សម្តេចសង្ឃ ជួន ណាត ជីវិតនេះអ្នកណាក៏ធ្លាប់ត្រូវគេបោកដែរ តែត្រូវគិតកុំឲ្យគេបោកច្រើនដងពេក

0
2916

បើនិយាយពីសង្គមរស់នៅរបស់មនុស្សគឺតែងតែមានលាយឡំគ្នាដោយអំពើរល្អ និងអំពើរអាក្រក់ ដែលជាមូលហេតុដែលធ្វើអោយមនុស្សមួយចំនួនតែងតែខ្លាច និងរអារនៅក្នុងការសេពគប់ជាមួយអ្នកដ៏ទៃទៀត ។ បើនិយាយពីការ ភូតភរ កុហក ឆបោក នោះគឺមនុស្សគ្រប់រូបតែងតែជួបប្រទះគ្រាន់តែអ្នកខ្លះជួបតិច ឬច្រើនទៅតាមសកម្មភាពដែលគេបានធ្វើ និងបុគ្គលមិនល្អដែលគេបានសេពគប់ទាំងឡាយនោះ។

បើយោងតាមសង្ឃដីការបស់សម្តេចសង្ឃរាជ ជួន ណាត បានមានសង្ឃដីកាថា “ជីវិតនេះអ្នកណាក៏ធ្លាប់ត្រូវគេបោកដែរ តែត្រូវគិតកុំឲ្យគេបោកច្រើនដងពេក”​​ ។

ជាការពិតដែលមិនអាចប្រកែកបានដោយសារតែមនុស្សយើងមានផ្នត់គំនិតនៅក្នុងការគិតខុសៗគ្នា ហើយដោយសារតែផ្នត់គំនិតនេះហើយទើបធ្វើអោយមនុស្សមួយចំនួនក្លាយជាមនុស្សដែលប្រព្រិត្តិអំពើរអំពើរមិនល្អ និងបោកប្រាស់អ្នកដ៏ទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ហើយយើងទាំងអស់គ្រាតែងតែត្រូវអ្នកដ៏ទៃ កុហក បោកប្រាស់ គឺគ្មានអ្នកណាម្នាក់អាចគេចផុតនោះឡើយ ប៉ុន្តែយើងក៏ត្រូវមានស្មារតីខ្ពស់នៅក្នុងការសេពគប់ ក៏ដូចជាពិនិត្យពិច្ឆ័យអោយបានច្បាស់លាស់មុននិងជឿទុកចិត្តអ្នកណាម្នាក់ ។

ហើយបើតាមសង្ឃដីការរបស់សម្តេចសង្ឃ​រាជ ជួន ណាត ប្រសិនយើងត្រូវបាននរណាម្នាក់បោកប្រាស់ហើយនោះ យើងត្រូវតែចងចាំទុកជាមេរៀន មិនត្រូវបណ្តោយអោយមនុស្សប្រភេទនោះមកបោកប្រាស់យើងជាលើកទី២បានទៀតនោះទេ ។ ហើយយើងនិងទទួលបានមេរៀនយ៉ាងច្រើនពីអំពើរអាក្រក់ទាំងឡាយដែលគេធ្វើមកលើយើង ហើយអាចជួយអោយយើងយល់ដឹងពីលក្ខណះរបស់បុគ្គលមិនល្អមួយចំនួនដែលជាបទពិសោធន៍មួយដ៏សំខាន់សម្រាប់យើងក្នុងការសេពគប់មនុស្សផ្សេងៗទៀតនៅថ្ងៃក្រោយ ។ ដូច្នេះហើយការសេពគប់មិត្តភក្តិ ឬការរាប់អានមនុស្សទូទៅយើងត្រូវតែជាមនុស្សម្នាក់ចេះសម្គាល់មើលអត្តចរិក និងលក្ខណះសម្បត្តិមនុស្សមួយចំនួនមុននិងរាប់រកគេ ឬរាប់អានគេធ្វើជាញាត្តិមិត្តនោះទើបយើងមិនមានបញ្ហាអ្វីកើតឡើងនៅថ្ងៃខាងមុន៕

អត្ថបទដោយ នេន សុធា (Leadership Writer)  

LEAVE A REPLY

Please enter your comment!
Please enter your name here