Chris Zane កម្មករជួសជុលកង់ ព្យាយាមអភិវឌ្ឍន៍ខ្លួនរហូតក្លាយជាសេដ្ឋីដែលមានប្រាក់វាល់លាន

0
165

លោក Chris Zane គឺជាម្ចាស់ហាងលក់កង់ដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក ដែលមានឈ្មោះថា Zane’s Cycles ហើយនៅក្នុងមួយឆ្នាំៗលោកអាចរកចំណូលបានរហូតទៅដល់ ២១ លានដុល្លាសហរដ្ឋអាមេរិក។ នេះជាចំណូលមួយដ៏ច្រើនបើធៀបទៅនឹងហាងទាំងអស់នៅក្នុងប្រទេស។ ទម្រាំតែលោក Chris អាចដើរមកដល់ចំណុចជោគជ័យមួយនេះ ជីវិតរបស់លោកមានការតស៊ូ និងព្យាយាម ពុះពារការលំបាកស្ទើគ្រប់យ៉ាងទើបលោកអាចទទួលបានភាពជោគជ័យដូចបច្ចុប្បន្ននេះ។

នៅពេលដែលលោកមានអាយុ ១៥ ឆ្នាំលោកគឺជាកុមាម្នាក់ដែលចូលចិត្តកង់ និងការជិះកង់ជាខ្លាំង ហើយអ្វីដែលពិសេសនោះគឺលោកចូលចិត្តលេងជួសជុលកង់ស្ទើរៀងរាល់ថ្ងៃ ។ ដោយសារតែគ្រួសារលោកក្រីក្រលោកក៏បានឈប់រៀននៅអាយុ ១៨ ឆ្នាំហើយលោកក៏បានចូលបំរើការនៅក្នុងហាងជួសជុលកង់ និងតំឡើងកង់មួយកន្លែងនៅក្នុងក្រុង ។ នៅពេលដែលលោកចូលធ្វើការដំបូង លោកមិនចេះអ្វីទាំងអស់ ដូច្នេះហើយទើបលោកត្រូវធ្វើការហត់ជាងគេ បើនិយាយអោយចំគឺកូនជាងតែម្តង ។ នៅក្នុងកន្លែងធ្វើការលោកគឺជាមនុស្សដែលខិតខំធ្វើការជាងគេ ហើយលោកក៏ឆាប់យល់ឆាប់ចេះផងដែរព្រោះលោកមានចំណង់ចំណូលចិត្តតាំងតែពីក្មេង។ មិនតែប៉ុណ្ណោះលោកក៏ព្យាយាមសិក្សារស្វែងយល់ពីរបៀបតំឡើងកង់ និងពីប្រភពនៃការនាំចូលកង់ពីបរទេស ហើយលោកបានលួចស្រម៉ៃក្នុងចិត្តថាថ្ងៃណាមួយលោកនិងបើកហាងលក់ និងជួសជុលកង់ដោយខ្លួនឯង។ ដោយការតស៊ូ និងខិតខំរបស់លោក លោកក៏បានឡើងតំណែងជាអ្នកគ្រប់គ្រងហាង ព្រមទាំងមើលការខុសត្រូវកូនជាងចាស់ថ្មីនៅក្នុងហាងទាំងមូល ។

ប៉ុន្តែទោះបីជាលោកបានឡើងតំណែងជាអ្នកគ្រប់គ្រងក៏ដោយក៏លោកមិនបោះបងចោលក្តីស្រម៉ៃក្នុងការចេញរកស៊ីរបស់លោកដែរ ។ នៅក្នុងឆ្នាំ ១៩៨៥ ក្រោយពីប្រមូលប្រាក់សន្សំ និងចំនេះដឹងគ្រប់គ្រាន់ហើយលោក Chris ក៏បានសុំលាឈប់ដោយចាប់ផ្តើមបើកហាងលក់កង់ មួយកន្លែងដោយចំនាយដើមទុនដំបូងចំនួនត្រឹមតែ ២៣០០០ ដុល្លាសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ ប៉ុន្តែដោយសារតែលោកមានចំនេះនិងជំនាញក្នុងការជ្រើសរើសកង់នាំចូលដើម្បីលក់នោះ លោកក៏អាចរកប្រាក់ចំណូលបានយ៉ាងលឿន និងមានអតិថិជនជាច្រើនគាំទ្ររ ។ អាជីវកម្មរបស់លោកក៏ចាប់ផ្តើមរីកចំរើនយ៉ាងឆាប់រហ័យ រហូតអាចរកចំណូលបានមួយទ្វេរជាពី ហើយរហូតមកទល់បច្ចុប្បន្ននេះហាងរបស់លោកអាចរកចំណូលបាន ជាង ២១ លានដុល្លាសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ។ ទាំងនេះគឺកើតចេញពីការខិតខំតស៊ូ ព្យាយាម និងភាពឆ្លាតវ័យរបស់គាត់ទើបធ្វើអោយអាជីវកម្មរបស់គាត់ទទួលបានជោគជ័យ និងរីកចំរើនមកទល់សព្វថ្ងៃ ។

អត្ថបទដោយ នេន សុធា (Leadership Writer)