គ្រាន់តែប្តូរឈ្មោះបន្តិចសោះ យីហោប៊ឺហ្គឺមួយនេះលក់ដាច់ជាង ៥ ម៉ឺនបឺហ្គឺក្នុងមួយសប្តាហ៍

0
526

IHOP ជាឈ្មោះភោជនីដ្ឋានមួយដ៍ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក ដែលជាហាងមួយ ដែលបណ្តុំទៅដោយអាហារពេលព្រឹក ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៧៦ មកម្លេះ ហើយសព្វថ្ងៃវាបានក្លាយជាហាងប៊ឺហ្គឺ និង ភីស្សាដ៏ទំនើបមួយនៅអាមេរិកផងដែរ។

នៅរដូវក្តៅនេះ IHOP បាននិយាយថាវានឹងប្តូរឈ្មោះទៅជា “IHOb” វាបានបង្កើតឱ្យមានការភ្ញាក់ផ្អើលជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុន្តែវាមិនច្បាស់ទេថាតើវានឹងជួយបង្កើតការលក់ដែរឬទេ។

លោក Brad Haley ប្រធានផ្នែកទីផ្សារបាននិយាយនៅឯ Brandweek ដែលជាសន្និសីទទីផ្សារមួយកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមហ៊ុនរបស់លោកបានលក់ប៊ឺហ្គ័រចំនួន ៤ ដងបន្ទាប់ពីយុទ្ធនាការនេះ។

IHOP បានប្រើស្ទីលទីផ្សារដើម្បីលើកកម្ពស់មុខទំនិញប៊ឺហ្គ័រថ្មីរបស់ខ្លួនដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញអតិថិជនក្នុងពេលបាយថ្ងៃត្រង់។ ទោះបីជាក្រុមហ៊ុននេះបានលក់ប៊ឺហ្គឺនៅក្នុងអាហាររបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំក៏ដោយក៏អតិថិជនជាច្រើននៅតែគិតពីភោជនីយដ្ឋានសម្រាប់នំនិងអាហារពេលព្រឹកផ្សេងទៀត។

មុនយុទ្ធនាការប្តូរឈ្មោះ IHOb នេះ ក្រុមហ៊ុនប៊ឺហ្គឺមួយនេះធ្លាប់បានធ្លាក់ចុះការលក់អស់រយៈពេល ១០ ត្រីមាសចុងក្រោយ ហើយទីបំផុតហាងប៊ឺហ្គឺមួយនេះក៏សម្រេចចិត្តប្តូរឈ្មោះពី IHOP ដែលមានន័យថាក្តីសង្ឃឹម អោយទៅជា IHOb ដែលមានន័យថាភាពរីករាយវិញ ដែលក្នុងនោះយីហោប៊ឺហ្គឺមួយនេះក៏បានធ្វើប្រូម៉ូសិនយីហោរបស់ខ្លួនលក់អស់ជាង ៥០០,០០០ ប៊ឺហ្គឺក្នុងមួយសប្តាហ៍។

ក្រុមហ៊ុនមេ Dine Brands បានរាយការណ៍ថាការលក់តាមហាង IHOP បានកើនឡើង ១,២ ភាគរយក្នុងត្រីមាសទី ៣ ដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា។

ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យអតិថិជនអាចទិញនំ pizza ដែលមានឈ្មោះថា pancizza ដើម្បីអបអរទិវាជាតិភីហ្សាដែលនឹងត្រូវប្រារព្ធនៅថ្ងៃសៅរ៍ ដែលទាំងនេះជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនមេ ដែលនាំផលិតផលទាំងនេះអោយកាន់តែខ្លាំង ទៅកាន់ទីផ្សារក្រៅពីអាមេរិក។

អត្ថបទដោយ៖ នេន សុធី