បណ្ឌិតយ៉ង សំាងកុមារ៖ ធ្វើកសិកម្មបែបណា កុំឲ្យជួបបញ្ហាទីផ្សារ ឬតម្លៃធ្លាក់ចុះ?

0
282

កសិករកម្ពុជាមិនតិចនោះទេ ដែលតែងតែជួបបញ្ហាទាក់ទងនិងវិស័យកសិកម្ម បើទោះបីជាមានអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រយ៉ាងណាក៏ដោយចុះ។ ជាពិសេសនៅពេលប្រមូលផលកសិកម្មម្តងៗ កសិករតែងទេត្អូញត្អែ អំពីកសិផលគ្មានទីផ្សារ ឬក៏តម្លៃធ្លាក់ចុះខ្លាំងបង្ខំចិត្តលក់ក្នុងតម្លៃទាប ខាតចុង ខាតដើម រហូតដល់ពេលខ្លំាងសុខចិត្តទុកកសិផលខ្លួនឯងទៀតចោល ព្រោតម្លៃធា្លក់ចុះខ្លាំពេក។ ថ្ងៃនេះ Business Cambodia សូមលើកយកបទសម្ភាសផ្ទាល់ជាបណ្ឌិតផ្នែកសិកម្ម លោកយ៉ង សំាងកុមារ លោកបានប្រឡូកក្នុងវិស័យនេះជាច្រើនឆ្នាំ បានជួយកសិករជាច្រើនឲ្យមានជីវភាពធូធារដោយសារកសិកម្ម លើប្រធានបទ «តើកសិករត្រូវគិតលើកត្តាអ្វីខ្លះ ចៀសវាងប្រមូលផលកសិកម្មជួបបញ្ហាទីផ្សារ ឬតម្លៃធ្លាក់ចុះ?»។

បណ្ឌិតយ៉ង សាំងកុមារ បានមានប្រសាសន៍ថា កសិករត្រូវខ្លួនឯងត្រូវចាប់ផ្តើមគិតពីទីផ្សារ មុននឹងផលិតកសិផលណាមួយត្រូវស្វែងយល់ពីទីផ្សារសិន ត្រូវសិក្សាទីផ្សារ ព្រោះយើងលែងផលិតសម្រាប់ផ្គត់ផ្គង់តែខ្លួនឯង គឺផលិតសម្រាប់ផ្គត់ផ្គង់លើទីផ្សារ ប្រែពីកសិករ ទៅជាកសិ-ពាណិជ្ជករ។ ត្រូវសិក្សាទីផ្សារមូលដ្ឋានឲ្យបានច្បាស់លាស់ និងសិក្សានរណាខ្លះជាផ្គត់ផ្គង់មកទីផ្សារនិងដែរ ដើម្បីងាយស្រួលសហការគ្នា ចៀសវាងមានការប្រកួតប្រជែងគ្នាឯង។ ជាពិសេសត្រូវចេះសម្រេចិត្តផ្តោតសំខាន់លើអ្វី ដែលខ្លួនត្រូវផលិតច្បាស់លាស់ និងពិតប្រាកដ សម្រាប់បំពេញតម្រូវបរិមាណណាមួយនោះលើទីផ្សារឲ្យទៀងទាត់។

លោកបានបន្តថា កសិករត្រូវតែចេះធ្វើរៀនកត់ចំណូលចំណាយជាប្រចាំ ហើយត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់លាស់ និងទីផ្សារមូលដ្ឋាន និងទីផ្សារតំបន់ ចេះសហការគ្នាផលិត ព្រោះមានផលិតផលច្រើនណាស់យើងនាំចូលពីប្រទេសក្រៅមូលហេតុអ្វី យើងមិននាំគ្នាផលិត។ អ្នកផលិតមូលដ្ឋានត្រូវ សហការគ្នារវាងអ្នកលក់ និងអ្នកបរិភោគមូលដ្ឋាន រួមគ្នាផលិតធ្វើការផ្គត់ផ្គង់បំពេញតម្រូវការមូលដ្ឋាន និងធ្វើការនាំចេញ ដើម្បីឲ្យសេដ្ឋកិច្ចមូលដ្ឋានដើរ។

លោកធ្លាប់បានលើកឡើងថា ការធ្វើកសិកម្មលក្ខណៈជំនួញ យើងត្រូវគិតលើការខាត ឬចំណេញ ហើយដើម្បីចំណេញ ត្រូវផលិតផលយើងឲ្យបានច្រើន ត្រូវចេះផលិតឲ្យបានធូរថ្លៃ ថ្លៃដើមទាប ហើយតម្លៃអាចប្រកួតប្រជែងទីផ្សារបាន។ កន្លងមកយើងមានបញ្ហាក្នុងការប្រកួតប្រជែង ដោយសារកសិករមិនរួមគ្នាក្នុងការប្រកួតប្រជែងនៅទីផ្សារខាងក្រៅ គឺប្រកួតប្រជែងតែគ្នាឯង។

លោកបានបញ្ជាក់ថា ទីផ្សារមិនមែនជាបញ្ហានោះទេ សំខាន់យើងកសិករផលិតឆ្លើយតបនិងតម្រូវការឬអត់ ព្រោះទីផ្សារអាចឡើងចុះ។ ដើម្បីផលិតឆ្លើយតបតម្រូវការទីផ្សារយើងត្រូវរៀនអំពីការផលិត ហើយកសិករខ្មែរត្រូវចាប់ផ្តើមសិក្សាពីទីផ្សារ ចេះសហការគ្នាក្នុងការផលិតតាមមូលដ្ឋាន និងតំបន់ នោះបញ្ហាទីផ្សារ ឬបញ្ហាតម្លៃធ្លាក់ចុះនិងត្រូវបានដោះស្រាយមិនខាន ហើយកសិករក៏អាចក្លាយជាអ្នកមានដោយសារកសិកម្មផងដែរ៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ