ឈប់ទៅខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ១៦នេះទៅ! ធនាគារជាតិលេងរាប់រកហើយ

0
3824

ស្របពេលដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចេះតែបន្តកើនឡើងឥតឈប់ឈរ ក៏មានគ្រឹះស្ថានឥណទានជនបទជាច្រើនផងដែរ ត្រូវបានធនាគារជាតិនៃកម្ពុជា សម្រេចបញ្ឈប់មិនឱ្យបន្តធ្វើប្រតិបត្តិការផ្តល់សេវាប្រាក់កម្ចីជូនប្រជាពលរដ្ឋបន្ថែមទៀត។

ជាក់ស្តែង នៅដើមឆ្នាំ២០១៩នេះ ធនាគារជាតិនៃកម្ពុជា បានសម្រេចបញ្ឈប់គ្រឹះស្ថានឥណទានជនបទចំនួន១៦គ្រឹះស្ថាន មិនឱ្យធ្វើប្រតិបត្តិការតទៅទៀត។ នេះបើយោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃនេះ។

គ្រឹះស្ថានហិរញ្ញវត្ថុទាំង១៦ ដែលធនាគារជាតិសម្រចបញ្ឈប់មិនឱ្យប្រតិបត្តិការនោះ រួមមានដូចខាងក្រោម៖

១. វីរៈជន កសិករ ម.ក,

២. វឌ្ឍកសិករ ម.ក,

៣. ឥណទានខ្មែរ ដើម្បីការអភិវឌ្ឍន៍ ម.ក,

៤. ខេ ភី ភី ឌី ហ្វាយនែន ម.ក,

៥. និវត្តន៍ ហ្វាយនែន ម.ក,

៦. សកល ហិរញ្ញវត្ថុ ម.ក,

៧. អង្គការ រូបិយប័ណ្ណខ្មែរ(ខេ.អឹម)​,

៨. ស៊ីស៊ី ហ្វាយនែន ម.ក,

៩. អាយខេ ហ្វាយនែន ម.ក,

១០. អង្គរឥណទានតំបន់,

១១. អង្គការអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ (ស.ត.អ.អ),

១២. ហ្វីដា ហ្វាយនែន ម.ក,

១៣. ស៊ីហ្វិដ ម.ក,

១៤. ស៊ី.ស៊ី. ដូ ហ្វាយនែន ម.ក,

១៥.​ ចក ហ្វាយនែន ម.ក,

១៦. អង្គការក្រុមការងារសេដ្ឋកិច្ចថ្មី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here