មុខរបរ ៣ ប្រភេទ ដែលមានអ្នករកស៊ីកាន់តែច្រើន ទីផ្សារកាន់តែចង្អៀតនៅកម្ពុជា

0
312

មានសហគ្រិនថ្មីមួយចំនួនធំគាត់តែងតែចង់ប្រឡូកក្នុងការរកស៊ីដំបូងជាមួយមុខរបរថ្មី ដែលពេលខ្លះការហក់ចូលទៅក្នុងការរកស៊ីរបស់គាត់ក៏អាចជាវិបត្តិធំមួយ ព្រោះមុខរបរមួយចំនួនកំពុងតែចង្អៀតទីផ្សារ ដោយសារតែកំណើននៃអ្នករកស៊ីមានចំនួនច្រើន។

អត្ថបទមួយនេះជាបំនិនគំនិតមួយ ដែល Business Cambodia នឹងបង្ហាញទៅកាន់លោកអ្នកនូវមុខរបរ ៣ ដែលមានទីផ្សារចង្អៀតបន្តិចនៅប្រទេសកម្ពុជា។

១.អាជីវកម្មកាហ្វេ

ហាងកាហ្វេទំនើបនៅកម្ពុជាបានដើរដល់ចំណុចមួយ ពិបាកប្រកួតប្រជែងទៅហើយ ដោយក្នុងនោះមានកាហ្វេធំៗមួយចំនួន ដូចជា ប្រោន, Amazon, Starbuck ជាដើម កំពុងតែប្រកួតប្រជែងគ្នាខ្លាំងក្នុងការដណ្តើមយកទីផ្សារនៅកម្ពុជា។ ក្រៅពីនោះក៏មានយីហោកាហ្វេផ្សេងៗជាច្រើនទៀត ដែលកំពុងតែប្រកួតប្រជែងគ្នាខ្លាំងនៅក្នុងទីផ្សារផងដែរ ជាហេតុនាំអោយទីផ្សារកាហ្វេនៅកម្ពុជាសេសសល់ចំណែកតិចតួចណាស់ក្នុងការចាប់ផ្តើមរកស៊ីលើវិស័យនេះ។

២.អាជីវកម្មពុះដីឡូត៍

ដីទូលាយ តែទីផ្សារដីវាចង្អៀតបន្តិច ក្នុងនោះយើងក៏មើលឃើញពីកំណើននៃអាជីវកម្មពុះដីឡូត៍ កំពុងតែរីកសាយខ្លាំងនៅកម្ពុជា ដែលនាំអោយទីផ្សារដីមានការប្រកួតប្រជែងគ្នាខ្លំាង នៅក្នុងទីផ្សារលក់អចលនទ្រព្យនៅកម្ពុជា។ យើងទទួលស្គាល់ថាដីឡូត៍នៅតែមានតម្លៃ នៅតែមានទីផ្សារ ប៉ុន្តែមានសហគ្រិនជាច្រើនបានហក់ចូលវិស័យពុះដីឡូត៍ ដែលនាំអោយមានដៃគូប្រកួតប្រជែងច្រើន នៅក្នុងវិស័យមួយនេះ ដែលនាំអោយការលក់ត្រូវតែមានការប្រកួតប្រជែងគ្រប់យ៉ាងនៅក្នុងការលក់។

៣.អាជីវកម្មផលិតទឹកសុទ្ធ

មើលមួយភ្លែតយើងគិតថា អាជីវកម្មផលិតទឹកសុទ្ធ មានតិចតួចនៅកម្ពុជា តែវិស័យមួយនេះមានអ្នករកស៊ីច្រើនមែនទែនននៅទូទាំងប្រទេសកម្ពុជា ដែលធ្វើអោយទីផ្សាផលិតផលទឹកសុទ្ធមួយចំនួនធំត្រូចបានគ្រប់គ្រងតាមតំបន់នានា ដែលខ្លួនបានផលិត។ អាជីវកម្មមួយនេះងាយស្រួលក្នុងការបង្កើត ចំណាយសមល្មម និងមានវត្ថុធាតុដើម ច្រើននៅក្នុងការផលិត ជាហេតុធ្វើអោយមនុស្សភាគច្រើនហក់ចូលក្នុងវិស័យមួយនេះ នាំអោយចង្អៀតទីផ្សារកាន់តែខ្លាំងឡើងៗ។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)