រថយន្តប្រើម៉ាសូតកំពុងតែធ្លាក់កូតខ្លាំង បន្ទាប់ពីរកឃើញថាជាដើមចមបំពុលខ្យល់នៅប្រទេសថៃ

0
2415

ថ្មីៗនេះប្រទេសថៃបានជួយគ្រោះអាសន្នធំមួយ ពីការបំពុលខ្យល់ធ្ងន់ធ្ងរ ដែលធ្វើអោយប្រជាជននៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលនាំគ្រិះស្ថានអប់រំមួយចំនួនធំត្រូវបិទទ្វា ដើម្បិកាពារសុវត្តិភាពសិស្សពីការបំពុលខ្យល់ធ្ងន់ធ្ងរមួយនេះ។

រដ្ឋាភិបាលថៃលោកប្រាយុទ្ធ ចាន់អ៊ូចា បានដាក់បន្ទុកនៃដើមចម ដែលបង្កើតជាឧស្ម័នពុលក្នុងពេលនេះថា បណ្តាលមកពីរថយន្តប្រើប្រេងម៉ាសូតនៅក្នុងប្រទេសថៃ ដែលប្រភេទនៃរថយន្តទាំងនេះបញ្ចេញជាតិពុលច្រើន បំផុតទៅក្នុងបរិយាកាស ដែលនាំអោយប្រជាជនរស់នៅក្នុងទីក្រុងបាងកក ទទួលរងនូវឥទ្ធិពលផ្សែងពុលទាំងនោះផងដែរ។

នាយករដ្ឋមន្រ្តីថៃ បានចេញសេចក្តីប្រកាសមួយ ឈប់អោយប្រជាជនខ្លួនប្រើប្រាស់រថយន្តប្រើប្រេងម៉ាស៊ូតទៀត នៅក្នុងទីក្រុងបាងកក ដែលសេចក្តីប្រកាសនេះ វានាំអោយរថយន្តប្រើប្រេងម៉ាសូតមួយចំនួនធំ នៅក្នុងប្រទេសថៃត្រូវបាត់បង់ទីផ្សារជាបណ្តើរ នៅក្នុងប្រទេសថៃ។

អ្នកជំនាញថៃបានបង្ហាញថា ទីផ្សាររថយន្តប្រើប្រេងម៉ាសូតនៅថៃនាពេលបច្ចុប្បន្ន ប្រៀបដូចជាជនរងគ្រោះម្នាក់ ដែលមិនអាចគេចរួចឡើយពីការចាកចេញពីទីផ្សារនោះទេ ព្រោះអាសន្នកំពុងតែឡើងដល់ច្រមុះទៅហើយ ទោះចង់មិនចង់ក៏ត្រូវតែឈប់ប្រើរថយន្តប្រេងម៉ាសូតក្នុងក្រុងដែរ ព្រោះជាវាអាយុជីវិតរបស់ប្រជាជនថៃទូទាំងក្រុងបាងកក។

ខណៈពេលដែលប្រទេសថៃកំពុងតែដាក់សម្ពាធធ្ងន់ទៅលើទីផ្សាររថយន្តប្រើប្រេងម៉ាសូត វាជាឱកាសមួយ របស់ក្រុមហ៊ុនឡានអាគុយមួយចំនួនន ដែលឆ្លៀតចាប់យកទីផ្សារប្រទេសថៃអោយបានកាន់តែច្រើននៅខណៈពេលនេះ ព្រោះប្រជាជនថៃដែលកំពុងតែប្រើប្រាស់ឡានម៉ាសូតអាចនឹង ផ្លាស់ប្តូរចេញ ហើយទីផ្សារនឹងក្រឡាប់ចាក់់ទៅកាន់ក្រុមហ៊ុនផលិតរថយន្តនានា ដែលមិនប្រើប្រាស់ប្រេងម៉ាសូតនៅក្នុងប្រទេសថៃ៕

អត្ថបទដោយ៖ នេន សុធី