ចំណុចខ្លឹម៥ដែលធ្វើអោយអាជីវកម្មជោគជ័យនិងមានស្ថេរភាពយូរអង្វែង

0
737

ដើម្បីអោយអាជីវកម្មមួយជោគជ័យនិងមានស្ថេរភាពវាមិនមែនជារឿងមួយពិបាកក៏មិនមែនជារឿងងាយស្រួលឡើយ ដូច្នេះចំណុចខ្លឹម៥និងធ្វើអោយអាជីវកម្មអ្នកជោគជ័យ។ ចំណុចខ្លឹមខ្លាំងទាំង៥នេះគឺ  សាមញ្ញ  រហ័ស  ទម្លាប់  ងាយស្រួល   និងខុសគេ ។ ចំណុចទាំង៥នេះហើយ គឺជាចំណុចខ្លឹមដែលអាជីវកម្មជោគជ័យក្នុងលោកមាន។

ក្រុមហ៊ុន  Facebook ដែលបង្កើតឡើងដោយលោក  Mark  Zuckerberg  អាចជោគជ័យដូចសព្វថ្ងៃ ដែលមានអ្នកប្រើប្រាស់រហូតដល់រាប់ពាន់លាននាក់គឺ ដោយសារតែ Facebook  មើលទៅមានលក្ខណះសាមញ្ញ មិនស្មុគស្មាញ សូម្បីតែឈ្មោះក៏សាមញ្ញណាស់ដែរ។ ងាយស្រួលក្នុងការប្រើប្រាស់ដែលកាលពីឆ្នាំ២០១១ ពេលខ្ញុំចាប់ផ្តើមប្រើប្រាស់ Facebook ដំបូង វាទាមទារអោយយើងបង្កើតអ៊ីម៉ែលជាមុន ទើបអាចបង្កើតគណនី Facebook  តាមក្រោយ ប៉ុន្តែឥឡូវអ្នកគ្រាន់តែប្រើលេខទូរស័ព្ទក៏អាចបង្កើតគណនី Facebook បានដែរ  ។  ហើយទាំងក្មេងទាំងចាស់ស្ទើរតែគ្រប់វ័យចេះប្រើប្រាស់វាទាំងអស់ ទោះបីប្រើមិនអស់មុខងារដែល  Facebook  ផ្តល់អោយក៏ដោយ។

បន្ថែមពីនេះចំណុចរហ័សរបស់ Facebook ក៏មានដែរ នោះគឺការផ្ញើរសារលេងឆាត  បង្ហោះវីដេអូ  រូបភាពជាដើម មានភាពរហ័ស ពិសេសខុសប្លែកពីបណ្តាញសង្គមផ្សេងទៀតដូចជា៖  Email, Twitter, Line ជាដើមដែលមិនសូវទាក់ទាញចិត្តអ្នកប្រើប្រាស់ប៉ុន្មានឡើយ ។​​ ​ក្រៅពីនេះ អ្នកប្រើប្រាស់មួយចំនួនបាន ប្រើប្រាស់ Facebook ទៅជាទំលាប់ប្រចាំថ្ងៃបាត់ទៅហើយ ។  ពេលនឹកឃើញចង់មើលពត៌មាន គេមិនងាកទៅរកមើលទូរទស្សន៍  កាសែត  ឫស្តាប់វិទ្យុទៀតឡើយ ភាគច្រើនបំផុតគឺមើលលើ Facebook  ព្រោះវាលឿន  ថ្មីៗ និងទាក់ទាញ ។  ជាងនេះទៅទៀតគឺ Facebook  ជាកន្លែងបង្ហាញពីអារម្មណ៍សកម្មភាពប្រចាំថ្ងៃ  ការទំនាក់ទំនងគ្នា សូម្បីតែមិត្តភក្តិពីបឋមសិក្សាក៏រកគ្នាឃើញដែរ ពិសេសមានសារផ្តល់ពត៌មាន ប្រាប់អ្នកគ្រប់ពេល មានសកម្មភាពនៅលើ Facebook  របស់អ្នក ដែលធ្វើអោយអ្នកទ្រាំមិនចូលមើលមិនបាន ។

ឧទាហរណ៍ផ្សេងទៀតដូចជា  ក្រុមហ៊ុនយក្ស ​Amazon.com របស់ស្ថាបនិក Jeff  Bezos មហាសេដ្ឋីមានបំផុតក្នុងលោក គាត់ជោគជ័យក្នុងអាជីវកម្មលក់សៀវភៅអនឡាញធំបំផុត ដោយសារតែអ្នកចូលចិត្តអានសៀវភៅ មិនចាំបាច់ត្រូវរកសៀវភៅមូយក្បាលជាច្រើនម៉ោងនៅតាមបណ្ណាគារទៀតឡើយ ដោយគ្រាន់តែចូលក្នុងគេហទំព័រ Amazon មានសៀវភៅរាប់លានក្បាលដាក់បង្ហាញអោយអ្នកជ្រើសរើស ពិសេសអ្នកនិពន្ធជានរណា? ហើយសៀវភៅណាដែលលក់ដាច់ខ្លាំងជាងគេសុទ្ធតែបញ្ជាក់ជាស្រេច នេះជាចំណុចប្លែកថ្មីដែលផ្តល់ភាពងាយស្រួលដល់អ្នកអាន ។ ក្រៅពីភាពងាយស្រួល  ប្លែកខុសគេ  រហ័ស និងសាមញ្ញហើយ វាក៏បានបង្កើតអោយមនុស្សមានទម្លាប់ចង់អានសៀវភៅ ត្រូវតែចូលមើល Amazon ជាប់ជាប្រចាំផងដែរ ដោយសារមានសៀវភៅខ្លះវាអនុញ្ញាតិអោយយើងអានដោយមិនគិតថ្លៃក្នុងរយះពេលណាមួយ  ហើយមានសៀវភៅខ្លះទៀតវាអនុញ្ញាតិអោយជួលយកមកអានដោយជំនួសដោយការចំនាយលុយទិញថែមទៀតផង ។ ដោយសារហេតុផលទាំងនេះហើយ  ទើបក្រុមហ៊ុននេះជាប់ជាគេហទំព័រទិញលក់សៀវភៅដ៏ធំជាងគេ និងល្បីជាងគេលើលោក ។

ហាងបោកអ៊ុតទំនើបយីហោខ្មែរ ជោគជ័យខ្លាំងដោយសារមានចំណុចទាំង៥នេះដែរ។​  ហាងនេះរៀបចំឡើងមានលក្ខណះសាមញ្ញ អតិថិជនងាយស្រួលចំណាំ ហើយហាងរចនាឡើងមានលក្ខណះស្តង់ដា។  ប្រការដែលសំខាន់ប្រជាជនខ្មែរមានមោទនភាពគ្រាំទ្រយីហោមួយនេះ  ដោយសារតែវាជាយីហោរបស់ខ្មែរ បង្កើតឡើងដោយកូនខ្មែរ គឺលោក ហែម ហេម៉ា ។  អតិថិជនដែលចូលប្រើប្រាស់សេវាកម្មហាងនេះបានក្លាយជាទម្លាប់ទៅហើយ រាល់សំលៀកបំពាក់សំខាន់ៗដូចជា សំលៀកបំពាក់ធ្វើការចូលរួមកម្មវិធីជាដើម ច្រើនប្រមូលយកទៅហាងបោកអ៊ុតទំនើប ដោយសារតែសេវាកម្មរហ័ស  តម្លៃសមរម្យ និងបោកអ៊ុតបានស្អាត។ ទម្លាប់ចូលប្រើប្រាស់សេវារបស់អតិថិជននៅក្នុងហាងបោកអ៊ុត ធ្វើអោយហាងនេះទទួឡបានជោគជ័យខ្លាំង លក់ហ្វ្រេនឆាយ ពង្រីកសាខាជាង២០០កន្លែង  ទូទាំងប្រទេសកម្ពុជា និងបានលក់ហ្វ្រេនឆាយទៅក្រៅប្រទេសថែមទៀតផង ធ្វើអោយលោ ហែម ហេម៉ា ដែលជាម្ចាស់អាជីវកម្មនេះរកចំនូលរាប់មឿនដុល្លារក្នុងមួយឆ្នាំៗ ។

សរុបមក ប្រសិនបើអ្នកអាចធ្វើអោយអាជីវកម្មរបស់អ្នកមានលក្ខណះពិសសេសទាំង៥នេះហើយ ភាពជោគជ័យ និងអាយុកាលនៃអាជីវកម្មរបស់អ្នកនឹងមានស្ថេរភាពរយះពេលវែងជាក់ជាមិនខានឡើយ ។

ដកស្រង់ពីសៀវភៅ៖  ត្រៀមចេញរកស៊ីអោយចំគោលដៅ   តម្លៃ ១០$ (ដឹកជញ្ជូលឥតគិតថ្លៃនៅភ្នំពេញ)  ទំនាក់ទំនងទិញ: 016 300 843 /  017 300 844

អត្ថបទដោយ៖  សុទ  ផានិត   អាចទំនាក់ទំនងបានតាមរយះហ្វេសប៊ុក ( Phanith Varak  )​ ០៩៦​ ៨១៥ ៦២ ៧២

  • ខាងខ្ញុំមានសេវាកម្ម ទិញ លក់ ជួល អចលនទ្រព្យ គ្រប់ប្រភេទ
  • មានទទួលរត់ឯកសារ ចុះបញ្ជីក្រុមហ៊ុន បិទក្រុមហ៊ុន គ្រប់ប្រភេទ…..។