មកស្គាល់រោងចក្រ៤ ទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរពី CDC និងមានតម្លៃវិនិយោគជាង ៣២ លាន$

0
1067

រោងចក្រចំនួន ៤ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC )សម្រេចផ្ដល់វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលមានទឹកប្រាក់វិនិយោគសរុប ២៨.៥៩ លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋក្នុងស្រុកប្រមាណជាង១.៦០០នាក់។ ក្រុមហ៊ុនទាំង ៤ ដែលទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ មានឈ្មោះដូចខាងក្រោម៖

១. ក្រុមហ៊ុន FASHION HOUSEWARE (CAMBODIA) CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈក្នុងផ្ទះ គ្រឿងតុបតែងក្នុងពិធីបុណ្យណូអែល សម្ភារៈសម្រាប់ម៉ាស៊ីនដេរ និងសម្ភារៈផ្សេងៗទៀត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។

២. TUBAO (CAMBODIA) DECORATION MATERIAL CO.,LTD : គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០០កន្លែង។

៣. ក្រុមហ៊ុន ZHONGQI LIHUI CABLE CO.,LTD: គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគចំនួន ២០,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៩កន្លែង។

៤.ក្រុមហ៊ុន WINTIME (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងអំពូលភ្លើងលម្អគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ២,៤៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥១កន្លែង។

អត្ថបទដោយ៖ ធូរ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here