យុទ្ធសាស្រ្តលក់សាមញ្ញៗ របស់សហគ្រិន ៣ រូប ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងអាជីវកម្ម

0
1639

អ្នកលក់គ្រប់រូបមិនមែនចេះតែលក់ដាច់គ្រប់ៗគ្នានោះទេ ហើយក៏មិនប្រកដថាយុទ្ធសាស្រ្តដែលម្ចាស់អាជីវកម្មនីមួយៗយកមកប្រើសុទ្ធតែដូចគ្នានោះដែរ ពោលគឺអ្នកលក់តែងតែមានចំនេះជំនាញនិងបច្ចេកទេសលក់ខុសៗគ្នាក្នុងអាជីវកម្ម។

ពេលនេះ Business Cambodia សូមលើកយកគំនិតលក់ក្នុងអាជីវកម្ម ៣ នៅកម្ពុជាដែលអ្នកលក់គួររៀនសូត្របំផុតពីពួកគាត់

១.អាជីវកម្មបង្កង Cray Fish

ជួបជាមួយ Business Cambodia ម្ចាស់អាជីវកម្មបង្កងនៅខេត្តបាត់ដំបង មួយកន្លែងរកតែបង្កងលក់មិនបាន ដោយក្នុងមួយថ្ងៃៗលក់បានរាប់រយគីឡូបង្កងឯណោះ។ យុទ្ធសាស្រ្តលក់ដែលអ្នកលក់បង្កងរូបនេះ តែងតែយកមកប្រើនោះគឺ មិនលក់របស់ដែលដូចគេ លក់របស់ណាដែលគេពិបាកធ្វើតាម ។ តួយ៉ាងដូចជាបង្កងរបស់គាត់ប្រភេទ Cray Fish ដង្កៀបធំយកពូជមកពីប្រទេសថៃ ដែលអ្នកចិញ្ជឹមនៅស្រុកខ្មែរពិបាកចិញ្ចឹមតាមគាត់បំផុត ហើយគាត់ទៅរៀនចំនេះនេះពីជូឡាឡុងកនប្រទេសថៃ ដែលសព្វថ្ងៃនេះទីផ្សារបង្កង Cry Fish នៅកម្ពុជាគឺគាត់កាន់កាប់ស្ទើតែទាំងអស់។

២.អាជីវកម្មចិញ្ជឹមចង្រឹត

របៀបលក់មួយដែលអ្នកលក់ចង្រិតមកពីខេត្តតាកែវរូបនេះធ្វើសេដ្ឋីចង្រិត ដែលអ្នកនឹកស្មានមិនដល់នោះគឺ ការលក់ដែលប្រើប្រព័ន្ធ គឺចាប់ដៃជាមួយអ្នកលក់តូចៗ អោយបានច្រើន ហើយផ្តល់ឱកាសអោយគាត់ជួយលក់លផលិតផលរបស់គាត់។ អ្នករាល់គា្នប្រហែលជាគិតថាការលក់បែបនេះជាការលក់សាមញ្ញមួយដែលគ្រាន់តែដាក់អោយគេលក់មុន ហើយយកលុយតាមក្រោយ តែការពឹតការលក់ប្រភេទនេះអាចខ្ជីដៃអ្នកលក់តូចៗប្រើបានយ៉ាងងាយស្រួល ព្រោះយើងមានភា្នក់ងាររាប់រយនាក់ចាំជួយលក់អោយយើងគ្រប់ពេល។

៣​.អាជីវកម្មលក់ក្តាមសមុទ្រ

អ្នកលក់កត្តាមមកពីកែបរូបនេះបានប្រើយុទ្ធសាស្រ្តពិសេសមួយដែលធ្វើអោយគាត់ឈរជើងជាយីហោលក់ក្តាមដ៏ល្បីជាងគេនៅក្រុងកែប។ គាត់បានប្រើយុទ្ធសាស្រ្តលក់ទំនុកចិត្តនៅក្នុងក្តាមរបស់គាត់ ដែលអ្នកលក់គ្រប់គ្នាគ្រាន់តែស្តាប់លឺហើយគួអោយចង់រៀនសូត្រតាមបំផុត។ ចំពោះយីហោក្តាមធម្មជាតិអ្នកណាក៏គេចេះសរសេរដែរ តែអ្វីដែលពិសេសនោះគឺគាត់កំណត់ការលក់របស់ខ្លួនក្នុងចំនួនជាក់លាក់មួយ។ ថ្ងៃបុណ្យធំៗដែលមានភ្ញៀវចូលច្រើនគាត់លក់ក្នុងបរិមាណសមល្មមហើយ ក៏បិតតូបរបស់គាត់ ជាសញ្ញាប្រាប់អ្នកទិញថា ក្តាមធម្មជាតិមិនមានច្រើនទេ ហើយក្តាមកំពុងតែដាក់លក់នៅជុំវិញតូបរបស់គាត់ជាក្តាមប្រភេទយ៉ាងម៉េចអតិថិជនពិចារណាតាមការគួរ។ អត្ថបទដោយ នេន សុធី