ត្រឹមអ្នកបើកឡានឲ្យ លី កាស៊ីង សោះ ឆ្លាតចេះវិនិយោគសល់លុយរាប់លានដុល្លារមុនចូលនិវត្តន៍

0
1594

ត្រឹមតែជាអ្នកបើកឡានឲ្យលោក​ លី​ កាស៊ីង​ ដែលជាមហាសេដ្ឋីមានបំផុតនៅហុងកុង មានប្រាក់ខែប៉ុន្មានពាន់ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំហ៊ានបដិសេធនឹងលុយសប្បុរសរបស់លោក លី កាស៊ីង ដែលលោកបានផ្ដល់ឲ្យប្រមាណជាង២លានយ័ន (ប្រមាណជាងពីរម៉ឺនដុល្លាអាមេរិក) សម្រាប់ជាលុយចូលនិវត្តន៍ ដោយអះអាងថា ខ្លួនមានលុយប៉ុន្មានលានដុល្លារអាមេរិកគ្រប់គ្រាន់សម្រាប់ចូលនិវត្តន៍ហើយ ។

ការឆ្លើយតបរបស់អ្នកបើកឡានរូបនេះធ្វើអោយលោក លី កាស៊ីង មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះលោកដឹងថាអ្នកបើកឡានឲ្យរូបលោកមានប្រាក់ចំណូលតែប៉ុន្មានពាន់ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំដែលមិនអាចឲ្យអ្នកបើកឡានរូបនេះសល់លុយរាប់លានដុល្លារបានទេ។

ឆ្លើយតបទៅនឹងចម្ងល់របស់លោក លី កាស៊ីង អ្នកបើកឡានរបស់គាត់បានពន្យល់ថា “គ្រប់ពេលដែលលោកនិយាយទូរស័ព្ទ ឬ ជជែកគ្នាជាមួយដៃគូរនៅក្នុងឡានខាងក្រោយពីការវិនិយោគទិញដីម្ដុំណា ឬទិញភាគហ៊ុនណាមួយ លោកក៏ទិញភាគហ៊ុន ឬ ទិញដីបន្តិចបន្តួចនោះដែរ”។

លោកបន្តថា៖ ការវិនិយោគបន្តិចបន្តួចនេះធ្វើឲ្យលោកត្រូវប៉ាន់សល់លុយប៉ុន្មានលានដុល្លារដែរ សមល្មមសម្រាប់ការចូលនិវត្តន៍របស់លោកហើយ។

ការដើរតាម រៀនសង្កេតស្វែងយល់ និងអនុវត្តតាមមហាសេដ្ឋី លី កាស៊ីង ធ្វើអ្នកបើកឡានផ្លាស់ប្តូរជីវភាពរបស់ខ្លួន ក្លាយជាសេដ្ឋីមានលុយខ្ចង់លានដុល្លារនឹងគេសម្រាប់ការចូលនិវត្តន៍របស់ខ្លួន៕

 

អត្ថបទដោយៈ MENG SONGHUA

CEO CAM-IN