តារាចម្រៀងខ្មែរសុរិន្ទ ឃុង ឃុយ និងឈរឈ្មោះជាតំណាងរាស្ត្រក្នុងការបោះឆ្នោតរបស់ប្រទេសថៃ

0
2131

លោក ឃុង ឃុយ គឺជាតារាចម្រៀងខ្មែរសុរិន្ទ ដែលយើងគ្រប់គ្នាធ្លាប់បានស្គាល់ជាច្រើនឆ្នាំមកហើយ តាមរយ:បទចម្រៀងដ៏ពិរោះក្រអួនក្រអៅ និងស្នាដៃចម្រៀងជាច្រើនរបស់លោក នៅក្នុងពិភពសិល្ប:ចម្រៀងរបស់បងប្អូនខ្មែរសុរិន្ទ ។ ហើយបទចម្រៀងដែលល្បីល្បាញជាងគេ ដែលអាចជួយអោយប្រជាជនខ្មែរ នៅទូទាំងប្រទេសបានស្គាល់លោក ឃុង ឃុយ កាន់តែច្បាស់នោះគឺបទ “ពាក់អាវមិនដែលឃើញដោះ” និងបទចម្រៀងបែបកន្ទ្រឹមខ្មែរបុរាណជាច្រើបទទៀតដែលកាន់តែធ្វើអោយប្រជាប្រិយភាពរបស់លោកកាន់តែល្បីល្បាញរហូតបានចេញសម្តែងនៅក្រៅប្រទេសជាច្រើ​នប្រទេស រួមទាំងសហរដ្ឋអាមេរិកផងដែរ ។

ដោយសារតែភាពល្បីល្បាញរបស់លោកនេះហើយទើបប៉ុន្មានឆ្នាំចុងក្រោយនេះលោក ឃុង ឃុយ ត្រូវបានផលិតកម្មថោន ដែលជាផលិតកម្មល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា បានអញ្ជើញលោកមកធ្វើជាតារាចម្រៀងប្រចាំផលិតកម្មនេះផ្ទាល់តែម្តង ។ ដោយសារតែមូលហេតុនេះហើយទើបលោក ទទូលបានការគាំទ្ររកាន់តែខ្លាំងក្លាជាមុនទៅទៀត និងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញជាងមុនទៅទៀត ។

ទន្ទឹមនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញនេះ លោក ឃុង ឃុយ ក៏ជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៌ និងបានចូលរួមនៅក្នុងការជួយកិច្ចការងាសង្គមជាច្រើនទាំងក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសថៃដែលធ្វើអោយប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនថៃនៅក្នុងខេត្តសុរិន្ទទាំងអស់គោរពស្រលាញ់លោកគ្រប់ៗគ្នា ។ ដោយសារតែមានការគាំទ្ររពីសំណាក់ប្រជាជនសុរិន្ទយ៉ាងច្រើនកុះករនេះហើយដែលធ្វើអោយលោក ឃុង ឃុយ បានសម្រេចចិត្តឈរឈ្មោះជាតំណាងរាស្ត្រប្រចាំខេត្តសុរិន្ទ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់ប្រទេសថៃខាងមុខផងដែរ ។

អត្ថបទដោយ នេន សុធា (Leadership Writer)