ស្ថាបនិកក្រុមហ៊ុន Tumbles បើអ្នកចងចាំពាក្យមួយឃ្លានេះ ជីវិតអ្នកនិងទទួលបានភាពរីកចំរើន

0
233

ការប្រកបរបរអាជីវកម្ម និងមុខជំនួញអោយទទួលបានភាពជោគជ័យគឺជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់ៗគ្នា ប៉ុន្តែវាមិនមែនបានសមដូចក្តីប្រាថ្នា និងការស្រម៉ៃ១០០%នោះទេ ។ មានសហគ្រិនច្រើនណាស់ដែលជោគជ័យហើយសម្រេចដូចក្តីប្រាថ្នា ហើយក៏មានសហគ្រិនជាច្រើនដែរដែលបរាជ័យ ខ្លះតាំងពីចាប់ផ្តើម ខ្លះតាំងពីពាក់កណ្តាលទីក៏មាន ។

លោក Manish Vakil ដែលជាស្ថាបនិកក្រុមហ៊ុន Tumbles ជាក្រុមហ៊ុមមួយដែលផលិតសំភារះលេងរបស់កុមាធំជាងគេទី ៣ នៅលើពិភពលោកនោះ លោកធ្លាប់លើកឡើងថា បើអ្នកចងចាំពាក្យមួយឃ្លារបស់ខ្ញុំនេះទុកក្នុងចិត្តនៅថ្ងៃក្រោយជីវិតអ្នកនិងរីកចំរើនជាក់ជាមិនខាន ។ ហើយពាក្យមួយឃ្លានោះគឺ “គ្រប់ភាពជោគជ័យទាំងអស់នៅលើពិភពលោក គឺមិនមែនកើតឡើងដោយសារតែការចៃដន្យនោះទេ”។ ពាក្យមួយឃ្លានេះគឺលោកតែងតែ ទន្ទិញជាប់នៅក្នុងចិត្តជានិច្ច ហើយក៏ដោយសារតែពាក្យមួយឃ្លានេះដែរដែលជួយអោយលោកអាចឆ្លងកាត់ការតស៊ូ និងការលំបាកដោយមិនរុញរាឡើយ ។

លោក Manish ក៏បានបង្ហើបពីប្រវត្តិតស៊ូ និងប្រវត្តិនៅក្នុងការចូលប្រឡូកក្នុងវិស័យអាជីវកម្មរបស់លោកផងដែរថា អាជីវកម្មរបស់លោកគឺកាលដែលលោកចាប់ផ្តើមដំបូងនោះគឺលោកមិនមានចំនេះដឹងផ្នែកទីផ្សារ និងការផ្សព្វផ្សាយអោយទូលំទូលាយនោះទេ ពោលគឺមានផលិតផលសម្រាប់លក់ហើយគឺលក់តាម យថាកម្ម​ បានតិច រឺច្រើន ក៏ចេះតែលក់ ។ ដោយសារតែបែបនេះហើយទើបនៅពេលនោះអាជីវកម្មផលិតសំភារះលេងសំរាប់កុមារបស់លោកគឺច្រើនតែចំនួនផលិត តែការលក់ចេញ និងចំណូលគឺបានតិចតួចបំផុត ។

ដោយសារតែស្ថានភាពបែបនេះហើយទើបធ្វើអោយ លោកពិចារណាឡើងវិញដើម្បីរកយុទ្ធសាស្ត្រទីផ្សារក្នុងការផ្សព្វផ្សាយផលិតផលរបស់លោក ហើយនៅពេលនោះដែរការតាំងពិពណ៌មួយដ៏ធំប្រចាំឆ្នាំ លោកនិងក្រុមការងារក៏បានជួលស្តង់មួយដើម្បីលក់ផលិតផលនៅក្នុងតំលៃប្រម៉ូសិនដ៏ពិសេសមិនធ្លាប់មានពីមុនមក។ ក្រោយការតាំងពិពណ៌នោះមកកក៏មានហាងលក់ទំនិញធំៗជាច្រើនបានទំនាក់ទំនងមកសុំទិញសំភារះលេងសំរាប់កុមាររបស់ក្រុមហ៊ុនលោកជាច្រើន ខុសពីពេលមុនៗ ដូច្នេះហើយលោកនិងក្រុមការងារបានពិភាក្សារគ្នា និងប្តេជ្ញាថាមិនត្រូវរកស៊ីផ្សងព្រេង និងតាមយថាកម្មដូចពីមុនទៀតនោះទេ។ លោកក៏បានទាក់ទងទៅបណ្តារហាងធំៗទាំងនោះដើម្បីពង្រីកនៅអត្រាក្នុងការលក់ អោយបានច្រើនជាងមុន ហើយលោកក៏បានពង្រីកទីផ្សារនៅក្នុងការលក់សំភារះលេងរបស់កុមាទៅក្នុងប្រទេសផ្សេងៗទៀតទាំងប៉ែកអាស៊ី និងប៉ែកអ៊ឺរ៉ុប ។ ចំណុចនេះហើយដែលជាបទពិសោធន៍របស់លោកនៅក្នុងការរកស៊ី និងក្នុងការទទួលបានភាពជោគជ័យនៅក្នុងអាជីវកម្មរបស់លោកគឺមិនមែនកើតឡើងដោយសារភាពចៃដន្យនោះទេ គឺកើតឡើងដោយសារតែការខិតខំប្រឹងប្រែងពិតៗ ជាក់ស្តែងដោយមិនមែនបើកអាជីវកម្មហើយដេកចាំព្រេងសំណាងដើម្បីជួយអោយជោគជ័យនោះទេ ។

អត្ថបទដោយ នេន សុធា (Leadership Writer)