វិធីសាស្ត្រនៅក្នុងការទាក់ទាញចិត្តភ្ញៀវ របស់ថៅកែភោជនីយដ្ឋានដ៏ល្បីឈ្មោះមួយនៅសហរដ្ឋអាមេរិក

0
255

លោក Michael Dorf គឺជាស្ថាបនិកក្រុមហ៊ុនផលិតស្រាដ៏ល្បីមួយកន្លែងដែលមានឈ្មោះថា​ City Winery ហើយហាងស្រារបស់លោកគឺជាហាងមួយដែលទទួលបានការគាំទ្ររ និងមានប្រជាប្រិយជាងគេនៅក្នុងចំណោមហាងទាំងអស់ដែលស្ថិតនៅក្នុងតំបន់នោះ ។ ហាងស្រារបស់លោកគឺមានការរៀបចំ និងដេគ័រប្លែកពីគេ គឺភាគច្រើនហាងស្រាទូទៅគឺតែងតែរៀបចំរបៀបទាន់សម័យ ប៉ុន្តែហាងរបស់លោកគឺរៀបចំរបៀបជាបុរាណ របៀបពីសម័យមុនៗទៅវិញ។ មូលហេតុនេះហើយទើបធ្វើអិយហាងរបស់លោកមានការគាំទ្ររ និងអាចទាក់ទាញភ្ញៀវបានច្រើនជាងគេ ។

លោក Michael Dorf បានបញ្ចាក់ថាការរៀបចំតែមួយមុខគឺមិនគ្រប់គ្រាន់សំរាប់ការទាក់ទាញអតិថិជននោះទេ នៅមានតក្តាមួយចំនួនទៀតដែលធ្វើអោយហាងមានការគាំទ្ររ គឺគុណភាពស្រា និងការបំរើសេវាកម្ម។ ចំពោះគុណភាពស្រា លោក Michael លោកបានបញ្ចាក់ថាគឺលោកនាំចូលស្រាមកពីប្រទេសបារាំង ចិន និងប្រទេសហូឡង់ ដែលជាតំបន់មួយផលិតស្រាល្បីជាងគេនៅលើពិភពលោក។ ហើយចំពោះតំលៃគឺហាងលោកលក់ធម្មតាដូចហាងដ៏ទៃពីព្រោះថាបើអតិថិជនមានទំនុកចិត្តលើផលិតផលយើងហើយ ទោះថ្លៃបន្តិចក៏គេហ៊ានចំណាយដែរអោយតែគេអាចទទួលទានរបស់ដែលមានស្តង់ដារត្រឹមត្រូវចេញពីរោងចក្រពិតៗ ។ ចំណែកផ្នែកសេវាកម្មវិញលោកថាលោកមិនបានមើលទៅហាងគេដ៏ទៃតើគេបានរៀបចំផ្នែកសេវាកម្មនេះយ៉ាងណានោះទេ តែចំពោះហាងលោកវិញគឺលោកបែងចែកអ្នកបំរើការគឺមួយតុ តែម្នាក់ប៉ុណ្ណោះដែលនៅចាំបំរើការ ហើយមិនអោយពិបាកក្នុងការដើចល័តទៅមក នាំអោយបាត់បង់សណ្តាប់ធ្នាប់នៅក្នុងហាង ។

ដោយសារតែប្រព័ន្ធក្នុងការរៀបចំល្អ នេះហើយដែលធ្វើអោយហាងស្រារបស់លោកអាចទាក់ចិត្តអតិថិជនស្ទើគ្រប់គ្នាដែលបានមកទទួលទានស្រានៅក្នុងហាងរបស់លោក ។ ភាពរីកចំរើននេះបានធ្វើអោយហាងរបស់លោកពង្រីកសាខារយ៉ាងធំបានចំនួន ៣ គឺ ១.នៅក្នុងរដ្ឋ New York, ២.នៅក្នុងរដ្ឋ Chicago, ៣.នៅក្នុងទីក្រុង ហូជីមិញ ប្រទេសវៀតណាម ហើយហាងទាំង៣សាខារបស់លោកអាចផ្តល់ចំណូលពីការលក់ស្រាគ្រប់ប្រភេទអោយលោករាប់លានដុល្លាក្នុងមួយឆ្នាំៗ

អត្ថបទដោយ នេន សុធា (Leadership Writer)