ស្ថាបនិកក្រុមហ៊ុន PackIt LLC លើកទឹកចិត្តស្ត្រីនៅលើអោយចេញប្រឡូកក្នុងវិស័យអាជីវកម្ម

0
95

មនុស្សយើងកើតមកខ្លះជាអ្នកមាន អ្នកខ្លះជាអ្នកក្រ អ្នកខ្លះក៏មានវាសនាល្អ ហើយអ្នកខ្លះទៀតក៏មានវាសនាអភ័ព្វគឺមិនទៀងទាត់ឡើយ ។ ចំពោះអ្នកស្រី Melissa ដែលជាស្ថាបនិកក្រុមហ៊ុន PackIt LLC ដែលជាក្រុមហ៊ុនមួយផលិតកាបូបស្ពាយម៉ាកល្បីមួយ គឺលោកស្រីជាមនុស្សម្នាក់ដែលជីវិតរបស់គាត់ជួបព្យុះភ្លៀង និងបញ្ហារាប់លានជំពូក រួមទាំងវិប្បត្តិផ្លូវចិត្តថែមទៀតផង។ លោកស្រីគឺជាស្ត្រីម៉េម៉ាយម្នាក់ដែលមានកូនរហូតទៅដល់ ៣ ដែលអ្នកស្រីត្រូវរ៉ាប់រងចិញ្ចឹម ហើយនៅពេលដែលអ្នកស្រីលែងលះគ្នាជាមួយស្វាមីអ្នកស្រីត្រូវបានតុលាការរឹបអូសយកផ្ទះនិងទ្រព្យសម្បត្តិយកទាំងអស់ពីព្រោះតែអតីតប្តីរបស់អ្នកស្រីជំពាក់បំណុលគេច្រើនពេក ។ អ្នកស្រីបានតស៊ូចិញ្ចឹមកូនទាំងបីនៅក្រោមដំបូលផ្ទះជួល ហើយអ្នកស្រីត្រូវចេញទៅធ្វើការដើម្បីរកចំណូលផ្គត់ផ្គង់ដល់ការសិក្សាររបស់កូនៗ ។

នៅថ្ងៃមួយនៅសាលាបានរៀបចំកម្មវិធីបោះតង់នៅកណ្តាលព្រៃ ពួកកូនៗអ្នកស្រីក៏បានសុំអ្នកស្រីទៅចូលរួម ហើយនៅពេលយប់នោះដែរអ្នកស្រីក៏បានដេរកាបូបស្ពាយចំនួន ៣ ហើយម៉ូតខុសៗគ្នាអោយកូនៗអ្នកស្រីសំរាប់ដាក់របស់របរពួកគេពេលទៅដើរលេងកំសាន្ត។ នៅពេលទៅដើរលេងកំសាន្តមិត្តភក្តិរបស់ពួកគេបានឃើញកាតាបរបស់កូនៗអ្នកស្រីស្រស់ស្អាតប្លែក ហើយពួកគេក៏សួរថាកាតាបនេះទិញមកពីណា រួចកូនៗអ្នកស្រីក៏តបថាអ្នកស្រីជាអ្នកដេរអោយដោយផ្ទាល់ដៃពួកគេមិនបានទិញនោះទេ ។ នៅពេលដែលត្រលប់មកសាលាវិញ មិត្តភក្តិ របស់គេម្នាក់បានពឺងអោយអ្នកស្រីជួយដេរកាបូបអោយ រួបអ្នកស្រីក៏បានដេរអោយយ៉ាងស្អាត។ នៅពេលដែលគេយកកាបូបទៅដល់ផ្ទះប្រាប់ម្តាយរបស់គេហើយគាត់ក៏សួរកអ្នកដែលដេរកាបូបអោយកូនគាត់ ដើម្បីសហការជាមួយគាត់ដើម្បីផលិតកាបូបសំរាប់លក់ ។ ម្តាយរបស់មិត្តកូនអ្នកស្រី ដែលគាត់ជាជាងកាត់ដេរផងនោះបានបង្ហាត់បង្ហាញអ្នកស្រីអំពីរបៀបដេរ និងរបៀបច្នៃម៉ូតកាតាបបានយ៉ាងស្ទាត់ជំនាញ ។ អ្នកស្រីត្រូវធ្វើការហត់ជាខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ គឺពេលថ្ងៃទៅធ្វើ ហើយធ្វើម្ហូមអាហារអោយកូនៗ និងពេលយប់ត្រូវឆ្លៀតដេរកាបូបថែមទៀតផង។ ទោះជាលំបាកយ៉ាងណាអ្នកស្រីមិនចុះចាញ់នោះទេ អ្នកស្រីបានតាំងចិត្តថានិងចាប់អាជីពជាអ្នកដេរកាបូបលក់រហូតទាល់តែបានជោគជ័យ ។ នៅពេលដែលផលិតផលកាបូបរបស់អ្នកស្រីផលិតបាន មានឈ្មួញមកកុម្មង់ទិញដល់ៗកន្លែងតែម្តង ហើយរំលងបានរយះពេលមួយឆ្នាំអ្នកស្រីក៏បានលាឈប់ពីការងារហើយចាប់ផ្តើមពង្រីកអាជីវកម្មរបស់អ្នកស្រីតែម្តង។ ដោយសារតែភាពជោគជ័យនេះហើយអ្នកស្រីក៏បានចាប់ផ្តើមបើកក្រុមហ៊ុនផលិតកាបូបស្ពាយដែលមានឈ្មោះថា PackIt LLC ហើយមកទល់សព្វថ្ងៃនេះក្រុមហ៊ុនអ្នកស្រីបានផលិតកាបូបស្ពាយបានរាប់លានហើយចែកចាយទូទាំងពិភពលោក ។

អត្ថបទដោយ នេន សុធា (Leadership Writer)