សោម សម្បត្តិ បើគ្មានចំណេះ អោយមានជំនាញ នោះទើបជីវិតអ្នកអាចជៀសផុតពីភាពក្រីក្រ

0
382

ជាការពិតណាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងគឺចាំបាច់ត្រូវតែបំពេញកិច្ចការងារ ឬប្រកបរបរផ្សេងៗដើម្បីចិញ្ចឹមជីវិត។ ការងារនៅក្នុងប្រទេសកម្ពុជាយើងគឺមានច្រើនណាស់ ហើយយើងម្នាក់ៗក៏កំពុងតែបំពេញកិច្ចការងារទៅតាមសមត្ថភាពរៀងៗខ្លួន ។ ប៉ុន្តែទន្ទឹមនិងនោះមនុស្សយើងម្នាក់ៗតែងតែប្រាថ្នាចង់បានការងារមួយដ៏ល្អ ឬក៏អាជីវកម្មមួយដែលអាចជួយអោយជីវិតរបស់យើងអាចរស់នៅស្រួល និងឃ្លាតចាកផុតពីភាពក្រីក្ររ ។

បើតាមប្រសាសន៍របស់លោក សោម សម្បត្តិ ដែលជាស្ថាបនិក Campaint ថ្នាំព៌ណជាតិ បានលើកឡើងថា “បើគ្មានចំណេះ អោយមានជំនាញ នោះទើបជីវិតអ្នកអាចជៀសផុតពីភាពក្រីក្រ”។

ជាការពិតណាស់ប្រសិនបើយើងជាមនុស្សម្នាក់ដែលគ្មានចំណេះ និងជំនាញនៅក្នុងខ្លួននោះទេយើងពិបាកនិងអាចរកការងារល្អធ្វើបានណាស់ ហើយបើគ្មានចំណេះ ហើយគ្មានជំនាញទៀតនោះ គឺយើងកាន់តែពិបាកជាងនេះទៅទៀត​។ សូម្បីតែចាស់ៗបុរាណខ្មែរយើងក៏ធ្លាប់បានទូន្មានព្រៀនប្រដៅកូនដចៅថា បើក្រអោយខំរៀន បើគ្មានអោយខំរក ឬក៏ ចេះប្រាកដ ប្រាក់រត់តាមហៅ ជាដើម ។ ទាំងនេះសុទ្ធសឹងតែជាពាក្យអប់រំរបស់ដូនតាខ្មែរយើងតាំងពីជំនាន់ដើម ប៉ុន្តែមកទល់បច្ចុប្បន្ននេះគឺពាក្យទាំងនេះនៅតែមានឥទ្ធិពលមកលើ់សង្គមយើងបច្ចុប្បន្នដដែល ។

ហើយបើយើងងាកទៅមើលមតិរបស់លោក សោម សម្បត្តិ បានលើកឡើងគឺមិនខុសគ្នាប៉ុន្មាននោះទេ គឺគោលបំណងតែមួយគឺចង់បណ្តុះស្មារតីដល់កូនខ្មែរទាំងអស់អោយចេះគិតគូរពីអនាគតរបស់ខ្លួន និងមិនត្រូវបណ្តែតបណ្តោយអោយខ្លួនក្លាយជាមនុស្សដែលគ្មានចំណេះវិជ្ជាជាប់ខ្លួននោះឡើយ ។ នៅពេលដែលអ្នកមានចំនេះវិជ្ជាខ្ពស់គឺមានការងារ និងមុខតំណែង ឬតួរនាទីយ៉ាងច្រើនកំពុងរង់ចាំអ្នកដែលមានសមត្ថភាព ដើម្បីបំពេញ។ ហើយប្រសិនបើអ្នកគ្មានចំណេះនៅក្នុងខ្លួនទេ យើងអាចស្វែងរកសិក្សាជំនាញផ្សេងៗដើម្បីជាទុកក្នុងការស្វែករកទ្រព្យសម្បត្តិមកចិញ្ចឹមជីវិត និងអាចរំដោះខ្លួនអោយចាកផុតពីភាពក្រីក្របានផងដែរ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here