មានប្រវត្តិជាង ១០០ ឆ្នាំតែ Mazda នៅឈរជើង ដល់ពេលបច្ចុប្បន្នល្បីពាក់កណ្ដាលពិភពលោក

0
748

បច្ចេកវិទ្យា ៖​ មកស្គាល់ប្រវត្តិខ្លះៗរបស់ក្រុមហ៊ុនផលិតរថយន្ដដ៏ល្បីល្បាញរបស់ប្រទេស ជប៉ុន ដែលមានអាយុកាលជាង ១០០ ឆ្នាំ ដែលវាអាចឈរជើងបានដល់សព្វថ្ងៃនេះ ។

ក្រុមហ៊ុនផលិតរថយន្ដ Mazda មានដើមកំណើតដំបូងដោយក្រុមហ៊ុន Toyo Cork Kogyo Co., Ltd ដែលបង្កើតឡើងនៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ១៩២០ នៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដោយស្ថាបនិកលោក Jujiro Matsuda ជាជនជាតិជប៉ុន កើតនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ១៨៧៥ នឹងទទួលមរណភាពនៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ១៩៥២ ក្នុងអាយុ ៧៦ ឆ្នាំផងដែរ ហើយនៅឆ្នាំ ១៩៤៨ គេក៏បានដាក់ក្រុមហ៊ុននេះឈ្មោះថា Mazda ផងដែរ ។

នៅក្នុងឆ្នាំ ១៩៦០ មកក្រុមហ៊ុនផលិតរថយន្ដមួយនេះ ទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនរបស់អាល្លឺម៉ង់ NUS នៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាម៉ាស៊ីនរថយន្ដម៉ាក  Wankel rotary engine ឲ្យកាន់តែខ្លាំងជាងមុនថែមទៀត ដើម្បីប្រកួតក្នុងទីផ្សារក្នុងស្រុកទៀតផង ។

លើសពីនេះ ក្រុមហ៊ុន Mazda ក៏ចាប់ផ្ដើមទំនាក់ទំនងជាមួយក្រុមហ៊ុន Cosmo Sport តាំងពីឆ្នាំ​ ១៩៦៧ រហូតមកដល់បច្ចុប្បន្ន ជាមួយនឹង Pro Mazda Championship សម្រាប់ការផលិតម៉ាស៊ីនយ៉ាងល្អប្រណិត ជាពិសេស ក្រុមហ៊ុន Mazda បានក្លាយទៅជាក្រុមហ៊ុនដែលផលិតម៉ាស៊ីនម៉ាក Wankel rotary engine ល្អបំផុតសម្រាប់ទីផ្សាប្រគួតប្រជែងក្នុងប្រទេស និងក្រៅប្រទេស ។

លើសពីនេះ Mazda ក៏ទទួលបានការទាញចិត្តអ្នកប្រើប្រាស់ជាខ្លាំងក្នុងការលក់រថយន្ដខ្លួន សម្រាប់ម៉ូឌែល ដែលដើរថាមពល Piston-Powered នឹង Rotary-powered ដែលនាំចេញទៅកាន់ពិភពលោកបានច្រើនទៀតដែរ ។

នៅកំឡុងឆ្នាំ ១៩៦៨ ក្រុមហ៊ុន Mazda បានចាប់ដំណើរការក្នុងប្រទេសកាណាដា ទោះបីជាបានដំណើរការតាំងពីឆ្នាំ ១៩៥៩ ហើយក៏ដោយ ហើយអ្វីដែលពិសេស Mazda បានដំណើរការក្រុមហ៊ុនផ្លូវការមួយទៀតនៅក្នុងសហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៧០ និងទទួលបានជោគជ័យខ្លាំង ។

បន្ទាប់មក ក្រុមហ៊ុនមួយនេះក៏បានបន្តពង្រីកខ្លួន នឹងចាប់ដៃគួរជាមួយ ក្រុមហ៊ុន Ford Motor Company ក្នុងឆ្នាំ​ ១៩៧៤ រហូរដល់ ២០១៥ ដែលមានភាគហ៊ុន ២៤,៥ % នឹងកើនដល់ ៣៣,៤ % ក្នុងកំឡុងខែ ឧសភា ឆ្នាំ ១៩៩៥ កន្លងទៅ ។

នៅឆ្នាំ ១៩៩៦ ក្រមហ៊ុនមួយក៏បានតែងតាំងអ្នកដឹកនាំថ្មី ឈ្មោះ Henry Wallace ហើយអ្វីដែលមិនគួរឲ្យជឿគឺលោកបានកែប្រែការដឹកនាំ និងសង្វាក់ផលិកម្មក្នុងការផលិត ដែលជំនួសមកវិញដោយការបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗបន្ថែមទៀតនៅលើម៉ូឌែលរថយន្ដផលិតថ្មីៗ ។

ជាមួយគ្នានេះ Henry Wallace ក៏ដាក់ចេញផែនការផលិត និងរចនាថ្មីដែលសហការជាមួយក្រុមហ៊ុន Ford សម្រាប់កំណែទម្រង់ទៅ រថយន្ដ Mazda តែម្ដង រួមមាន ការប្រើប្រាស់ប្រព័ន្ធបញ្ជារទំនើបៗជាងមុន របៀបចាត់ចែងក្នុងការលក់ទៅចេញក្រៅស្រុក និងពង្រឹងសម្ថតភាពក្រុមហ៊ុនឲ្យកាន់តែមានភាពល្បីល្បាញផងដែរ។

បន្ទាប់ពីនោះ នៅឆ្នាំ ២០០៨ ពិភពលោកក៏ជួបវិបត្តិហិរញ្ញវត្ថុដែលធ្វើឲ្យក្រុមហ៊ុន Ford ត្រូវសម្រេចចិត្តលក់ភាគហ៊ុនរបស់ខ្លះឲ្យទៅ Mazda ដែលធ្វើឲ្យក្រុមហ៊ុន Mazda ទទួលបានចំណេញកើតទ្វេរដង។

បើតាមសម្ដីរគេហទំព័រ Business Week បាននិយាយថា ក្រុមហ៊ុន Ford នឹង ក្រុមហ៊ុន Mazda គឺក្រុមហ៊ុនដែលទទួលបានជោគជ័យយ៉ាងខ្លាំង ជាពិសេសក៏បានទទួលប្រាក់ចំណេញជាង ៩០ លានដុល្លាក្នុងរយះពេល មួយឆ្នាំ។

នៅថ្ងៃទី ១៨ ខែវិច្ឆកា ឆ្នាំ ២០០៨ ក្រុមហ៊ុន Ford ក៏ប្រកាសលក់ភាគហ៊ុនខ្លួន ២០% បន្ថែមទៀតទៅឲ្យ Mazda រួមជាមួយ ការកាត់បន្ថយភាគហ៊ុនចំនួន ១៣,៤% ដែលបានចុះកុងត្រាតាំងពីឆ្នាំ ១៩៩៦ មក ហើយ នៅថ្ងៃទី ១៨ ខែវិច្ឆកា ឆ្នាំ ២០១៨ ក្រុមហ៊ុន Ford ក៏បានបន្ថយភាគហ៊ុនឲ្យនៅសល់ត្រឹម ៣% ទៀត ខណៈដែលទីផ្សារកំពុងមានការរីកចម្រើន ហើយគេជឿរថា ក្រុមហ៊ុន Sumitomo Mitsui Financial Group នឹងក្លាយម្ចាស់ភាគហ៊ុនធំបំផុតរបស់ Mazda ។

បន្ទាប់ពីបញ្ចប់ភាគហ៊ុនជាមួយ ក្រុមហ៊ុន Ford មក នៅឆ្នាំ ២០១១ ក៏ទទួលបានប្រាក់ចំណេញជាង ១,៩ ពាន់លាន ហើយប្រាក់ចំណេញទាំងអស់ត្រូវយកទៅកំណែទម្រង់បច្ចេកវិទ្យាថ្មីៗ និង ផលិតរោងចក្រនៅ  Mexican ដែលសហការជាមួយក្រុមហ៊ុន Sumitomo Mitsui Financial Group។

ក្នុងខែឧសភាឆ្នាំ ២០១៥ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន តូយ៉ូតា ដើម្បីបង្កើតភាពជាដៃគូសហការយូរអង្វែង ដែលក្នុងនោះក្រុមហ៊ុនតូយ៉ូតាដាបានផ្គត់ផ្គង់នៅបច្ចេកវិទ្យា SkyActiv ប្រេងឥន្ធនៈនិងម៉ាស៊ីនម៉ាស៊ូតសម្រាប់ជំនួសឱ្យប្រព័ន្ធ hydrogen ។

គួរជម្រាបដែរថា កាលពីឆ្នាំ ២០១៥ ក្រុមហ៊ុន Mazda បានលក់រថយន្ដរបស់ខ្លួនអស់ប្រមាណ ១.៥​ លានគ្រឿងផងដែរ ហើយវាក៏ជាជោគជ័យធំរបស់ក្រុមហ៊ុនទៀតដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា