អាចទេ Samsung និងជួបវិបត្តិទម្លាក់ថ្លៃស្មាតហ្វូនឲ្យលក់ដាច់ ដូច Apple ពេលនេះ

0
202

ខណៈដែលទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុនល្បីៗ ដូចជា Apple កំពុងជួបវិបត្តិ តើបណ្ដាក្រុមហ៊ុនលក់ស្មាតហ្វូនមួយចំនួនទៀត ដូចជា Samsung អាចជួបវិបត្តិដែរឬទេ?

មួយរយៈពេលក្រោយនេះក្រុមហ៊ុន Apple បានធ្វើការទម្លាក់ថ្លៃស្មាតហ្វូនរបស់ខ្លួនដើម្បីធ្វើការលក់ចេញឲ្យបានច្រើននៅលើទីផ្សារឡើងវិញ ក្រោយស្មាតហ្វូន Apple នៅឆ្នាំ ២០១៨ មានការលក់ធ្លាក់ចុះច្រើនពាន់គ្រឿងនៅឆ្នាំកន្លងទៅនេះ ។

ជាងនេះដែរ Apple ក៏ធ្លាប់មានមហិច្ឆតាចង់លក់ទូរស័ព្ទ iPhone XR ឲ្យបាន ៣០ លានគ្រឿងនៅទីផ្សារប្រទេសជប៉ុនផងដែរ ដោយលក់នៅក្នុងតម្លៃ ៧០០ ដុល្លារអាមេរិក តែពេលនេះ ហាក់ស្ងប់ស្ងាត់ទៅវិញហើយ ព្រោះតែលក់មិនដាច់មួយរយៈក្រោយមកនេះ ។

តែបើយើងក្រឡេកមើលក្រុមហ៊ុន Samsung វិញហាក់មិនអើពើទៅលើរឿងនេះទេ ព្រោះតែក្រុមហ៊ុននេះឈរជើងបានល្អ មានហ្វេន ហើយក៏ជាប់ឈ្មោះជាក្រុមហ៊ុន ដែលលក់ដាច់ស្មាតហ្វូនច្រើនជាងគេទៅទូទាំងពិភពលោកដែរ ។

មូលហេតុដូចអ្នកដឹងហើយថា ក្នុងមួយឆ្នាំ ស្មាតហ្វូនរបស់ Samsung ចេញមិនក្រោម ៥ ស៊េរីនោះទេ សម្រាប់វាយលុកទីផ្សារក្រៅប្រទេស និងក្នុងស្រុកពួកគេ ហើយជាពិសេសគឺទទួលបានការគាំទ្រខ្លាំង ពីអ្នកប្រើប្រាស់ទៀតដែរ ។

បន្ថែមលើសពីនេះ Samsung ក៏មានរបកគំហើញថ្មីៗមកជាមួយដែរ ដូចជាថ្មីៗនេះ Samsung និង បន្ថែមអង្គចងចាំទំហំធំរហូតដល់ 1TB ឬ ១ ពាន់ជីហ្គាបៃ សម្រាប់ស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន ៕

អត្ថបទដោយ ៖ ឆាំ មករា