មកស្គាល់ស្មាតហ្វូនដំបូងឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Samsung ត្រៀមចេញលក់ថ្ងៃទី ២០ ខែក្រោយនេះ

0
614

២០១៨ ជាឆ្នាំមួយដែលគ្រប់ក្រុមហ៊ុនស្មាតហ្វូននាំគ្នាផលិតនៅស្មាតហ្វូនកំពូលៗជាច្រើន ដើម្បីលក់ប្រកួតប្រជែងគ្នា តាមរយៈការបញ្ចេញនៅបច្ចេកវិទ្យាថ្មី និង របកគំហើញថ្មីនៅលើស្មាតហ្វូនទាំងនោះ ។

ជាងនេះដែរ ក្រោយចូលឆ្នាំថ្មី ២០១៩ មិនទាន់ស្រួលផង ក្រុមហ៊ុនផលិតស្មាតហ្វូន​កូរ៉េ Samsung ក៏គ្រោងនឹងបញ្ចេញស្មាតហ្វូនត្រកូល S ដំបូងគេគឺ Galaxy S10 ដែលគ្រោងនឹងលក់ចេញនៅថ្ងៃទី ២០ ខែក្រោយនេះ ។

ខណៈពេលនេះដែរ ក្រុមហ៊ុន Samsung មិនទាន់ធ្វើការបញ្ចេញ​នៅលក្ខណៈសម្បត្តិពេញពីស្មាតហ្វូន Galaxy S10 នោះទេ តែយើងក៏អាចដឹងខ្លះៗដែរថា ជំនាន់នេះ S10 មានលក្ខណៈសម្បត្តិល្អច្រើនដើម្បីចូលប្រឡូកក្នុងទីផ្សារ ព្រោះឆ្នាំ ២០១៩ នេះជាឆ្នាំ ដែលក្រុមហ៊ុនស្មាតហ្វូន ខ្លះត្រូវបិទក្រុមហ៊ុនចោល និងមួយចំនួនទៀត ត្រូវបោះជំហានថ្មី ទៅមុខបន្ដទៀតដែរ ។

Galaxy S10 មានទំហំផ្ទុកក្នុងម៉ាស៊ីន ១២៨ ជីហ្គាបៃ ជាមួយកម្លាំងអូសម៉ាស៊ីន រ៉េម ៦ ជីហ្គាបៃ និង មានបំពាក់មកនូវ ថាមពលថ្ម ៣៥០០ មីលីអំពែម៉ោងផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ S10 អាចនឹងមានកាមេរ៉ាក្រោយដល់ទៅ ៣ គ្រាប់សម្រាប់ជំនាន់នេះ ហើយទាំង ៣ គ្រាប់របស់វា អាចនឹងធ្វើការថតយករូបភាព និង មានមុខងារច្រើនជាមុនទៀត ។

ជាងនេះដែរ ក្រុមហ៊ុន Samsung ក៏ប្រកាសថ្ងៃដាក់បង្ហាញស្មាតហ្វូនកំពូលចុងក្រោយនេះ គឺនៅថ្ងៃទី ២០ ខែ កុម្ភៈ បន្ទាប់នេះ ជាមួយគុណសម្បត្តិថ្មីៗជាច្រើនដែរ ។

គួរបញ្ជាក់ទៀតដែរថា សម្រាប់លក្ខណៈពេញយ៉ាងនោះ ក្រុមហ៊ុន Samsung មិនទាន់បញ្ចេញឲ្យបណ្ដាញអ៊ីនធើណែតទាំងអស់ដឹងពេញលេចនោះទេ ។ ជាមួយលក្ខណៈសម្បត្តិពេញ និង យ៉ាងណាទៀតនោះ យើងនឹងធ្វើការបង្ហាញជូននៅអត្ថបទក្រោយទៀត ព្រោះ Samsung ក៏មិនទាន់ដាក់បង្ហាញជាសាធារណៈដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here