ផ្នត់គំនិតរបស់អតិថិជនខ្មែរ ៣ យ៉ាង ដែលអ្នកលក់គ្រប់គ្នាត្រូវតែដឹងអោយបានច្បាស់បំផុត

0
334

ក្នុងបរិបទនៃការលក់ផលិតផលមួយ អតិថិជនមានប្រភេទខុសៗគ្នាទៅតាមទិដ្ឋភាពនៃតំបន់ វប្បធម៌ ប្រពៃណី ច្បាប់ និងនិន្នាការនយោបាយ ដែលចំណុចទាំងនេះក្នុងនាមជាអ្នកលក់ ដាច់ខាតត្រូវតែដឹងអោយបានច្បាស់បំផុត ដើម្បីងាយស្រួលលក់ជាមួយអតិថិជន។

ពេលនេះ Business Cambodia សូមបង្ហាញពីបរិបទ ៣ យ៉ាងរបស់អតិជននៅកម្ពុជាសព្វថ្ងៃ

១.អតិថិជនចូលចិត្តអ្វីដែលថ្មី

មិនថាតែអតិថិជននៅកម្ពុជាប៉ុណ្ណោះទេ អតិថិជននៅលើពិភពលោកទាំងអស់ត្រូវការចាំបាច់ នៅអ្វីដែលថ្មី កាន់តែថ្មីកាន់តែមានទីផ្សារល្អ ។ តែបើងាកមកទីផ្សារកម្ពុជាបន្តិច អតិថិជនកម្ពុជាភាគច្រើនគឺចូលចិត្តរបស់ថ្មី ហើយក៏ចូលចិត្តអ្វីដែលតាមគ្នាផងដែរ ដែលនេះជាចលនាមួយ នាំអោយផលិតផលភាគច្រើន ដែលចូលមកកម្ពុជាព្យាយាមធ្វើទីផ្សារបែបទាក់ទាញ ដើម្បីនាំអតិថិជនទៅពពាក់ពពូនគ្នាច្រើន ដើម្បិអោយមានចលនាមួយធំក្នុងការបញ្ជា្របផលិតផល។

២.អតិថិជនឆាប់ណាយ

ថ្វីត្បិតតែអតិថិជនខ្មែរចូលចិត្តរបស់ដែលថ្មី តែក៏ឆាប់ណាយណាស់ដែរ។ អតិថិជនកម្បុជាភាគច្រើឆាប់ណាយជាមួយផលិតផលណាស់ ហើយក៏មានផលិតផលមិនតិនោះទេ ដែលស្លាប់អោយយសារភពជិនណាយរបស់អតិថិជននៅកម្ពុជា តួរយ៉ាងរួមមានគុយទាវទូក ផ្សារាត្រីកុងតៃណឺជាដើម កាលពីបើកដំបូងមនុស្សផ្អើលសម្រុកទៅ តែមិនយូរមិនឆាប់ភ្ញៀវក៏ចាប់ផ្តើមណាយបន្តិចម្តងៗ ហើយវាក៏ជាសារមួយផ្តាំទៅអ្នករកស៊ីថ្មីៗថាកុំផ្ញើហក់លោតជាមួយចំណង់មួយឆាវរបស់ភ្ញៀវអោយសោះ។

៣.អតិថិជនសង្ស័យច្រើន

ដោយសារតែប្រជាជនមួយចំនួនធំធ្លាប់ទទួលបានភាពមិននកក់ក្តៅពីអ្នកលក់នៅកម្ពុជា នាំអោយទំនោរចិត្តរបស់អតិថិជនខ្មែរភាគច្រើនពៅពេញដោយក្តីសង្ស័យច្រើន។ តែមិនជាអ្វីនោះទេក្នុងនាមជាអ្នកលក់អ្នកត្រូវតែមានស្នៀតពិសេស ដើម្បីធ្វើអោយអតិថិជនមានជំនឿចិត្តមកលើយើងជាអ្នកលក់ ដើម្បីទាញបានឱកាសលក់ពីប្រជាជនកម្ពុជា។ ការសង្ស័យច្រើន ដោយសារតែអ្នកលក់មួយចំនួនតូចបានផ្តល់នៅមេរៀនអាក្រក់ដល់អតិថិជនខ្មែរ ហើយវាក៍ជាមេរោគមួយ ដែលនាំអោយមានផលវិបាកដល់អ្នកលក់ស្មោះត្រង់មួយចំនួនផងដែរ៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)