ស្ថាបនិកវ័យក្មេងម្នាក់ បង្ហើបពីតិចនិកក្នុងការជ្រើសរើសបុគ្កលិកតាមសម័យបច្ចេកវិទ្យាថ្មី

0
1297

រាជធានីភ្នំពេញ៖ ការជ្រើសរើសបុគ្គលិកនៅតាមស្ថាប័ននានា នៅតែជាបព្ហាចោទសំរាប់ម្ចាស់អាជីវកម្មនីមួយៗ ស្របពេលដែលចំនួនអ្នក ដែលរកការងារល្អៗក្នុងការអភិវឌ្ឌន៌ខ្លួននៅតែកើនឡើងជាលំដាប់។

ដោយសង្កេតមើលឃើញពីទុក្ខលំបាកទាំងអស់នេះហើយ ទើបអ្នកស្រី ឃុន ពិសី អគ្គនាយិកាក្រុមហ៊ុន CareersFinder បានផ្ដួចផ្ដើមជាគំនិតថ្មីមួយ ដែលបានគួបផ្សំនឹងបច្ចេកវិទ្យាសម័យថ្មីដោយបង្កើតជា Platform ថ្មីមួយដែលមានឈ្មោះថា “Workingna” មានទម្រង់ជា វេបសាយ និង កម្មវិធីទូរស័ព្ទដៃ ដែលអនុញ្ញាតអោយនិយោជក និង អ្នកស្វែងរកការងារទទួលបានបទពិសោធន៍ប្លែកស្ទើរតែមិនជឿ ។

ក្នុងឪកាសពិធីដាក់សម្ភោធជាផ្លូវការដែលមានអ្នកចូលរួមប្រមាណជាង ៤០០ នាក់ អ្នកស្រី ឃុន ពិសី បានប្រាប់ Business Cambodia ថា  “ដោយសារតែខ្លួនធ្លាប់ប្រលោកក្នុងវិស័យធនធានមនុស្សយូរឆ្នាំ អ្នកស្រីយល់ច្បាស់ពីទុក្ខលំបាកទាំងអស់នេះ ហើយបានកំណត់គោលដៅធំៗពីរ ” ។

សហគ្រិនរូបនេះបន្ថែមថា “ ខ្ញុំបង្កើត Workingna នេះឡើងគឺដើម្បីអោយនិយោជកមានភាពងាយស្រួលក្នុងការស្វែងរកបុគ្គលិកអោយចំគោលដៅតាមរយះដំណោះស្រាយថ្មីគឺ Targeting Announcement ដែលនាំអោយមានប្រសិទ្ធភាពខ្ពស់ ថែមទាំងជា Platform មួួយដែលអាចអោយបេក្ខជនដែលជាអ្នកស្វែងរកការងារធ្វេី អាចរចនាក្ដីស្រមៃអាជីពរបស់ខ្លូនជាមួយនឹងបច្ចេកវិទ្យាថ្មីដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាគឺ(Video CV)” ។

គួរបញ្ញាក់ផងដែលថា នៅថ្ងៃទី ០២ ខែ កុម្ភះ ឆ្នាំ ២០១៩ នេះ Workingna ត្រូវបានដាក់សម្ភោពអោយប្រើប្រាស់ជាផ្លូវការដោយមានការចូលរួមពីសំណាក់ និស្សិត និង បុគ្គលិកតាមស្ថាប័នផ្សេងៗ ជាច្រើនកុះករ

ចង់ដឹងថាបច្ចេកវិទ្យាដែល Workinga មាននោះ ជាអ្វីខ្លះ ?

https://drive.google.com/file/d/1_goMxL9IU2FzT9uON6hOqmvftOV5UkYS/view

សូមចូលទៅកាន់ www.workingna.com ឬ ទំនាក់ទំនង់តាម ៖ 095 777 151 / 093 309 007

ទាញយក Workingna ឥឡូវនេះ!
Apple Store: https://apple.co/2HPfshE

Play Store: http://bit.ly/2UywAtB