មេរៀនហិរញ្ញវត្ថុ ដែលអ្នកគួររៀនពី សេដ្ឋីចិត្តធម៌ Bill Gates ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុ

0
1846
PARIS, FRANCE - DECEMBER 12: Bill Gates arrives for a meeting with French President Emmanuel Macron as he receives One Planet Summit's international philanthropists at Elysee Palace on December 12, 2017 in Paris, France. Macron is hosting the One Planet climate summit, which gathers world leaders, philantropists and other committed private individuals to discuss climate change. (Photo by Aurelien Meunier/Getty Images)

និយាយពីហិរញ្ញវត្ថុ វាពិតចាំបាច់ណាស់សម្រាប់មនុស្សគ្រប់គ្នា តែយ៉ាងណាមិញ ប្រសិនលោកអ្នក មិនចេះនិងមិនមានមេរៀនលើផ្នែកហិរញ្ញវត្ថុនោះទេ អ្នកនឹងអាចប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ ដោយសារតែអ្នកមិនចេះគ្រប់គ្រងក្នុងការចាយវាយរបស់អ្នក។

ខាក្រោមនេះ គឺជា មេរៀនផ្នែកហិរញ្ញវត្ថុ ដែលលោក Bill Gates មហាសេដ្ឋីលេខ១លើពិភពលោក បានធ្វើការចែករំលែកលើមនុស្សទូទៅ សម្រាប់យកទៅអនុវត្តន៍៖

១. កំណត់គោលដៅហិរញ្ញវត្ថុឲ្យបានច្បាស់លាស់

លោក Bill Gates បានលើកឡើងថា បើចង់ជោគជ័យ លើផ្នែកហិរញ្ញវត្ថុ អ្នកត្រូវរៀបចំគោលដៅហរិញ្ញវត្ថុឲ្យបានច្បាស់លាស់ ថាតើអ្នកមានគម្រោងធ្វើអ្វីនាពេលខាងមុខ។ បន្ទាប់ពីបានកំណត់គោលដៅហើយនោះអ្នក ត្រូវចាប់ផ្ដើមរៀបចំបញ្ជីហិរញ្ញវត្ថុមួយត្រឹមត្រូវដើម្បីសន្សំទុកទៅលើផែនការណាមួយដែលអ្នកត្រូវប្រើប្រាស់លុយសម្រាប់វា។

២. រៀនពីការបាត់បង់ មិនរៀនពីការជោគជ័យទេ

ដូចដែល មនុស្សជាច្រើនលើកឡើង លោក Bill Gates បាននិយាយថា យកការបរាជ័យទុកជាមេសម្រាប់ថ្ងៃក្រោយ។ ក្នុងន័យនេះ លោចង់សង្កត់ធ្ងន់ថា ប្រសិនបើបាត់បង់លុយ ឬ វិនិយោគទៅតែខាត នេះជាមេរៀនមួយសម្រាប់អ្នក ព្រោះកាលណាអ្នកធ្លាប់ជួបនូវការបរាជ័យលើអ្វីមួយ នោះថ្ងៃក្រោយអ្នកនឹងធ្វើគេចចេញពីវាឲ្យបាន ហើយរកវិធីសាស្រ្តថ្មីដើម្បីជោគជ័យ។

. បែងចែកឲ្យដាច់ រវាងការ”ការចង់បាន” និង” ភាពចាំបាច់”

លោក បានលើកឡើងថា បើអ្នកចង់ចាយលុយឲ្យមានប្រសិទ្ធភាព អ្នកត្រូវបែងចែកឲ្យដាច់ រវាងការចង់បាន និងភាពចាំបាច់។ក្នុងកាលៈទេសៈនេះ លោកចង់មានន័យថា មុននឹងចាយលុយត្រូវចេះគិត មិនមានចាយតាមតែចិត្តចង់នោះទេ។ មុននឹងទិញអ្វីមួយត្រូវសួរខ្លួនឯងថា តើវាជាការចង់បាន ឬមួយរបស់នោះ វាចាំបាច់សម្រាប់អ្នក បើវាជាការចង់បាន នោះមានន័យថា អ្នកចាយលុយខ្ជៈខ្ជាយហើយ។

៤. គួរយកលុយទៅបង្កើតលុយបន្តទៀត

លោក បានឲ្យយោបល់ថា បើអ្នកមានលុយច្រើន អ្នកមិនគួរដើរចាយវាយសប្បាយតាមចិត្តនោះទេ អ្នកគួរតែយកលុយរបស់អ្នកទៅបង្កើតលុយបន្តទៀត។ ការបង្កើតលុយបន្តនេះគឺសំដៅទៅលើការយកលុយទៅវិនិយោគ ទៅរស៊ី បង្កើតអាជីវកម្មនោះទើប លុយរបស់អ្នកកាន់តែកើនហើយចាយមិនចេះអស់ឡើយ៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here