តើអ្នកនឹង ចំណេញអ្វីខ្លះ ពេលអ្នកងាកមកប្រើ សេវាធនាគារ ដែលមានបច្ចេកវិទ្យាបែបឌីជីថល?

0
1272

មកដល់ពេលនេះ អ្នកដែលចាប់ផ្ដើមប្រើប្រាស់សេវធនាគារថ្មីថ្មោងជាពិសេស បើអ្នកចាប់ផ្ដើមប្រើសេវាធនាគារជាផ្លូវការ គួរជ្រើសរើស ធនាគារណាស់មានប្រតិបត្តិការសេវាធនាគារបែបឌីជីថល ព្រោះធនាគារបែបនេះ ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។

​នៅកម្ពុជាមានធនាគារពាណិជ្ជធំៗមួយចំនួន បាននឹងកំពុងកម្លាយខ្លួនទៅជាធនាគារ បែបឌីជីថលបណ្ដើរហើយ​ក្នុងនោះ មានដូចជាធនាគារ ABA ធនាគារ អេស៊ីលីដា និងធនាគារ ស្ថាបនាជាដើម។ តើអ្នកនឹង ចំណេញអ្វីខ្លះ ពេលអ្នកងាកមកប្រើ សេវាធនាគារ ដែលមានបច្ចេកវិទ្យាបែបឌីជីថលទាំងនេះ?

១. មិនបាច់ធ្វើដំណើរទៅសាខាធនាគារ

ធនាគារ បែបឌីជីថលគឺពិតជាផ្ដល់ភាពងាយស្រួលសម្រាប់អតិថិជនដោយ សេវាធនាគារ មួយចំនួន លោកអ្នកមិនចាំបាច់ ចំណាយពេលក្នុងការធ្វើដំណើរ សាខាធនាគារ ផ្ទាល់នោះទេ ឬចំណាយពេលច្រើនក្នុងការបំពេញបែបបទ នៅធនាគារឡើង។ ជាក់ស្ដែង បើអ្នកចង់បើកគណនី ធនាគារ ABA និងអេស៊ីលីដា លោកអ្នកបើកគណនីតាមអនឡាញក៏ ដោយគ្រាន់តែ កុំព្យូទ័រ Tablet ឬស្មាតហ្វូនភ្ជាប់ជាមួយអ៊ុនធើណេតនោះលោកអ្នក អាចបើកគណនីបានយ៉ាងច្រើន។

២. អាចធ្វើប្រតិបត្តិការសេវាធនាគារ លើស្មាតងហ្វូន

ធនាគារទាំង៣ដែលបានរៀបរាបខាងលើ នោះលោកអ្នកនឹងទទួលបានការធ្វើសេវាធនាគារ តាមរយៈស្មាតហ្វូនរបស់អ្នកផ្ទាល់ព្រោះធនាគារទាំងនេះ សុទ្ធតែមាន Mobile App សម្រាប់ធ្វើប្រតិបត្តិការសេវាយ៉ាងសំបូរបែ ដូចជាផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ បង់វិក្ក័យបត្រ ទឹក/ភ្លើង និងទិញទំនិញអនឡាញជាដើម។

៣. ដាក់និង ដាក់ប្រាក់ដោយមិនជួបមុខបុគ្គលិកធនាគារ

ធនាគារ បែបឌីជីថល មានបច្ចេកវិទ្យាទំនើៗ ដោយ អតិថិជន អាចប្រតិបត្តិការសេវាធនាគារ ដោយមិនបាច់ជួបមុខបុគ្គលិកធនាគារ។ ជាការពិតណាស់ ធនាគារ ធំៗ បែបឌីជីថលនៅកម្ពុជាគឹសុទ្ធតែ ម៉ាស៊ី ដាក់ប្រាក់ និងដកប្រាក់ដោយស្វ័យប្រវត្តិដោយលោកអ្នកអាចធ្វើការដកនិងដាក់បានគ្រប់ពេលវេលា។

អត្ថបទដោយ៖ ហុង