ​ក្នុង​ ឆ្នាំ​២០២១ ខាង​មុខ​នេះ។

លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនៃនិយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា ទំហំ​វិនិយោគ​នៃ​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ផ្ទាល់ខ្លួន​របស់​ម្ពុ​ជា​នេះ​ អាច​មាន​ទឹកប្រាក់​ប្រមាណ​ជា​ ១៥០​លាន​ដុល្លារអាមេរិក ដែលជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ គ្រុប និង​ រាជរដ្ឋាភិបាល​កម្ពុជា៕

ប្រភព៖ AKP

LEAVE A REPLY

Please enter your comment!
Please enter your name here