CEO ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ៥ រូបនេះមានឈាមជ័រមកពីជនជាតិឥណ្ឌា

0
907

និយាយដល់មហាសេដ្ឋីបច្ចេកវិទ្យាយើងធ្លាប់បានដឹងឭច្រើនមកហើយ តាមរយៈបណ្ដាញសង្គមអ៊ីនធើណែត និង តាមរយៈព័ត៌មានក្រៅស្រុកមួយចំនួនធំដែលតែងតែលើយកឈ្មោះមហាសេដ្ឋីបច្ចេកវិទ្យា យកមកបកស្រាយពីជីវិត និងការតស៊ូរបស់ពួកគាត់ផ្សេងៗពីគ្នា ។

តែថ្ងៃនេះយើងនឹងលើកយក CEO ពីក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ៥ រូបដែលមានឈាមជ័រជាជនជាតិឥណ្ឌាដូចគ្នា ហើយកាន់តំណែងជា CEO ក្រុមហ៊ុនល្បីៗ ។

១. Google: CEO របស់ក្រុមហ៊ុន Google លោក Sundar Pichai មានកន្លែងកំណើតកើតនៅប្រទេសឥណ្ឌា ហើយលោកក៏បានកាន់តំណែងជា CEO របស់ក្រុមហ៊ុន Google សព្វថ្ងៃនេះដែរ ។

២. Jaguar: ស្ថាបនិករបស់ក្រុមហ៊ុនរថយន្ដ Jaguar ក៏មានឈាមជ័រកើតនៅឥណ្ឌាដែរ ដែលមានឈ្មោះ Shahid Khan កើតនៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ១៩៥០ ។

ជាពិសេសប្រភេទរថយន្ដរបស់ Jaguar ក៏មានលក់នៅក្នុងប្រទេសកម្ពុជាយើងដែរ ដែលដាក់លក់ដោយក្រុមហ៊ុន Land Rover Cambodia ។
៣. Adobe: CEO ក្រុមហ៊ុនបង្កើត software កុំព្យូទ័ររបស់អាមេរិកមួយនេះ ត្រូវបានកាន់កាប់ដោយ លោក Shantanu Narayen ដែលលោកកើតនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩៦២ បើគិតមកដល់ពេលនេះលោកមានអាយុ ៦២ ហើយ ។

៤. Microsoft: ក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ Microsoft ដែលយើងធ្លាប់ដឹងហើយថា ជារបស់លោក Bill Gates នោះ ក៏បានផ្ដល់តំណែង CEO ដល់លោក Satya Nadella ដើម្បីកាន់កាប់ក្រុមហ៊ុន Microsoft ។

លោក Satya Nadella កើតនៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៦៧ បើគិតមកដល់ពេលនេះលោកមានអាយុ ៥១ ឆ្នាំហើយ ជាពិសេសលោកក៏បានធ្វើការជាមួយលោក Bill Gates ដែលជាមហាសេដ្ឋីលេខ ២ លើលោកផងដែរ ។

៥. MasterCard: លោក Ajaypal Singh Banga ដែលកាន់តំណែងនៅក្រុមហ៊ុន MasterCard កើតនៅឆ្នាំ ១៩៦០ នៅប្រទេសឥណ្ឌា ។

MasterCard ក៏មាននៅកម្ពុជាយើងដែរ ដែលកំពុងបម្រើអតិថិជនតាមរយៈ កម្មវិធីទូរស័ព្ទផង និង តាមរយៈការ កាតផង ដែលវាជំនួយដល់យើងសម្រាប់ប្រើប្រាស់លុយតាមរយៈការឆូតកាត និងការចាយលុយនៅក្រៅប្រទេសបានស្រួលទៀតដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា