ឡានតូចៗ ៥ ម៉ូឌែលនេះចាត់ទុកថាធូរថ្លៃជាងគេលើពិភពលោក តម្លៃខ្ទង់ ១ ម៉ឺនដុល្លារជាងប៉ុណ្ណោះ

0
595

ឡានតូចៗប្រភេទ Sedan ឬឡានលក្ខណៈគ្រួសារដែលមានតម្លៃធូរថ្លៃ ភាគច្រើនមានប្រភពមកពីជប៉ុន ដោយសារយីហោជប៉ុនភាគច្រើនគិតគួរលើគុណភាពម៉ាស៊ីននិងអាយុកាលច្រើនជាងរូបរាងនិងការប្រើប្រាស់របស់ប្រណិតៗនាំឲ្យតម្លៃឡានឡើងថ្លៃ ដូចនេះបើអ្នកគិតថាខ្លួនឯងមិនសូវរើសរូបរាងឡានប៉ុន្មានទេ អ្នកគួរពិចារណាឡានទាំងនេះ ខណៈដែលតម្លៃវាធូរថ្លៃខ្ទង់មួយម៉ឺនដុល្លារប៉ុណ្ណោះ ។

១- Nissan Versa Sedan 2018

ឃើញឡានសេរ៊ី ២០១៨ ប្រហែលជាគិតថាវាថ្លៃ ប៉ុន្តែការពិតក្រុមហ៊ុនជប៉ុនមួយនេះបានលក់វាលើទីផ្សារអន្តរជាតិជាមធ្យមតម្លៃ ១២៨១៥ ដុល្លារប៉ុណ្ណោះ ជាមួយនឹងតួខ្លួនព្រមទាំងគ្រឿងម៉ាស៊ីនជំនាន់ចុងក្រោយ ។

វាមានម៉ាស៊ីនទំហំ ១.៧ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១១០ សេះ មានលេខដៃ ៥ លេខ បើគិតពីម៉ាស៊ីនប៉ុននេះ យើងមិនអាចនិយាយថាវាជាឡានដែលល្អពេកទេ ប៉ុន្តែបើគិតពីតម្លៃវិញអាចនិយាយបានថា វាជាឡានដែលល្មមប្រើប្រាស់បានសម្រាប់ការបើកបរជិតៗ និងជាឡានជំនាន់ចុងក្រោយផងដែរ ។

២- Chevrolet Spark 2018

វាមិនមែនជាឡានយីហោជប៉ុនទេ វាជាឡានមកពីអាមេរិកស្ថិតក្រោមក្រុមហ៊ុនមេ General Motors ។ Chevrolet Spark អាចផលិតកម្លាំងម៉ាស៊ីនបានតែ ៨៥ សេះប៉ុណ្ណោះ ដោយសារមានម៉ាស៊ីនតូច ១.៣ លីត្រ មាន៤ ស៊ីឡាំង ។

វាមាន ៤ លេខ ជាមួយតម្លៃត្រឹមតែ ១២៦៦០ ដុល្លារ បើទោះបីជាម៉ាស៊ីនតូចក៏ដោយប៉ុន្តែវាជាប់ឈ្មោះជាកូនឡានដែលសន្សំសាំងបានច្រើន ហើយកុំមើលងាយកូនឡានមួយនេះឲ្យសោះ វាផលិតឡើងសម្រាប់បើផ្លូវឆ្ងាយ និងផ្លូវគ្រលុកគ្រលាក់ផងដែរ គ្រាន់តែវារត់យឺត ។

៣- Mitsubishi Mirage 2018

កូនឡានតូចច្រឡឹងមួយនេះ ជាឡានដែលស៊ីសាំងតិចបំផុត និងមានបរិយាកាសខាងក្នុងទាកទាញ ទោះបីជាតូចពិតមែន ប៉ុន្តែតួខ្លួនវាទូលាយ ។ តម្លៃ ១៣៧០០ ដុល្លារ អាចឲ្យឡាននេះបំពាក់ម៉ាស៊ីន ៣ ស៊ីឡាំង និងមាន ៤ លេខប៉ុណ្ណោះ ។

៤- KIA Rio LX 2018

ម៉ូឌែលឡានកូរ៉េមួយនេះត្រូវបានផលិតឡើងកាលពីឆ្នាំ ២០០១ ហើយ KIA Rio LX 2018 ជាជំនាន់ទី ៤​ ហើយ ។ វាជាឡានធំគួរសម មានមាឌប្រហែល Toyota Camry មានម៉ាស៊ីន ៤ ស៊ីឡាំង ១.៧លីត្រ ផលិតកម្លាំងម៉ាស៊ីន ១៣៩ សេះ ។ ជំនាន់ចុងក្រោយនេះអាចប្រើប្រាស់ហ្គាសបាន ដោយសារ KIA ផលិតវាតម្រូវតាមទីផ្សារបច្ចុប្បន្ន ។

សម្រាប់តម្លៃ ១៤១៦៥ ដុល្លារ ជាតម្លៃដែលសាកសមបំផុត ជាមួយបច្ចេកវិទ្យាជំនាន់ក្រោយ និងប្រព័ន្ធសុវត្ថិភាពឆ្លាតវៃបំពាក់ទាំងកង់មុខក្រោយ ។

៥- Toyota Yaris

Toyota Yaris ចូលទីផ្សារតាំងពីឆ្នាំ ២០០០ ម្លេះ និងជាប់ឈ្មោះជាឡានដែលថោកបំផុតមួយក្នុងពិភពលោក ដែលមានម៉ាស៊ីនឆ្លាតវៃទំហំ ១.៣ ទៅ ១.៤ លីត្រ មានកម្លាំង ១០៥ សេះ ដែលមានប្រអប់លេខដៃធម្មតានិងលេខអូតូ ។

តម្លៃ ១៤៨៩៥ ដុល្លារ មានបំពាក់មុខងារមួយចំនួនដូចជា កុំព្យូទ័រសម្រាប់មើលផែនទី កូនសោទំនើប keyless និង ប៊្លូធូជាដើម ប៉ុន្តែវាពេញនិយមនៅតំបន់អាស៊ីអាគ្នេយ៍ទេ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ប្រភព ៖ worldstopmost

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here