មីល្ពៅបាត់ដំបង ប្រកាសបិទមិនទទួលការវិនិយោគពីវិនិយោគិនណាម្នាក់ឡើយ

0
9473

នៅថ្ងៃនេះ មីល្ពៅបាត់ដំបងដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានអ្នកចូលរួមគាំទ្រផលិតផលផលិតដោយកូនខ្មែរជាអ្នកខេត្តបាត់ដំបង ដែលទើបនឹងបញ្ចប់ការសិក្សា ហើយស្រាជ្រាវផលិតបានមីពីផ្លែល្ពៅ រសជាតិល្ពៅ ក្លិនល្ពៅ បានប្រកាសជាផ្លូវការ និងប្រកាន់គោលជំហរមិនទទួលយកការវិនិយោគពីវិនិយោគិនណាម្នាក់ឡើយ។

យុវជន គិមវ៉ាង បច្ចុប្បន្នរស់នៅលើទឹកដីខេត្តបាត់ដំបង និងជានិស្សិតនៃសាកលវិទ្យាល័យ បាត់ដំបង ជំនាញវិទ្យាសាស្រ្តចំនីអាហារ ដែលសព្វថ្ងៃយុវជនរូបនេះកំពុងតែមរមាញឹកផលិតមីល្ពៅរបស់ខ្លួនដើម្បីឆ្លើយតបជាមួយតម្រូវការអតិថិជនរបស់ខ្លួន នៅលើទឹកដីខេត្តបាត់ដំបង និងទីផ្សារនានាក្នុងប្រទេសកម្ពុជា បានសម្រេចប្រកាសបិទមិនទទួលយកការវិនិយោគឡើយ ដោយហេតុគាត់បានបញ្ជាក់ការតាំងចិត្តធ្វើពីតូចទៅធំដោយដៃខ្លួនឯងតែម្តង បើទោះបីជាបច្ចុប្បន្ន យុវជនរូបនេះមានការខ្វះខាត់ទុនពង្រីកសក្តានុពលផលិតរបស់ខ្លួន ហើយអាចផលិតបានត្រឹមតែ៣០ថង់ក្នុងមួយថ្ងៃពេញក៏ដោយ។​

បើតាមយុវជនរូបនេះបានបង្ហើបប្រាប់ Business Cambodia ថាឲ្យដឹងថា៖ កន្លងមក រូបលោកក៏ទទួលបានការទំនាក់ទំនងសុំបណ្តាក់ទុនពីវិនិយោគិនជាច្រើនរូបមកហើយដែរ ប៉ុន្តែពាក់ព័ន្ធនឹងការបែងចែកភាគហ៊ុននឹងសមស្របតាមការចង់បានរបស់ខ្លួន យុវជនក៏ប្រកាសបដិសេធជាបន្តបន្ទាប់ រហូតសម្រេចបិទមិនទទួលការវិនិយោគតែម្តងទៅ។

គួរជម្រាបផងដែរថា មីល្ពៅជាផលិតផលខ្មែរពិតៗ ដែលទទួលទិញល្ពៅពីប្រជាជនកម្ពុជាមកផលិត ពោលគឺវត្ថុធាតុដើមផលិតក្នុងស្រុកទាំងស្រុងនេះ លក់១កញ្ចប់មាន ១០ ដុំ តម្លៃត្រឹមតែ ៤៥០០ រៀលប៉ុណ្ណោះ៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN