ពីទុនត្រឹម៦$ សហគ្រិន១៥ឆ្នាំរូបនេះ ក្លាយជាអធិរាជ លក់ចាប់ហួយ រកចំណូលបានខ្ទង់៦ម៉ឺន$/ឆ្នាំ

0
18361

Nathan John-Baptiste ទើបតែមានវ័យ ១៥ឆ្នាំប៉ុណ្ណោះ តែអាចក្លាយជាអធិរាជ លក់ចាប់ហួយ ដែលអាចរលចំណូលបានជាង ៦ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំដោយចាប់ដើមពីដើមទុន ត្រឹមតែ ៦ដុល្លារកំឡុងពេលសិក្សា។

ក្មេងប្រុសរូបនេះ បានឲ្យដឹងថា បន្ទាប់ពីរូបគេបានជួប ពិភាក្សាជាមួយ សេដ្ឋីម្នាក់នៅក្នុងកម្មវិធីមួយ ធ្វើឲ្យរូបគេមានគំនិតចង់ធ្វើការរកស៊ីដើម្បីរកប្រាក់ចំណូល ព្រោះរូបគេបាន ដាក់គោលដៅថា នឹងបើកអាជីវកម្មផ្ទាល់ខ្លួនមួយ មុននឹងគ្រាប់អាយុធ្វើការ។

Nathan John-Baptiste បានចាប់ផ្ដើមអាជីវកម្មរបស់គេដំបូងចេញដើមទុនតែ​ ៦ដុល្លារប៉ុណ្ណោះ ដោយរូបគេបានលក់នៅក្បែរបន្ទប់ទឹកសាលារបស់គេក្នុងទីក្រុង London ប្រទេសអង់គ្លេស។ សហគ្រិនវ័យក្មេងរូបនេះ បានចាប់ផ្ដើមលក់ផលិតផលចាប់ហួយ ដូចជា ភេសជ្ជៈជាច្រើនប្រភេទ ស្ករគ្រាប់ នំ ព្រមទាំងអាហារសម្រន់ជាច្រើនទៀត ដែលផលិតផលទាំងនោះរូបគេបានលក់ឲ្យសិស្សនៅក្នុងសាលា។

នៅពេលអាជីវកម្មរបស់គេកាន់តែដើរទៅមុខ ក្មេងបុ្រសវ័យ១៥ ឆ្នាំរូបនេះ អាចរកចំណូលប្រចាំសប្ដាហ៍បានប្រមាណជា ១៤០០ដុល្លារ ហើយជាមធ្យមក្នុងមួយថ្ងៃអាចរកចំណូលពីការលក់បានជិត ៣០០ដុល្លារ ហើយគេបានជួលបុគ្គលិក ចំនួន ១១នាក់ក្នុងការជួយលក់ផលិតផលរបស់គេ។

ប្រសិនបើ Nathan John-Baptiste នៅតែបន្តអាជីវកម្មលក់ផលិតផលចាប់ហួយបានជិត ៣០០ដុល្លារក្នុងមួយថ្ងៃ នោះរូបគេនឹងអាចរកចំណូលបាន ខ្ទង់៦ម៉ឹនដុល្លារក្នុងមួយឆ្នាំ។ ដោយយកទីតាំងសាលារៀនធ្វើជាកន្លែងអាជីវកម្ម ដូច្នេះសាលា របស់គេក៏បានស្នើរឲ្យរូបគេបញ្ឈប់ការយកទីតាំងសាលារៀនធ្វើជាកន្លែងអាជីវកម្មផ្ទាលខ្លួន។

យ៉ាងណាមិញ បន្ទាប់ពីសាលារៀនបានហាមឃាត់មិនធ្វើអាជីវកម្មនៅក្នុងសាលា Nathan John-Baptiste គិតថា រូបគេមិនអាចចាប់អាជីវកម្មលក់ចាប់ហួយពេញមួយជីវិតនោះទេ។​ Nathan John-Baptiste ចង់ក្លាយជាអ្នកជាឈ្មួញកណ្ដាល ខាងវិនិយោគភាគហ៊ុនដើម្បីបង្កើនទ្រព្យធនរបស់គេ។ ពេលបើកអាជីវកម្មលក់ផលិតផលចាប់ហួយ រូបគេសន្សំលុយបាន ប្រមាណ ជាង ៦ពាន់ដុល្លារអាមេរិក ហើយគេនឹងយកលុយនេះទៅវិនិយោគក្នុងវិស័យអចលនទ្រព្យ។

តាមពិតទៅ Nathan John-Baptiste បានដាក់ហិច្ឆតាចង់ក្លាយជាសេដ្ឋី បន្ទាប់ពីរូបគេបានជួប នឹងសេដ្ឋីម្នាក់ ដែលបាននិយាយលើកទឹកចិត្តរូបគេឲ្យមានគំនិតរកស៊ី។ អ្វីដែលពិសេសនោះគឺនាយកសាលារបស់គេមានចង់ឲ្យរូបគេទៅនិយាយចែករំលែកមេរៀនថាតើត្រូវធ្វើដូចម្ដេចដើម្បីក្លាយជា សហគ្រិន។ Nathan John-Baptiste បានលើកឡើងថា” ចង់ជោគជ័យក្លាយអ្នកជាអ្នកមាន គឺអ្នកត្រូវតែប្រឹងប្រែង ហើយធ្វើអ្វីដែលចំណងចំណូលចិត្តរបស់ខ្លួន”៕

អត្ថ​បទដោយ៖ ហុង