តើពេលណាដែលល្អបំផុតក្នុងការបន្ថែមដើមទុនលើអាជីវកម្មរបស់អ្នក?

0
281

ការបោះទុនទៅលើអាជីវកម្មរបស់លោកអ្នកមិនថាវាជាប្រភេទអាជីវកម្មខ្នាតឬធំនោះទេ គឺវាមិនមែនជារឿងតូចតាចនោះទេ។ ដូច្នេះម្ចាស់អាជីវកម្មគ្រប់តែងតែពីបាកក្នុងការសម្រេចចិត្ដថាតើ គួរបន្ថែមទុនដើម្បីពង្រីកអាជីវកម្មអោយកាន់តែធំឬយ៉ាងណា។ ការបន្ថែមទុនទៅលើអាជីវកម្មគឺមួយចានទឹកមួយចានគោក មានពេលខ្លះការដាក់ទុនបន្ថែមអាចធ្វើឲ្យប្រាក់ចំណូលរបស់អ្នកកាន់តែកើនឡើង ហើយមួយវិញទៀតអាចធ្វើអោយលោកអ្នកបាត់បង់ទាំងប្រាក់និងអាជីវកម្ម ប្រសិនបើលោកអ្នកមិនបានគិតគូរឬពិចារណាអោយបានច្បាស់លាល់។

ការបន្ថែមទុនទៅលើអាជីវកម្មគឺអាស្រ័យលើការចេះបត់បែនតាមកាលៈទេសៈ និងភាពវ័យឆ្លាតរបស់ម្ចាស់អាជីវកម្ម។

ម្ចាស់អាជីវកម្មឬសហគ្រិនទាំងឡាយមគួរយល់ច្បាស់ពីទីផ្សារ និង​ ដឹងពីតម្រូវការអតិថិជន។ រាល់អាជីវកម្មទាំងអស់ អ្នកលក់ត្រូវស្វែងយល់អោយបានស៊ីជម្រៅ តម្រូវការទីផ្សារ​ បើអ្នកធ្វើបានមុនគេ អ្នកនឹងជោកគជ័យខ្លាំង តែបើអ្នកបរាជ័យ អ្នកនឹងបានទទួលបទពិសោធន៍ល្អៗ។ តើការចេះបត់បែនតាមកាលៈទេស នឹង ការទាញយកឱកាសអំណោយផលតាមរបៀបណា?

អ្នកធ្វើជំនួញត្រូវមាន​ ទស្សនៈវែងឆ្ងាញច្រើនឆ្នាំទៅមុខដូចជា ការបន្ថែមសាខា ស្របទៅតាមតម្រូវការទីផ្សារ ហើយការ បន្ថែមទីតាំងនេះ ទៀតសោត ត្រូវការមានដើមទុនបន្ថែម។ ទោះការពង្រីកសាខា​ពិតជាត្រូវការដើមទុនបន្ថែម តែ ការពង្រីកអាចកើនឡើង ឬ ថយចុះ នៃលំហូរប្រាក់ចំណូលរបស់អ្នក ដូច្នេះ សូមមានប្រុងប្រយ័ត្ន សិក្សាអោយបានច្បាស់ និង ជាពិសេស​ ទីតាំងភូមិសាស្ត្រសំខាន់ខ្លាំងណាស់ ​ដែលអ្នកត្រូវគិតពិចារណា មុននឹងអ្នកវាយលុកចូលទីផ្សារ៕

អត្ថបទដោយ៖ ធូរ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here